ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនត្រឹមលួចនេសាទទេ ថែមទាំង​រំលោ.ភយកដីព្រៃលិចទឹកទៀត!

3 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ ប្រជាពលរដ្ឋមួយចំនួន នៅតែបំពានបទល្មើសនេសាទ ដោយនាំគ្នាដាក់​លូស្បៃមុង នៅក្នុងបឹង ដែលមានទីតាំង ស្ថិតនៅឃុំទ្រា ស្រុក​ក្រូចឆ្មារ។ អាជ្ញាធរស្រុក បាន​សហការជាមួយកងកម្លាំងសមត្ថកិច្ច…

ខេត្តត្បូងឃ្មុំ៖ ប្រជាពលរដ្ឋមួយចំនួន នៅតែបំពានបទល្មើសនេសាទ ដោយនាំគ្នាដាក់​លូស្បៃមុង នៅក្នុងបឹង ដែលមានទីតាំង ស្ថិតនៅឃុំទ្រា ស្រុក​ក្រូចឆ្មារ។ អាជ្ញាធរស្រុក បាន​សហការជាមួយកងកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបបានលូស្បៃមុងរាប់រយម៉ែត្រ និងចាក់លែងកូនត្រី ចូល​ក្នុងបឹង​​រាប់សិបគីឡូក្រាម។​

លោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ ​ឲ្យដឹងនៅរសៀលថ្ងៃទី០៤ធ្នូនេះថា ប៉ុន្មាន​ថ្ងៃមុន លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាឲ្យកងកម្លាំង​សមត្ថកិច្ច ទាំង ៣ប្រភេទ ចុះបង្ក្រាបបទល្មើសនេសាទ ក្នុងអតីតឡូត៍នេសាទលេខ១០ ក្នុងស្រុកក្រូចឆ្មារ ដោយកាប់បំផ្លាញរបាំងផ្នួស និងចាក់លែងកូនត្រី នៅក្នុងបឹងធម្មជាតិ​រាប់រយគីឡូក្រាម។ ប្រតិបត្តិការក្តៅនេះ បានធ្វើឡើងជាច្រើនថ្ងៃ។

អភិបាលស្រុកក្រូចឆ្មារ ​បន្តថា ក្រោយពីទទួលការណែនាំពីសំណាក់អភិបាលខេត្ត នៅរសៀលថ្ងៃទី០៣ធ្នូ លោកបានដឹកនាំកម្លាំងនគរបាលជាច្រើននាក់ ចុះបង្ក្រាប​បទល្មើសនេសាទនៅក្នុងបឹងចំនួនបួនធំៗ និងបឹងតូចមួយចំនួនទៀត ស្ថិតនៅក្នុង​ឃុំទ្រា ស្រុកក្រូចឆ្មារ ដោយដំណើរការចាប់ពីម៉ោង២ រហូតដល់ម៉ោង៥ល្ងាច លទ្ធផល​បង្ក្រាបបានលូដាក់ស្បៃមុងចំនួនបួនមាត់ធំៗ ក្នុងនោះមួយមាត់ មានប្រវែង ១០០ម៉ែត្រ ព្រមទាំងបានចាក់លែងកូនត្រី នៅក្នុងបឹងធម្មជាតិវិញ ជាច្រើនគីឡូក្រាម។ ក្នុងពេលចុះ​បង្ក្រាបបទល្មើសនេសាទ ក្រុមជនខិលខូច ដែលបានលួចដាក់លូស្បៃមុងនាំគ្នា សម្ងំឲ្យ​ឈឹងតែម្ដង។ ជាមួយនោះ ក៏បានបោះបង្គោល ដើម្បីកំណត់ជាតំបន់ព្រៃលិចទឹក ដោយឃើញមានមនុស្សមួយចំនួន កំពុងតែរំលោភបំពានយកព្រៃលិចទឹក ដែលជា​ជម្រកត្រីពង ដែលមានសារៈសំខាន់នៅក្នុងរដូវវស្សា។

លោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ បញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ លោកនឹងដឹកនាំកម្លាំងនគរបាល ព្រមទាំងមន្ត្រីក្រោមឱវាទ ចុះបង្ក្រាបបទល្មើសដីព្រៃ​លិចទឹក ដែលស្ថិតនៅក្នុងអតីតដែនឡូត៍នេសាទលេខ១០ ព្រមទាំងបោះបង្គោលបេតុ ងកំណត់ទីតាំងច្បាស់លាស់ មិនឲ្យមានប្រជាពលរដ្ឋ ឬក៏ជនណាម្នាក់ មករំលោភ​បំពាន​យកនោះទេ។

គួររំលឹកថា កាលពីឆ្នាំ​២០១៩ ដីព្រៃលិចទឹករាប់ពាន់ហិកតានៅក្នុងស្រុកក្រូចឆ្មារ ត្រូវបានគេរំលោភបំពានយក។ ប៉ុន្តែ​អាជ្ញាធរស្រុកក្រូចឆ្មារ បានចុះ​រឹបអូសយកមកវិញ បានជាង ៣០០ហិកតា៕ ចាន់ ថេត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ