ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាស់ជរាគ្មានទីពឹង អ្នកទីទ័លក្រ និងអតីតយុទ្ធជន ១២គ្រួសារ ​ទទួលអំណោយ

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ៖ ដើម្បីអបអរសារទរខួបលើកទី៤២ឆ្នាំ នៃថ្ងៃកំណើតរណសិរ្ស ២ធ្នូ ឆ្នាំ១៩៧៨ លោក​ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ធំ…

ខេត្តកំពង់ធំ៖ ដើម្បីអបអរសារទរខួបលើកទី៤២ឆ្នាំ នៃថ្ងៃកំណើតរណសិរ្ស ២ធ្នូ ឆ្នាំ១៩៧៨ លោក​ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ធំ បាន​ដឹកនាំសហការី នាំយកនូវអំណោយ ជូន​ចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋ​ទីទ័លក្រ និងអតីតយុទ្ធជន ១២គ្រួសារ។ អំណោយទាំងនោះ ជារបស់លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា​មេបញ្ជាការកងទ័ពជើងគោក ព្រមទាំង​លោក​ជំទាវ ពេជ ចន្ទមុន្នី។

ប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង និងអតីតយុទ្ធជនចំនួន ១២គ្រួសារ ដែល​មានជីវភាពលំបាកខ្វះខាត រស់នៅភូមិសេរីវង្ស ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ពិធីប្រគល់ និងទទួលអំណោយទាំងនោះ បានធ្វើឡើង កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០។ ក្នុង ១​គ្រួសារ ទទួលបាន​អង្ករ ២៥ គីឡូក្រាម មីចំនួន ០១កេស ទឹកស៊ីអ៊ីវ ០១យួរ ម៉ាស់ក្រណាត់ ១២ម៉ាស់ និងថវិកាមួយចំនួន។

លោក​ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន​លើកឡើងថា ការផ្តល់ជំនួយនេះ ពិតជារឿងចាំបាច់ ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃរបស់បងប្អូន​ប្រជាពលរដ្ឋ​ ទើបក្រុមការងារ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសមាគម​អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បាននាំយកនូវអំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី មកផ្តល់ជូន នាពេលនេះ។ អំណោយទាំងនេះ ​ដោះស្រាយការលំបាកក្នុងជីវភាពរបស់បងប្អូន​ប្រជាពលរដ្ឋ បានមួយរយៈពេលខ្លី។

ជាមួយគ្នានេះ លោកមេបញ្ជាការ​ ក៏បានជម្រាបជូនប្រជាពលរដ្ឋទាំង ១២ គ្រួសារ អំពីស្ថានភាពនៃ​ការឆ្លងរីករាលដាលមេរោគកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍​២៨វិច្ឆិកា។ ដូច្នេះទាមទារ ចាំបាច់ឲ្យបងប្អូនទាំងអស់ រួមជាមួយក្រុមគ្រួសារ បើគ្មានការចាំបាច់ មិនត្រូវចេញក្រៅផ្ទះ ហើយពេលចេញក្រៅផ្ទះ ត្រូវអនុវត្តន៍​ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស លាងសម្អាតដៃឲ្យបាន​ញឹកញាប់​ជាមួយអាកុលសម្លាប់មេរោគ ឬជែល​សម្រាប់លាងសំអាតដៃ ឲ្យបានជាប្រចាំ៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ