ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៃវិជ្ជា​មាន​សេចក្តី​ដូច​ម្តេច ?

3 ឆ្នាំ មុន

តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់​ពាក្យ​ត្រៃវិជ្ជា​មាន​សេចក្តី​យ៉ាងនេះ​ថា ប្រជុំ ឬ​រួបរួម​នៃ​វិជ្ជា​បី​ប្រភេទ​គឺៈ ១-​សេចក្តី​ដឹងជាតិ​កំណើត​ដែល​ធ្លាប់​កើត​ស្លាប់​ពី​មុន​ៗ​រៀង​មក​មាន​ច្រើន​ជា​អនេក​រាប់​មិន​អស់ ។ ២- សេចក្តី​ដឹង​ដំណើរ​អន្ទោលកើតស្លាប់​នៃ​ខ្លួនឯង​និង​សត្វ​ដទៃ​ដែល​បណ្តាល​មក​អំពី​អំពើអាក្រក់​ល្អ​ផ្សេង​ៗ ។ ៣- សេចក្តី​ដឹង​ធម៌​ជា​ឧបាយ​ឱ្យ​អស់​អាសវក្កិលេស…

តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់​ពាក្យ​ត្រៃវិជ្ជា​មាន​សេចក្តី​យ៉ាងនេះ​ថា ប្រជុំ ឬ​រួបរួម​នៃ​វិជ្ជា​បី​ប្រភេទ​គឺៈ

១-​សេចក្តី​ដឹងជាតិ​កំណើត​ដែល​ធ្លាប់​កើត​ស្លាប់​ពី​មុន​ៗ​រៀង​មក​មាន​ច្រើន​ជា​អនេក​រាប់​មិន​អស់ ។

២- សេចក្តី​ដឹង​ដំណើរ​អន្ទោលកើតស្លាប់​នៃ​ខ្លួនឯង​និង​សត្វ​ដទៃ​ដែល​បណ្តាល​មក​អំពី​អំពើអាក្រក់​ល្អ​ផ្សេង​ៗ ។

៣- សេចក្តី​ដឹង​ធម៌​ជា​ឧបាយ​ឱ្យ​អស់​អាសវក្កិលេស ទាំង​បាន​ញុំ​ា​ង​អាសវក្កិលេស​នោះ​ឱ្យ​អស់​ជ្រះស្រឡះ​ពី​សន្តាន​លែង​ត្រឡប់​កើត​ទៀត​ឡើយ ។

កាលពី​ជាន់​ពុទ្ធកាល​មាន​អ្នក​បាន​ត្រៃវិជ្ជា​ច្រើន​ណាស់ ឬ​ហៅ​ថា​ពួក​អរិយបុគ្គល​ជា​បុគ្គល​ដ៏​ប្រសើរ តែ​សម្រាប់​សម័យ​បច្ចុប្បន្ន​មិន​មាន​អ្នក​បាន​នូវ​វិជ្ជា​បី​នេះ​ទេ ជន​ណា​ពោល​ថា​ខ្លួន​បាន​សម្រេច​វិជ្ជា​យ៉ាងនេះ​មួយ វិជ្ជា​យ៉ាងនោះ​មួយ ជន​នោះ​នឹង​ជា​មនុស្ស​បោកប្រាស់​ហើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ