ប្រទេសកូរ៉េ ៖ ចលនាសង្គម Saemaul Undong គឺជាចលនាអភិវឌ្ឍន៍សហគមន៍ដោយរៀបចំភូមិ ឬសហគមន៍មួយនៅកូរ៉េបង្កើតឡើងក្នុងបំណងលើកកម្ពស់ជីវភាពអ្នកភូមិ ដោយផ្អែកទៅលើស្មារតីមនសិការចង់មានចង់បាន, ខ្លួនទីពឹងខ្លួន និងមានកិច្ចសហការល្អជាមួយអ្នកជិតខាង ក៏ដូចជាជាមួយអ្នកភូមិក្បែរខាងផ្សេងទៀត។ បើនៅខ្មែរយើងគឺការអភិវឌ្ឍន៍សហគមន៍នៅជនបទតាមលំនាំ «ភូមិមួយ ផលិតផលមួយ»។
ស្ថានទូតកម្ពុជានៅកូរ៉េបាន និងកំពុងតែសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅនូវគម្រូចលនាដ៏ល្បី និងមានប្រសិទ្ធិភាពនេះ ដែលបានធ្វើឲ្យប្រជាជនកូរ៉េហែលឆ្លងផុតពីភាពក្រីក្រក្រោយសង្គ្រាម ជាមួយមជ្ឈមណ្ឌល Saemaul Undong សហការជាមួយក្រសួងអភិវឌ្ឍន៍កម្ពុជាទាំង software និង hardware ធ្វើចលនាឲ្យប្រជាជនយើងនៅមូលដ្ឋានរួមគ្នាអភិវឌ្ឍភូមិកររបស់យើងដោយខ្លួនឯង ដោយចាត់ទុករាល់ការអភិវឌ្ឍន៍ក្នុងភូមិយើងជាកម្មសិទ្ធិរបស់យើង។
ស្ថានទូតសូមទទួលស្វាគមន៍នូវរាល់ការចូលរួមផ្ដល់នូវធាតុផ្សំទាំងឡាយណា ពាក់ព័ន្ធនឹងចលនាសង្គមមួយនេះសំដៅចងក្រងនូវគោលនយោបាយអភិវឌ្ឍជនបទមួយដែលឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែងនៅប្រទេសយើង ពីគ្រប់ពលរដ្ឋខ្មែរយើងនៅកូរ៉េនេះ ដូចជានិស្សិតយើងខ្លះកំពុងសិក្សាផ្នែកអភិវឌ្ឍន៍ជនបទនៅកូរ៉េ៕ ដោយ ៖ ចន ណារិទ្ធ
ចែករំលែកព័តមាននេះ