ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​នេះស្វាយកែវ​រមៀត​ឬ​ហៅថា​«​ស្វាយ​ឡាយ​»ធ្លាក់​​​ថ្លៃ​ជាង​ឆ្នាំ​មុន

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ តម្លៃ​​ស្វាយកែវ​រមៀត ​នា​បច្ចុប្បន្ន​បាន​ធ្លាក់​ចុះ​ពាក់កណ្ដាល បើ​ប្រៀប​ធៀប​ក្នុង​រដូវ​កាល​ដូច​គ្នា​កាលពី​ឆ្នាំទៅ​មិ​ញ ហើយ​ការ​ប្រមូល​ផល​របស់​កសិករ ​ក៏​មាន​ការ​ថយ​ចុះ​ស្ទើរ​ពាក់កណ្ដាល​ដែរ ដែល​ធ្វើ​ឲ្យ​កសិករ​មួយ​ចំនួន​ប្រឈម​នឹង​ការ​ខាត​បង់ ​។ នេះ​បើ​តាម​ការ​អះអាង​របស់​ឈ្មួញកណ្ដាល និងកសិករ​មួយ​ចំនួន…

ខេត្តបាត់ដំបង​៖ តម្លៃ​​ស្វាយកែវ​រមៀត ​នា​បច្ចុប្បន្ន​បាន​ធ្លាក់​ចុះ​ពាក់កណ្ដាល បើ​ប្រៀប​ធៀប​ក្នុង​រដូវ​កាល​ដូច​គ្នា​កាលពី​ឆ្នាំទៅ​មិ​ញ ហើយ​ការ​ប្រមូល​ផល​របស់​កសិករ ​ក៏​មាន​ការ​ថយ​ចុះ​ស្ទើរ​ពាក់កណ្ដាល​ដែរ ដែល​ធ្វើ​ឲ្យ​កសិករ​មួយ​ចំនួន​ប្រឈម​នឹង​ការ​ខាត
​បង់ ​។ នេះ​បើ​តាម​ការ​អះអាង​របស់​ឈ្មួញកណ្ដាល និងកសិករ​មួយ​ចំនួន ដែល​បាន​ប្រាប់​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​០១ ធ្នូ ឆ្នាំ​២០២០​។

នៅ​ក្នុង​កិច្ច​សម្ភាស​ន៍​ជាមួយ​កោះសន្តិភាព ឈ្មួញកណ្ដាល​ម្នាក់​នៅ​ភូមិ​បាយដំរាំ ឃុំ​ឈើ​ទាល ស្រុក​បាណ​ន់ លោក ពុ​ច វាច្ចា បាន​និយាយ​ថា ឆ្នាំ​នេះ​ស្វាយកែវ​រមៀត​ប្រភេទ​​លេខ​​២ ឬហៅ​ថា «​ស្វាយ​ឡាយ​» ដែល​សម្រាប់​នាំ​ចូល​រោងចក្រ គឺ​មាន​តំលៃ​ទាប​ជាង​ឆ្នាំ​មុន​ស្ទើរ​ពាក់កណ្ដាល បើ​ប្រៀបធៀប​ក្នុង​រដូវ​កាល នៃ​ការ​ប្រមូល​ផល​ដូច​គ្នា​។ ឈ្មួញ​ស្វាយ​រមៀត​រូប​នេះ បាន​ប្រាប់​ថា «​នេះ​ជា​រដូវ​ប្រមូល​ផ្លែស្វាយ​ដែល​កសិករ​ប្រើ​ថ្នាំ​បញ្ជា​» តែ​ឆ្នាំ​នេះ​ ស្វាយ​មាន​តំលៃ​ទាប​ហើយ កសិករ​ក៏​មិនសូវ​ទ​ទូល​បាន​ផល​ទៀត ព្រោះ​បញ្ជា​មិន​ផ្លែ ដោយសារ​ខ្វះ​ទឹកភ្លៀង​ពី​ដើមដៃ​។

បើ​តាម​ឈ្មួញកណ្ដាល​រូប​នេះ​បាន​ប្រាប់​ថា កាលពី​ឆ្នាំ​មុន ក្នុង​ខែ​នេះ​តំលៃ​ស្វាយ​រមៀត​ប្រភេ ទ​«​លេខ​២ ​ឬ​ឡាយ​»​នេះ ​ទិញ​ចូល​ក្នុង​តំលៃ​ចន្លោះ​ពី​៨០០​រៀល ​ទៅ​១,២០០​រៀល ក្នុង​១​គីឡូក្រាម ខណៈ​ឆ្នាំ​នេះ​គាត់​ទិញ​ចូល​ត្រិ​មតម្លៃ​​៤៥០​រៀល​ប៉ុណ្ណោះ​ ក្នុង​១​គីឡូ​ក្រាម​។ ដោយឡែក​ ការ​ប្រមូល​ទិញ​ចូល​វិញ កាលពី​ឆ្នាំ​មុន​ក្នុង​មួយ​ថ្ងៃ​ លោក​ទិញ​ចូល​យ៉ាងតិច​ចន្លោះ​ពី​២០​ ទៅ​៣០​តោន តែ​ឆ្នាំ​នេះ​លោក​ទិញ​បាន​ត្រិ​ម​ចន្លោះ​ពី​១៥​ទៅ​២០​តោន​ប៉ុណ្ណោះ​ក្នុង​១​ថ្ងៃ​។ ដូច្នេះ​ ទាំង​តម្លៃ​ទាំង​ការ​ប្រមូល​ទិញ គឺខុស​គ្នា​ស្ទើរ​ពាក់​កណ្ដាល​ឯណោះ​។

លោក ពុ​ច វាច្ចា បាន​បញ្ជាក់​ពី​មូលហេតុ ដែល​ឆ្នាំ​នេះ​ស្វាយ​គ្មាន​តំលៃ​យ៉ាង​ដូច្នេះ​ថា «​ជា​រៀង​រាល់​ឆ្នាំ ខ្ញុំ​តែង​ប្រមូល​ទិញ​ស្វាយ​រមៀត​នេះ ដឹក​ចេញ​យក​ទៅ​ប្រទេស​ថៃ ហើយ​បើ​ទីផ្សារ​នៅ​ថៃ​ធ្លាក់​ហើយ ខ្ញុំ​ក៏​ទិញ​ទម្លាក់​តាម​ហ្នឹង​ដែរ ព្រោះ​ខ្ញុំ​ចំណេញ​ក្បាល​កាត់​តិច​ទូច​ទេ​»​។ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​នោះ គឺ ឆ្នាំ​នេះ​កសិករ​មួយ​ចំនួន​ដែល​មាន​ដំណាំ​ស្វាយ​នេះ កំពុង​ប្រឈម​នឹង​ការ​ខាតបង់​ដែរ ព្រោះ​ឆ្នាំ​នេះ​ការ​បញ្ជា​ផ្លែ​មិន​បាន​ផល គឺ​ខូច​ស្ទើរ​ពាក់កណ្ដាល​។

យើង​ងាក​មិន​ជួប​ជាមួយនឹង​កសិករ​ដែល​និយម​ដាំ​ស្វាយកែវ​រមៀត​នេះ​វិញ​ម្ដង ភាគ​ច្រើន​​សុទ្ធតែ​បាន​អះអាង​ប្រហាក់ប្រហែល​គ្នា ដែល​និយាយ​ពី​ការ​ខាតបង់ ដោយសារ​ដាំ​មិន​បាន​ផល​នៅ​ក្នុងឆ្នាំនេះ​។ នៅ​តាម​ចំការ​ស្វាយ​នានា ដែល​មាន​ទំហំ​រាប់​សិប​ហិច​តា គេ​ឃើញ​មាន​តែ​ដើម តែ​គ្មាន​ផ្លែ រីឯ​ចំការ​ខ្លះ​ទៀត​កំពុង​ផ្កា និង ខ្លះ​ទៀត​កំពុង​ចេញ​ក្ដិ​ប​តូច​ៗ​នៅឡើយ តែ​នេះ​មិនមែន​កសិករ​ប្រើ​ថ្នាំ​បញ្ជា​ទេ គឺ ជា​រដូវ​ដំណាំ​ស្វាយ​នេះ​ត្រូវ​ចេញ​ផ្កា ផ្លែ តាម​បែប​ធ្ម​ជាតិ​។

លោក លាង ដា រស់នៅ​ឃុំ​ក​ន្ទឺ​១ ស្រុក​បាណ​ន់ បាន​ថ្លែងប្រាប់​កោះសន្តិភាព​តាម​ទូរ​ស័ព្ទ​នៅ​ថ្ងៃ​ដដែល​នេះ​ថា ដំណាំ​ស្វាយកែវ​រមៀត​របស់​លោក​ប្រមាណ​០៥​ហិច​តា ឆ្នាំ​នេះ​ប្រមូល​ផល ស្ទើរ​មិន​បាន​ពាក់កណ្ដាល​ផង បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំទៅ​មិ​ញ​។ គាត់​បាន​ត្អូញត្អែរ​ថា « ឆ្នាំ​នេះ​ខ្ញុំ​ខាតដើម​ច្រើន​គួរសម​ដែរ ព្រោះ​បញ្ជា​ស្វាយ​មិន​ផ្លែ​»​។

ត្រង់​បញ្ហា​នេះ លោក លាង ដា ក៏​ដូច​ឈ្មួញកណ្ដាល​ខាងលើ ហើយ​ក៏​មិន​ខុស​ពី​កសិករ​ដាំ​ស្វាយ​ដទៃ​ទៀត​ដែរ បាន​លើក​ឡើង​ប្រហាក់ប្រហែល​គ្នា​ថា មូលហេតុ ដែល​បញ្ជា​ស្វាយ​មិន​ផ្លែ ដោយសារ​ឆ្នាំ​នេះ​ខ្វះខាត​ទឹកភ្លៀង​ពី​ដើមដៃ លុះ​បាន​ផល​បន្តិច​ប​ន្ទូ​ច​លក់​មិន​បា​ន​ថ្លៃ​ទៀត​។ ដូច្នេះ​ហើយ ​ទើបកសិករ​ភាគច្រើន​ប្រឈម​នឹង​ការ​ខាតបង់​។ ប៉ុន្តែ​​កសិករ​ហាក់​បាន​បង្ហាញ​ពី​ក្ដី​សង្ឃឹម​ខ្លះ​ៗ នៅ​ពេល​ពួក​គេ​និយាយ​ពី​ការ​រង​ចាំ​ប្រមូល​ផល​ស្វាយ​នា​ពេល​ប៉ុន្មាន​ខែ​ខាង​មុន​នេះ​ទៀត ដែល​ជា​រដូវ​កាល​ស្វាយ​ត្រូវ​ផ្លែ​តាម​បែប​ធម្មជាតិ ដោយ​មិនបាច់​ប្រើ​ថ្នាំ​បញ្ជា​។

លោក ពុ​ច វាច្ចា ជា​ឈ្មួញ​ទិញ​ស្វាយ បាន​និយាយ​ថា ពេល​នេះ​ជិត​ផុត​ការ​ប្រមូល​ផល​ស្វាយ​ដែល​ប្រើ​ថ្នាំ​បញ្ជា​ហើយ តែ​ប្រហែល​ជាង​១​ខែ​ទៀត កសិករ​នឹង​ត្រូវ​ប្រមូល​ផល​ស្វាយ ដែល​ផ្លែ​តាម​រដូវ​កាល​វិញ​ម្ដង​។ លោក​ថា ពេល​នេះ​ដំណាំ​ស្វាយ​ស្ទើរ​គ្រប់​ចំការ កំពុង​ផ្កា​និង​កំពុង​ចេញ​ក្ដិ​ប​ស្ទើរ​បា​ក់មេក​។ ដូច្នេះ​លោក​រំពឹង​ថា កសិករ​នឹង​ទ​ទូល​បាន​ផល​ច្រើន​ជាង​ពេល​នេះ ហើយ​អាច​ស្រង់​ដើម​វិញ​បាន​ខ្លះ​ជា​មិន​ខាន​៕

អត្ថបទសរសេរ ដោយ