ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឪពុក​ម្ដាយ​ពិតជា​ខ្លោចផ្សារ​ខ្លាំង​ណាស់ ពេល​ឃើញ​ទិដ្ឋភាព​បែប​នេះ

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​អាយុប្រមាណ​១២​ឆ្នាំ​ម្នាក់ បាន​នាំ​គ្នា​ទៅ​លេង​ទឹក ហើយ​បាន​លង់​លិច​បាត់​ក្នុង​ទន្លេ​អស់​ពេល​ជា​ច្រើន​ម៉ោង ត្រូវ​ក្រុម​គ្រួសារ​ជួល​ជនជាតិ​ឥ​ស្លា​ម​ក្នុង​តម្លៃ​១​ពាន់​ដុល្លារ ងូត​រាវរក​ឃើញ និង​នាំ​គ្នា​ទ្រហោយំ​យ៉ាង​សោកសៅ​ជាទី​បំផុត​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា រសៀល​ថ្ងៃ​ទី​០៣…

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​អាយុប្រមាណ​១២​ឆ្នាំ​ម្នាក់ បាន​នាំ​គ្នា​ទៅ​លេង​ទឹក ហើយ​បាន​លង់​លិច​បាត់​ក្នុង​ទន្លេ​អស់​ពេល​ជា​ច្រើន​ម៉ោង ត្រូវ​ក្រុម​គ្រួសារ​ជួល​ជនជាតិ​ឥ​ស្លា​ម​ក្នុង​តម្លៃ​១​ពាន់​ដុល្លារ ងូត​រាវរក​ឃើញ និង​នាំ​គ្នា​ទ្រហោយំ​យ៉ាង​សោកសៅ​ជាទី​បំផុត​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា រសៀល​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ច្រាំង​ទន្លេ នៅ​ក្បាលជ្រោយ​ចង្វារ មុខ​សណ្ឋាគារ​សុខា ក្នុង ភូមិ​ទី​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

ក្មេង​ប្រុស​រូប​នោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ឲ្យ​ដឹង​ថា ឈ្មោះ ផ​ល្លី តារា​រាជ ហៅ​វិទូ អាយុ​១២​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៤ សាលា​បឋម​សិក្សា​សា​កួ​រ៉ា ក្បាលជ្រោយ​ចង្វារ ស្នាក់​នៅ​ក្បែរ​កន្លែង​កើតហេតុ​។ តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​បាន​លង់ទឹក​លិច​បាត់​រក​សព​ពុំ​ឃើញ​តាំងពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ខណៈ​ពេល​ដែល​ក្មេង​រូប​នោះ​រួម​ជាមួយ​ក្មេង​ប្រុស​ម្នាក់​ទៀត លោតទឹក​ហែល​លេង​នៅ​ក្បាលជ្រោយ​ចង្វារ មុខ​ព្រះ​បរមរាជវាំង​ក្បែរ​សណ្ឋាគា​សុខា​។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​លិច​បាត់​ក្មេង​ម្នាក់​ក៏​បាន​ទៅ​ប្រាប់​ក្រុម​គ្រួសារ​ក៏​បាន​នាំ​គ្នា​រាវរក​អស់​ជា​ច្រើន​រក​ពុំ​ឃើញ ព្រមទាំង​ជួល​ជនជាតិ​ឥ​ស្លា​ម​ងូត​រក​ក្នុង​តម្លៃ​១​ពាន់​ដុល្លារ ហើយ​ក៏​បាន​រាវរក​ឃើញ​នៅ​វេលា​ម៉ោង​ប្រមាណ​៤ និង​២០​នាទី ល្ងាច​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០២០​។ បន្ទាប់​ពី​ប្រទះ​សព​កូន​ឪពុក និង​ម្តាយ​ក៏​យំ​ស្រែក និង​អាល័យកូន​ដែល​បាន​ស្លាប់​ទាំង​វ័យក្មេង​បែប​នេះ​។ សព​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​នៅ​ឈាបនដ្ឋាន វត្ត​ប្រជុំ​សារ​គរ​៕ ដោយ ៖ ម៉េ​ង ធា