ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បំបែក​ហើយ! ក្រោយជួញ​ដាក់​ជា​​ក​ញ្ចប់​​​បញ្ញើ​តាមប្រៃស​ណីយ៍​​​៣​លើក

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​បញ្ជា​ឯកឧត្តម ​នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ និងឯកឧត្តម​នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​…

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​បញ្ជា​ឯកឧត្តម ​នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត អគ្គស្នង
ការ​នគរបាល​ជាតិ និងឯកឧត្តម​នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ ដោយ​ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ជំនួញ​ទុច្ចរិត​ឆ្លង​ដែន​ត្រូវ​បាន​បង្ក្រាប ។

តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២០ ខែតុលា ដល់​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​(​ក​១០) សហការ​ជាមួយ​សមត្ថ​កិច្ច​គយ​ប្រចាំការ​នៅ​ឃ្លាំង​ដឹក​ទំនិញ Cargo នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ទោ សារី បុត្រ​សត្យា នាយករង​មន្ទីរ និង​មានការ​សម្របសម្រួល​ពី​លោក សឿ​ន មុនី​រ័​ត្ន ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ដំណើរការ ស្រាវជ្រាវ​ស៊ើបអង្កេត និង​ឈាន​ទៅ​បង្ក្រាប​បាន​ក្រុម​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន ចេញពី​កម្ពុជា​ទៅ​ញូ​ហ្ស៊ី​លែ​ន និង​អូស្ត្រាលី ដោយ​បង្កប់​ក្នុង​កញ្ចប់​បញ្ញើ​ប្រៃសណីយ៍​ចំនួន​៣​លើក ជា​បន្តបន្ទាប់​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ ។

ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ និង​ចាប់​យក​វត្ថុ​តាង​គ្រឿង​ញៀន​សរុប​២.៥៤៩,៧៧​ក្រាម ស្មើ​ជាង​២​គីឡូ​កន្លះ លទ្ធផល​រួម​មាន​ដូច​ខាងក្រោម​៖

លើក​ទី​១-​នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ឃ្លាំងទំនិញ​(Cargo)​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ចាប់​យក​វត្ថុ​តាង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់​៨៥,៣២​ក្រាម ដោយ​លាក់​បង្កប់​ក្នុង​ដំបង​២​កំណាត់ ។

លើក​ទី​២-​នៅ​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ឃ្លាំងទំនិញ​(Cargo)​នៃ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ចាប់​យក​វត្ថុ​តាង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់​១.២៩៥,៦៧​ក្រាម ដោយ​លាក់​បង្កប់​ក្នុង​បដិមា​ព្រះ​ពុទ្ធរូប​ឈើ​២​ព្រះ​អង្គ ។

លើក​ទី​៣-​នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុមហ៊ុន IAL ផ្ទះ​លេខ​១៦​បេ ផ្លូវ​សូ​នី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​៖
១-​ឈ្មោះ លឿង សៀង​ហៃ ភេទ​ប្រុស កើត​ឆ្នាំ​១៩៨៩ ជនជាតិ​ខ្មែរ (​អ្នក​ផ្ញើ​គ្រឿង
ញៀន​) ។
២-​ឈ្មោះ ឈុ​ន ម៉ា​រ៉ា​ឌី ភេទ​ប្រុស កើត​ឆ្នាំ​១៩៩៥ ជនជាតិ​ខ្មែរ​(​អ្នក​ផ្ញើ​គ្រឿងញៀន​) ។
វត្ថុ​តាង​ដែល​បាន​រឹបអូស គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​១.០៤៨,៤៨​ក្រាម លាក់​បង្កប់​ក្នុង​រូប​បដិមា​៤​អង្គ ព្រះ​កេស​១ ព្រហ្ម​២ បរម​រូប​ព្រះបាទ​ជ័យ​វរ្ម័ន ។

លុះ​នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ក៏​បាន​បន្ត​ការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​មេខ្លោង​១​នាក់ និង​ឈាន​ទៅ​ចាប់ខ្លួន​ឈ្មោះ CHEN KEXI ភេទ​ប្រុស ជនជាតិ​ចិន អាយុ​៥៩​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ EB2396631 ស្នាក់​នៅ​ក្នុង​បន្ទប់​២០៥ អា​ផាត់​មែន​វិមាន​ឯក​រាជ្យ ផ្លូវ​១២៤ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ និង​ចាប់​យក​វត្ថុ​តាង​បាន​គ្រឿង​ញៀន​​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់​១២០,២៧​ក្រាម​បន្ថែម​ទៀត ដោយ​លាក់​បង្កប់​ក្នុង​ចម្លាក់​ឈើ រូប​ដំរី​២​រូប និង​ដំបង​ឈើ​២​កំណាត់​៣​គូ ។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ចាប់​យក​ខាងលើ សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​បន្ត​តាម​នីតិវិធី ៕