ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​កម្ម​អ្វី​រមែង​បាន​កម្ម​នោះ​ជា​របស់​ខ្លួន

3 ឆ្នាំ មុន

បុគ្គល​ជ្រើសរើស​ពូជ​ណា​មក​ដាំ​រមែង​បាន​ផល​ផ្លៃ​ផ្កា​ពូជ​នោះ​ជា​របស់​ខ្លួន​យ៉ាងណា បុគ្គល​សាង​កម្ម​ណា​ក៏​រមែង​ទទួលផល​អំពី​កម្ម​នោះ​ជា​របស់​ខ្លួន​ប្រាកដ​ក៏​យ៉ាងនោះ​ដែរ គ្មាន​អ្នក​ណា​ធ្វើ​ឱ្យ​អ្នក​ណា​រួច​ចាក​កម្ម​ដែល​ខ្លួន​បាន​សាង​នោះ​បាន​ឡើយ ។ ដូច​នៅ​ក្នុង​គាថា​ធម្មបទ​មួយ​កន្លែង ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា អត្ត​នា វ ក​តំ បា​បំ…

បុគ្គល​ជ្រើសរើស​ពូជ​ណា​មក​ដាំ​រមែង​បាន​ផល​ផ្លៃ​ផ្កា​ពូជ​នោះ​ជា​របស់​ខ្លួន​យ៉ាងណា បុគ្គល​សាង​កម្ម​ណា​ក៏​រមែង​ទទួលផល​អំពី​កម្ម​នោះ​ជា​របស់​ខ្លួន​ប្រាកដ​ក៏​យ៉ាងនោះ​ដែរ គ្មាន​អ្នក​ណា​ធ្វើ​ឱ្យ​អ្នក​ណា​រួច​ចាក​កម្ម​ដែល​ខ្លួន​បាន​សាង​នោះ​បាន​ឡើយ ។

ដូច​នៅ​ក្នុង​គាថា​ធម្មបទ​មួយ​កន្លែង ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា អត្ត​នា វ ក​តំ បា​បំ អត្ត​នា ស​ង្កិ​លិ​ស្សតិ អត្ត​នា អក​តំ បា​បំ អត្ត​នា វ វិ​សុ​ជ្ឈ​តិ សុទ្ធិ អសុទ្ធិ ប​ច្ច​តំ នា​ញ្ញោ អ​ញ្ញំ វិ​សោ​ធ​យេ ។ ប្រែ​ថា អ្នក​ធ្វើបាប​ដោយ​ខ្លួនឯង រមែង​សៅហ្មង​ដោយ​ខ្លួនឯង អ្នក​មិន​ធ្វើបាប​ដោយ​ខ្លួនឯង រមែង​បរិសុទ្ធ​ដោយ​ខ្លួនឯង សេចក្តី​បរិសុទ្ធ​ក្តី និង​មិន​បរិសុទ្ធ​ក្តី​ជា​របស់​ចំពោះ​ខ្លួន អ្នក​ដទៃ​នឹង​ធ្វើ​អ្នក​ដទៃ​ឱ្យ​បរិសុទ្ធ​ពុំ​បាន​ឡើយ ។

កុសលកម្ម​ក្តី អកុសលកម្ម​ក្តី​ទោះ​ក្នុង​អតីតជាតិ​ក្តី និង​ក្នុង​បច្ចុប្បន្ន​ក្តី ដែល​យើង​បាន​សា​ង​​មក​ហើយ កម្ម​នោះ​មិន​បាន​បាត់​ទៅ​ណា​ទេ​រមែង​អន្ទោល​ជាប់​តាម​ខ្លួន​យើង​ជា​និច្ច​រង់​ចាំតែ​ការ​ឱ្យ​ផលប៉ុណ្ណោះ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ