នៅក្នុងបិដកភាគ៤៥មាននិយាយអំពីឥរិយាបថនៃអ្នកប្រៀនប្រដៅជនដទៃត្រូវធ្វើខ្លួនឱ្យស្ថិតក្នុងធម៌៥ប្រការជាដាច់ខាតគឺ៖
១- កាលេន វក្ខាមិ នោ អកាលេនៈ និយាយដាស់តឿនស្គាល់កាលគួរ និងមិនគួរនិយាយ ។
២- ភូតេន វក្ខាមិ នោ អភូតេនៈ និយាយពាក្យពិត កុំនិយាយពាក្យមិនពិត ។
៣- សណ្ហេន វក្ខាមិ នោ ផរុសេនៈ និយាយដោយពាក្យពីរោះ មិននិយាយដោយពាក្យទ្រគោះបោះបោក ។
៤- អត្ថសញ្ហិតេន វក្ខាមិ នោ អនត្ថសញ្ហិតេនៈ និយាយពាក្យមានប្រយោជន៍ មិននិយាយពាក្យឥតប្រយោជន៍ ។
៥- មេត្តចិត្តោ វក្ខាមិ នោ ទោសន្តរោ និយាយពាក្យប្រកបដោយមេត្តាចិត្ត មិននិយាយប្រកបដោយទោសចិត្ត ។
អ
នកអប់រំ ប្រៀនប្រដៅរូបណាប្រព្រឹត្តធ្វើតាមពុទ្ធឱវាទទាំង៥ចំណុចនេះដោយបរិបូណ៌ហើយ រមែងជាអ្នកសមគួរដល់ការទូន្មានប្រៀនប្រដៅអ្នកដទៃដោយប្រពៃ ៕ សាន សារិន
ចែករំលែកព័តមាននេះ