ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Neymar បង្ហើប​គោលបំណង​ដ៏​ធំ​បំផុត​របស់​ខ្លួន​នៅ​ឆ្នាំ​ក្រោយ

1 ខែ មុន

អង់គ្លេស ៖ កីឡាករ​ថ្លៃ​បំផុត​លើ​លោក Neymar បាន​បង្ហើប​ថា អ្វី​ដែល​គេ​ចង់បាន​បំផុត​គឺ​អាច​លេង​ជាមួយ​អតីត​មិត្ត​រួម​ក្រុម​ចាស់ Lionel Messi ម្តងទៀត​។ បន្ទាប់​ពី​រកបាន​២​គ្រាប់​ជួយ…

អង់គ្លេស ៖ កីឡាករ​ថ្លៃ​បំផុត​លើ​លោក Neymar បាន​បង្ហើប​ថា អ្វី​ដែល​គេ​ចង់បាន​បំផុត​គឺ​អាច​លេង​ជាមួយ​អតីត​មិត្ត​រួម​ក្រុម​ចាស់ Lionel Messi ម្តងទៀត​។

បន្ទាប់​ពី​រកបាន​២​គ្រាប់​ជួយ Paris Saint-Germain យកឈ្នះ​ក្នុង​លទ្ធផល ៣-១ លើ​ម្ចាស់ផ្ទះ Manchester United នៅ​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល H កាលពី​យប់​ម្សិលមិញ ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​លវ័យ​២៨​ឆ្នាំ​រូប​នេះ បាន​ប្រាប់​គេហទំព័រ ESPN យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ចង់​លេង​ជាមួយ Messi ម្តងទៀត​។ វា​ជា​អ្វី​ដែល​ខ្ញុំ​ចង់បាន​បំផុត​។ ខ្ញុំ​ចង់​រីករាយ​នៅ​លើ​ទីលាន​ជាមួយ​គេ​ម្តងទៀត​។ ប្រាកដ​ណាស់​នៅ​ឆ្នាំ​ក្រោយ​យើង​ត្រូវ​តែ​ធ្វើ​វា​»​។

ការ​លើក​ឡើង​បែប​នេះ បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ជា​ច្រើន​អន្ទះសា​ចង់ឱ្យ PSG ត្រៀម​ចាយ​លុយ​មហាសាល ដើម្បី​យក Lionel Messi ពី​ក្លិប Barcelona មក​កាន់​ទឹកដី Parc des Princes នៅ​រដូវ​កាល​ក្រោយ​។

Neymar និង Lionel Messi

សូម​រំលឹក​ថា Neymar បាន​ផ្លាស់​ពី​ក្លិប Santos នៅ​ប្រេ​ស៊ី​លម​ក​ចូលរួម​ជាមួយ Barcelona កាលពី​ឆ្នាំ ២០១៣ អំឡុង​ពេល​ជា​ដៃគូ​ជាមួយ​ប្រធាន​ក្រុម Messi គេ​បាន​ឈ្នះ​ពានរង្វាន់​សរុប​ចំនួន ៨ ក្នុង​នោះ​រួម​មាន​ទាំង La Liga, FIFA Club World Cup និង Champions League ផង​ដែរ​។ មុន​ពេល​សម្រេច​ផ្លាស់​មក​ចូលរួម​ជាមួយ PSG នៅ​ក្នុង​តម្លៃ​កំណត់​ត្រា​ពិភពលោក ២២២​លាន​អឺ​រ៉ូ កាលពី​ឆ្នាំ ២០១៧៕

Neymar និង Lionel Messi
Neymar និង Lionel Messi