ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ថ្ងៃ ​បង្ក្រាប​ ៣ករណី ចាប់ ៥នាក់ ថ្នាំញៀនជាងកន្លះខាំ តម្លៃជាង ១៥០០ដុល្លារ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ​ក្នុងរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា​ សមត្ថកិច្ចនគរបាល​ខេត្តកំពង់ឆ្នាំង បង្ក្រាបបទល្មើសគ្រឿង​បាន ៣ករណី ឃាត់ខ្លួនមនុស្ស ៥នាក់…

ខេត្តកំពង់ឆ្នាំង៖ ​ក្នុងរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា​ សមត្ថកិច្ចនគរបាល​ខេត្តកំពង់ឆ្នាំង បង្ក្រាបបទល្មើសគ្រឿង​បាន ៣ករណី ឃាត់ខ្លួនមនុស្ស ៥នាក់ និងរឹបអូស​​​ថ្នាំញៀន ៩កញ្ចប់ ស្មើនឹង​ជាងកន្លះខាំ​ ដែលមានតម្លៃ ក្នុងទីផ្សារជាង ១៥០០​ដុល្លារ​។ ជាមួយគ្នានេះ សមត្ថកិច្ច ក៏បានដកហូតទូរស័ព្ទដៃ កាំបិត ដាវ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ នេះបើតាមលោក ហ៊ុល វាសនា ស្នងការរង នគរបាលខេត្តកំពង់ឆ្នាំង។

​ប្រតិបត្តិការ​បង្ក្រាបបទល្មើសគ្រឿងញៀននេះ បានធ្វើឡើង នៅ​ភូមិចុងកោះ ក្រុងកំពង់ឆ្នាំង និង​នៅស្រុកកំពង់ត្រឡាច។ ក្នុងនោះ នៅពេលចុះបង្ក្រាបលើ​កទី៣ សមត្ថកិច្ច ​ក៏បានសុំគោលការណ៍ ពន្លាត​ដែនដី បង្រ្កាបជនសង្ស័យ ដល់ស្រុកពញាឮ ខេត្តកណ្ដាល។

លោកស្នងការរង ហ៊ុល វាសនា បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យ ៥នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបាន គឺមាន ២នាក់ ជាអ្នកជួញដូរថ្នាំញៀនយ៉ាងសកម្មបំផុត រួមមាន ឈ្មោះ សេង វុទ្ធី អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិប្រក់ក្តា ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល និងម្នាក់ទៀត ឈ្មោះ វន វិសាល អាយុ ២៥ឆ្នាំ មានទីលំនៅភូមិតាជាល ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

​ក្នុងពេល​បង្ហាញមុខក្រុម​ជនសង្ស័យ ជាមុ​ខ​សញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន កាលពី​ព្រឹកថ្ងៃទី៣ ​ខែធ្នូ ឆ្នាំ២០២០ ​លោកស្នងការរង ហ៊ុល វាសនា បានប្រកាស​អំពាវនាវ សូមបងប្អូន​ប្រជាពលរដ្ឋ មេត្តាចូលរួមទប់ស្កាត់បទល្មើសគ្រឿងញៀន ដោយឈរលើគោលការណ៍ ៣កុំ និង ១រាយការណ៍។ គឺកុំពាក់ព័ន្ធគ្រឿងញៀន កុំអន្តរាគមន៍ សុំដោះលែងអ្នកជាប់ពាក់ព័ន្ធគ្រឿងញៀន និងកុំលើកលែង ចំពោះគ្រឿង​ញៀន។ ចំណែក ១​រាយការណ៍ គឺត្រូវរាយការណ៍ ទៅ​សមត្ថកិច្ច​នគរបាល បើមាន​ឃើញ​ជនសង្ស័យពាក់ព័ន្ធការប្រើប្រាស់ ការចរាចរណ៍នូវ​សារធាតុញៀន៕ ពៅ សុខហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ