រកឃើញអ្នកកើតកូវីដ១៩ ថ្មី៣នាក់ តែមិនពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកាទេ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះថា រកឃើញអ្នកកើតកូវីដ១៩ ថ្មីចំនួន៣នាក់ ខណៈមិនមានអ្នកជាសះស្បើយ ។

ក្រសួងសុខាភិបាលបានបន្តថា អ្នកកើតកូវីដ១៩ ថ្មី៣នាក់ខាងលើនេះ មិនពាក់ព័ន្ធនឹងព្រឹត្តិកាណ៍សហគមន៍ ២៨ វិច្ឆិកាឡើយ ដែលមាន ៖ បុរសជនជាតិខ្មែរ២នាក់ និងស្ត្រីជនជាតិខ្មែរម្នាក់ ។

សូមបញ្ជាក់ថា ៖ គិតត្រឹមម៉ោង៧និង០០នាទីថ្ងៃទី០២ ខែធ្នូនេះ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា អ្នកជាសះស្បើយទូទាំងប្រទេសមាន ៣០៤នាក់ ហើយអ្នកមានវីរុសកូវីដ១៩ មាន៣២៩នាក់ ។
ចំពោះអ្នកសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រាជធានីភ្នំពេញ មាន២០នាក់ និងអ្នកសម្រាននៅមណ្ឌលសុខភាពចង្រែ រាជធានីភ្នំពេញចំនួន ៥នាក់ ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ