ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​កិច្ចព្រមព្រៀង​បន្ត​កិច្ច​សហប្រតិបត្តិការ​រយៈពេល​៣​ឆ្នាំ​រវាង​អគ្គនាយកដ្ឋាន​ពន្ធដារ និង ​JICA

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធដារនៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ទីភ្នាក់ងារសហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ថ្មី​ទៀតដើម្បី​បន្ត​អនុវត្តន៍​រហូត​

រាជ​ធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធដារនៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ទីភ្នាក់ងារសហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ថ្មី​ទៀតដើម្បី​បន្ត​អនុវត្តន៍​រហូត​ដល់​ឆ្នាំ​២០១៨​នោះ​។

កិច្ចព្រមព្រៀង​លើ​សេចក្តី​ព្រាង​ស្តី​ពី​រចនាសម្ព័ន្ធ​គម្រោង និង​ផែនការប្រតិបត្តិ​សម្រាប់​អនុវត្តន៍​គម្រោង​បន្ត​រយៈពេល​៣​ឆ្នាំ សម្រាប់​អគ្គនាយកដ្ឋាន​ពន្ធដារដែល​នឹង​ចាប់ផ្តើម​អនុវត្តន៍​នៅ​ក្នុង​ខែសីហា ​​២០១៥ ​ដល់​​សីហា​ ​២០១៨ ​សម្រាប់​អគ្គនាយកដ្ឋាន​ពន្ធដារបាន​ចុះហត្ថលេខា​កាលពី​ចុង​ស​ប្តា​ហ៍ ក្រោម​អធិបតីភាព​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​ពន្ធដារជាមួយ​លោក Haruyuki Shimada ប្រធាន​ប្រតិភូ​តំណា​ង JICA ។

អគ្គនាយករង ប្រធាន អនុប្រធាន​នាយកដ្ឋាន ប្រធាន​សាខា​ពន្ធ ខណ្ឌ​ចំណុះ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​តំណាង JICA ប្រចាំ​កម្ពុជា និង​អ្នក​ជំនា​ញ​ការ​ប្រចាំការ​នៅ​អគ្គនាយកដ្ឋាន​ក៏​បាន​ចូលរួម​ក្នុង​ពិធី​នោះ​ដែរ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ឱ្យ​ដឹង​ថា គោលបំណង​នៃ​កិច្ច​ព្រមព្រៀង​នេះ គឺ​ដើម្បី​បន្ត​ជួយ​ឧបត្ថម្ភ​គ្គ​នាយកដ្ឋាន​ពន្ធដារក្នុង​ការ​ចូលរួម​កំណែទម្រង់​សារពើពន្ធ ស្រប​តាម​កម្មវិធី​កំណែ​ទម្រង់ការគ្រប់គ្រង​ហិរញ្ញ​វត្ថុ​សា​ធារណៈ (PFM) ជា​ពិសេស ដើម្បី​បង្កើន​ចំណូល​ពន្ធ​តាមរយៈ​ការ​បង្កើន​សមត្ថភាពជំនាញ​ដល់​មន្ត្រី​ពន្ធដារ ពង្រឹង និង​បង្កើន​អ្នក​ជាប់ពន្ធ​តាម​របប​ស្វ័​យ​ប្រកាស ពង្រឹង​ខាង​ផ្នែក​សេវា​អ្នក​ជាប់ពន្ធ ការ​បែងចែក​ធនធានមនុស្ស​របស់​អគ្គនាយកដ្ឋា​ន​ពន្ធដារ និង​ផ្នែក​ផ្សេង​ៗ​ទៀត​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព