ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​​ម្នាក់​មកសម្អាតក្រោម​ផ្ទះ ស្រាប់​តែឃើញ​ប្អូនជីដូនមួយ​ ស្រែកឱ្យ​គេ​ជួយ​​ផ្អើល​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ ​យុវជន​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចង​.​ក​ភ្ជាប់​នឹង​​បង្កាន់​ដៃ​ជណ្តើរ​ឡើង​ទៅ​លើ​ផ្ទះ​កំពស់​ពី​ដី​១,៣០ម៉ែត្រ​ ដោយ​ជើងរបស់យុវជនរងគ្រោះ​​នៅ​លើ​កាំជណ្តើ​រ​ទី​៣​ បណ្តាល​ឱ្យបាត់បង់ជីវិត ។ ​ហេតុការណ៍​​ខាងលើ​នេះ​បាន​បង្ក​​ឱ្យ​​មាន​ការ​​ភ្ញាក់ផ្អើលកើតឡើង​​​កាលពី​​ថ្ងៃ​ទី​២​ ធ្នូ ឆ្នាំ​២០២០ នៅ​ភូមិ​បន្ទាត់​បោះ…

​ខេត្តបន្ទាយមានជ័យ ៖ ​យុវជន​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចង​.​ក​ភ្ជាប់​នឹង​​បង្កាន់​ដៃ​ជណ្តើរ​ឡើង​ទៅ​លើ​ផ្ទះ​កំពស់​ពី​ដី​១,៣០ម៉ែត្រ​ ដោយ​ជើងរបស់យុវជនរងគ្រោះ​​នៅ​លើ​កាំជណ្តើ​រ​ទី​៣​ បណ្តាល​ឱ្យបាត់បង់ជីវិត ។

​ហេតុការណ៍​​ខាងលើ​នេះ​បាន​បង្ក​​ឱ្យ​​មាន​ការ​​ភ្ញាក់ផ្អើលកើតឡើង​​​កាលពី​​ថ្ងៃ​ទី​២​ ធ្នូ ឆ្នាំ​២០២០ នៅ​ភូមិ​បន្ទាត់​បោះ ឃុំ​ឈ្នួ​រ​មាន​ជ័យ​ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

​លោក​វរសេនីយ៍​ឯកមាស ប្ញ​ទ្ធី អធិការ​នគរបាល ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​​ដឹង​ថា​ ​យុវជន​​រងគ្រោះ​​ខាងលើ​ឈ្មោះ​ផាំង គា​ម អាយុ​២០​ឆ្នាំ ​នៅ​ភូមិ​បន្ទាត់​បោះ ឃុំ​ឈ្នួ​រ​មាន​ជ័យ​ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

​លោក​អធិការ​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា ​​តាម​ប្រភពពី​​ស្ត្រី​ឈ្មោះ ស៊ុម ស្រី​ប៉ាន​ អាយុ​២២​ឆ្នាំ ត្រូវជា​បងប្អូន​ជីដូនមួយរបស់ជនរងគ្រោះ​​បាន​ប្រាប់​ឱ្យ​ដឹង​​ថា ​​មុនពេលកើតហេតុ កាលពី​វេលា​​ម៉ោង​៦​និង​៣០​នាទី​​ព្រឹក​ថ្ងៃ​ទី​២ ធ្នូ ឆ្នាំ​២០២០​ ​គាត់​​បាន​ដើរ​ចេញពីផ្ទះ​អ៊ំ​ស្រី​ទៅ​ផ្ទះ​របស់​​គាត់​ ដើម្បី​បោសសំអាត​ទីធ្លា​ក្រោមផ្ទះ​ ពេល​ទៅ​ដល់​មុខ​ផ្ទះ​ក៏​បានឃើញ​​ជនរងគ្រោះ​ចង​.​ក​ភ្នាក់​បង្កាន់ដៃ​ជណ្តើ​នៅ​នឹង​ផ្ទះ​របស់​គាត់​ ហើយ​ក៏​ប្រញាប់​រត់​មក​ប្រាប់​ឲ្យ​អ្នក​ជិតខាង​មក​ជួយ​នៅ​ពេល​ដែល​អ្នក​ជិតខាង​មក​ដល់​ក៏​បាន​នាំ​គ្នា​ជួយ​ស្រាយ​ខ្សែ​ដែរ តែ​ជនរងគ្រោះ​​បាន​បាត់បង់ជីវិត​ទៅ​ហើយ​ មិនដឹង​ពី​ពេល​ណា​នោះ​ទេ ។ មាន​ជំងឺ​ស​សៃ​ប្រសាទ​ជា​យូ​ឆ្នាំ​មក​ហើយ​

​លោកអធិការ​​បាន​បញ្ជាក់​​​​ប្រាប់​​បន្ត​ថា ​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម​ សមត្ថកិច្ច​​​បាន​បង្កើត​គណៈកម្មការ​ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ​ ដែល​មាន​សមាសភាព​កម្លាំង​នគរបាល​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​,​ នគរបាល​ផ្នែក​ពិនិត្យ​និង​វិភាគ​កន្លែង​កើតហេតុ​, ​នគរបាល​ប៉ុស្តិ៍​ឈ្នួ​រ​មាន​ជ័យ​,​គ្រូពេទ្យ​មណ្ឌល​សុខភាព​ឃុំ​ឈ្នួ​រ​មាន​ជ័យ​និង​អាជ្ញាធរ​ភូមិ​-​ឃុំ ។​

​តាម​ការ​ត្រួតពិនិត្យ​​របស់​សមត្ថកិច្ច​ជំនាញ​​បាន​បញ្ជាក់​ថា នៅ​​លើ​ខ្លួនសព​​ជនរងគ្រោះ​ឃើញ​មាន​ស្នាម​ជាំ​ខ្មៅ​នៅ​ផ្នែក​បំពង​ក​​ក្រ​វ៉ា​ត់ម​ក​ក្រោម​ទងត្រចៀក​ស្តាំ​គំនួ​ច​នៅ​ក្រោម​ចង្កា​ ​ទើប​សន្និដ្ឋាន​ថា ​ជនរងគ្រោះ​ពិតជា​បាន​ចង​.​ក​​បញ្ចប់ជីវិត​​ខ្លួនឯង​ពិតមែន​ មិន​ជាប់​ពាក់ព័ន្ធ​​នឹង​​ករណី​ឃាត.កម្ម​នោះ​ទេ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ