ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចក្រឡាហោម ស ខេង ណែនាំ ៧ចំណុច ពេល​ចេញ-ចូល​ក្រសួងមហាផ្ទៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស​ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលកំពុងធ្វើចត្តាឡីស័ក​ រយៈពេល ១៤ថ្ងៃ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍​២៨វិច្ឆិកា កាលពីថ្ងៃទី៣…

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស​ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលកំពុងធ្វើចត្តាឡីស័ក​ រយៈពេល ១៤ថ្ងៃ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍​២៨វិច្ឆិកា កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ សម្តេច បានចេញសេចក្ដីណែនាំ ៧ ចំណុច ស្ដីពី ការចេញ-ចូល​ទីស្ដីការក្រសួងមហាផ្ទៃ និងអង្គភាពនានា ចំណុះក្រសួងមហាផ្ទៃ ក្នុងអំឡុងពេលនៃការបង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩។

វិធានការទាំង ៧ចំណុចនោះ រួមមាន៖ ថ្នាក់ដឹកនាំ​ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាល​ជាតិ និងមន្ត្រីពន្ធនាគារ ចំណុះក្រសួងមហាផ្ទៃ ដែលមិនធ្វើចត្តាឡីស័ក នឹងត្រូវបាន​ផ្តល់​ជូននូវប័ណ្ណសម្គាល់សម្រាប់ការចេញ-ចូលទីស្តីការក្រសួងមហាផ្ទៃ និងអង្គភាព​នានា ចំណុះក្រសួងមហាផ្ទៃ​។ ថ្នាក់ដឹកនាំ និងមន្ត្រី ដែលមានប័ណ្ណចេញ-ចូល ត្រូវធ្វើការវាស់កំដៅ និងបាញ់សម្អាត​ខ្លួនប្រាណ និងបាញ់សម្អាតដៃដោយទឹកអាល់​កុល នៅច្រកចូលនៃអគារទីស្តីការក្រសួងមហាផ្ទៃ និងអង្គភាពនានា ចំណុះក្រសួង​មហាផ្ទៃ ហើយត្រូវចុះឈ្មោះ និងកម្រិតកំដៅ នៅក្នុងសៀវភៅកត់ត្រាប្រចាំថ្ងៃ ជាដើម។

ក្នុងសេចក្តីណែនាំថ្មីនេះ សម្តេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ជាថ្មីថា «ថ្នាក់ដឹក​នាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលកំពុងធ្វើចត្តាឡីស័ក មិនត្រូវបានផ្តល់ជូននូវប័ណ្ណ​ចេញ-ចូលនេះឡើយ ហើយត្រូវបន្ត​ធ្វើចត្តាឡីស័ក ឲ្យបាន​ត្រឹមត្រូវ និងហ្មត់ចត់បំផុត តាមគោលការណ៍ណែនាំ​របស់ក្រសួងសុខាភិបាល»។

សូមរម្លឹកថា ក្រសួងមហាផ្ទៃ ជាកន្លែង​ហានិភ័យ​មុនគេ ក្នុងព្រឹត្តិការណ៍សហគមន៍២៨​វិច្ឆិកា ដោយសារតែ​​​ភរិយារបស់អគ្គនាយក​ពន្ធនាគារ លោក ឆែម សាវុធ ត្រូវបាន​រក​ឃើញ​ កើតជំងឺកូវីដ១៩ កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០​។ ក្រោយមក លោក ឆែម សាវុធ រួមទាំងកូនចៅ និងតៃកុង​ឡាន សរុប ៦នាក់ ក៏ត្រូវបាន​រកឃើញឆ្លងជំងឺ​កូវីដ១៩ ផងដែរ​។

លោក ឆែម សាវុធ បានចូលរួម​កិច្ចប្រជុំ ក្រោមការដឹកនាំរបស់​សម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ។ នៅថ្ងៃទី​៣០​វិច្ឆិកា អាគារ​អគ្គនាយកដ្ឋានពន្ធនាគារ ក្នុងបរិវេណក្រសួងមហាផ្ទៃ​ ត្រូវបិទទ្វារមួយ​រយៈ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ