ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរឲ្យអនិច្ចា! មិនដឹងមកពីណា បុរសម្នាក់ ដេកស្លា.ប់ក្រោម​ដើមឈើ!

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ​បុរសម្នាក់ ត្រូវបានអ្នកភូមិប្រទះឃើញដេកស្លាប់ នៅក្រោមដើមឈើ ក្នុងដីឡូត៍ទំនេរមួយកន្លែង នៅ​ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍​សែនជ័យ រាជធានីភ្នំពេញ។ ហេតុការណ៍ភ្ញាក់ផ្អើលនោះ…

ភ្នំពេញ៖ ​បុរសម្នាក់ ត្រូវបានអ្នកភូមិប្រទះឃើញដេកស្លាប់ នៅក្រោមដើមឈើ ក្នុងដីឡូត៍ទំនេរមួយកន្លែង នៅ​ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍​សែនជ័យ រាជធានីភ្នំពេញ។ ហេតុការណ៍ភ្ញាក់ផ្អើលនោះ បានកើតឡើងនៅម៉ោង ៤ និង ៤៥នាទី ល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០​។

បុរសនោះ ដេកស្លាប់ ដោយពុំដឹងមូលហេតុ។ តែគេ​សង្ស័យថា គាត់គឺជាកម្មករ​លីសែងអង្ករនៅក្នុងឃ្លាំងអង្ករមួយកន្លែង។ បន្ទាប់ពីទទួលបានដំណឹងនោះ នគរបាល និងអាជ្ញាធរមូលដ្ឋាន បានចុះទៅពិនិត្យជាក់ស្ដែង និងស្វែងរកសាច់ញាត្តិ។ ​

បុរសដែលស្លាប់នោះមិ នត្រូវបានស្គាល់អត្តសញ្ញាណទេ​​ ហើយមានអាយុប្រមាណជាង ៤០ឆ្នាំ ពាក់អាវដៃវែង ពណ៌ផ្កាឈូក និងស្លៀកខោខ្លីពណ៌ខ្មៅ។​

​អ្នកភូមិ បាន​ឲ្យដឹងថា នៅមុនពេលមានការភ្ញាក់ផ្អើល គាត់បានដើរហាត់ប្រាណ​ឆ្លងកាត់ដីឡូត៍ខាងលើ ក៏ស្រាប់តែប្រទះឃើញសាកសពបុរសនោះ ដេកស្លាប់ នៅក្រោមដើមឈើ ហើយមុនដំបូងគាត់ស្មានថា បុរសនោះ ដេកលក់ធម្មតាទេ។ លុះមានការសង្ស័យ ក៏បាន​ដើរចូលទៅមើលជិតទើបដឹងថា បុរសនេះ ស្លាប់ គួរឲ្យ​សង្វេគបាត់ទៅ​ហើយ៕ យន់ ស៊ីថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ