ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាសចំនួន ២លានបន្ថែមទៀត ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យចែកដល់រាជធានីភ្នំពេញ និងខេត្តសៀមរាប

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចបញ្ចេញម៉ាសចំនួន ២លានបន្ថែមទៀត  ដើម្បីចែកជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ សម្រាប់ប្រើប្រាស់…

រាជធានី​ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចបញ្ចេញម៉ាសចំនួន ២លានបន្ថែមទៀត  ដើម្បីចែកជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ សម្រាប់ប្រើប្រាស់ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ សម្តេចតេជោ បានប្រកាសដូច្នេះ តាមបណ្តាញសារព័ត៌មាន Fresh News នៅម៉ោងជិត ៩យប់ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០​។

តាមសម្តេចតេជោ ម៉ាស ២លាននោះ ត្រូវបែងចែកដល់​រាជធានីភ្នំពេញ ១លានម៉ាស និង ១លានម៉ាសទៀត ផ្តល់​ឲ្យខេត្តសៀមរាប។

នេះជាលើកទី២ ដែលសម្តេចតេជោ សម្រេច​បញ្ចេញម៉ាស ចែកជូនដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។ កាលពី​ថ្ងៃទី៩ ខែវិច្ឆិកា សម្តេច ក៏បានបញ្ចេញម៉ាសក្រណាត់ចំនួន ២លានម៉ាស ដើម្បីចែកជូនប្រជាពលរដ្ឋ ក្នុងសហគមន៍ក្រីក្រ នៅរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ការពារ​ការឆ្លងជំងឺកូវីដ១៩៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ