

តុលាការខេត្តសៀមរាប ដាក់ចេញវិធានការ ៣ចំណុច ដើម្បីចូលរួមទប់ស្កាត់ និងការពារកុំឲ្យឆ្លងជំងឺកូវីដ
- Siem Reap
ខេត្តសៀមរាប៖ សាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តសៀមរាប បានចេញសេចក្តីណែនាំ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ នូវវិធានការ ៣…
ខេត្តសៀមរាប៖ សាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តសៀមរាប បានចេញសេចក្តីណែនាំ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ នូវវិធានការ ៣…
ខេត្តសៀមរាប៖ សាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តសៀមរាប បានចេញសេចក្តីណែនាំ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ នូវវិធានការ ៣ ចំណុច ដល់ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីរាជការ និងបុគ្គលិកហាត់ការទាំងអស់ នៃសាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តសៀមរាប។ ចំណាត់ការនេះ ត្រូវបានលើកឡើងថា ដើម្បីចូលរួមធានាភាពម្ចាស់ការក្នុងការគ្រប់គ្រង ទប់ស្កាត់ និងការពារកុំឲ្យជំងឺកូវីដ១៩ មានការរីករាលដាល ក្នុងសហគមន៍បន្ថែមទៀត ក្រោយព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។
តាមសេចក្តីណែនាំ វិធានការទាំង ៣ចំណុច រួមមាន៖ ១-ចំពោះចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រី ដែលមានការពាក់ព័ន្ធទោះដោយផ្ទាល់ ឬដោយប្រយោល សូមធ្វើចត្តាឡីស័កនៅផ្ទះ និងធ្វើការងារពីចម្ងាយដោយពុំចាំបាច់ មកកាន់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប ក្នុងរយៈពេលនៃការធ្វើចត្តាឡីស័កនេះទេ។ ២-ដើម្បីធានានិរន្តរភាពការងារ ចំពោះចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីដែលមិនមានការពាក់ព័ន្ធ សូមមកបំពេញការងារប្រចាំថ្ងៃជាធម្មតា ដោយប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាព ស្របតាមគោការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ពោលគឺត្រូវពាក់ម៉ាស លាងដៃនឹងសាប៊ូ ឬអាល់កុលសម្លាប់មេរោគ ឲ្យបានញឹកញាប់ និងត្រូវរក្សាគម្លាតសុវត្ថិភាព រួមទាំងវិធានការអនាម័យ និងសុវត្ថិភាពលើគ្រប់ឯកសារផងដែរ។ ៣-សាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តសៀមរាប នឹងបន្តតាមដានជាប់ជាប្រចាំនូវការវិវត្តន៍នៃសភាពការណ៍ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ដើម្បីដាក់ចេញនូវវិធានការចាំបាច់បន្ទាន់ណាមួយនាពេលខាងមុខ។
សូមរម្លឹកថា ទីរួមខេត្តសៀមរាប ជាកន្លែងដែលមានហានិភ័យមួយ ក្នុងចំណោមខេត្តរាជធានីយ៉ាងហោចណាស់ ៨ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ព្រោះក្រុមគ្រួសារអគ្គនាយកពន្ធនាគារ បានទៅស្នាក់នៅ ៣-៤ថ្ងៃ នៅទីរួមខេត្តសៀមរាប ដែលមានផ្ទះកូនរបស់លោក នៅទីនោះ។ ក្រុមគ្រួសាររបស់អគ្គនាយកពន្ធនាគារ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា៕