ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មិន​ធម្មតា​មែន! ចាប់​បាន​រថយន្ត​​សាំយ៉ុង​​2​គ្រឿង​សុទ្ធតែ​ល្មើសច្បាប់​

1 ខែ មុន
  • Kampong Thom

ខេត្តកំពង់ធំ ៖ រថយន្ត​សាំ​យ៉ុ​ង​ដឹកឈើ​សុ​ក្រំ​៣​គ្រឿង ត្រូវ​បាន​កម្លាំង​ឧទ្យាន​នុ​រក្ស​ក្រសួងបរិស្ថាន ស្ទាក់​ចាប់​បាន​ពីរ​គ្រឿង និង​រត់​រួច​មួយ​គ្រឿង​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ក្បែរ​ព្រៃ​ឡង់ ក្នុងស្រុក​សណ្តាន់…

ខេត្តកំពង់ធំ ៖ រថយន្ត​សាំ​យ៉ុ​ង​ដឹកឈើ​សុ​ក្រំ​៣​គ្រឿង ត្រូវ​បាន​កម្លាំង​ឧទ្យាន​នុ​រក្ស​ក្រសួងបរិស្ថាន ស្ទាក់​ចាប់​បាន​ពីរ​គ្រឿង និង​រត់​រួច​មួយ​គ្រឿង​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ក្បែរ​ព្រៃ​ឡង់ ក្នុងស្រុក​សណ្តាន់ ខេត្តកំពង់ធំ ។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹកឈើ​ខាងលើ​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​របស់ លោក រី ថន និង​លោក អួ​ក ដែល​ជា​មេ​ឈ្មួញ​រកស៊ី ទិញ​លក់​ឈើ​ខុសច្បាប់​ដ៏​ល្បី​នៅ​ភូមិ​ដងក្ដារ ឃុំ​ក្រយា​(​ឃុំ​ក្រយៀ​) ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

ជាក់ស្ដែង​នៅ​មុន​ពេល​កើតហេតុ ដោយ​ទទួល​បាន​ព័​ត៌​សម្ងាត់​លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ បាន​បញ្ជា​ឲ្យ​កម្លាំង​ឧទ្យាន​នុ​រក្ស ស្នាក់​ការ​ព្រះអាទិត្យ ដឹកនាំ​ដោយ​លោក ជិន ជី​ង បាន​ស្ទាក់​ចាប់​រថយន្ត​សាំ​យ៉ុ​ង​ដឹក​បទល្មើស​ឈើ​ពីរ​គ្រឿង​ដែល​មួយ​គ្រឿង​ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BF-8443 ពណ៌​លឿង និង​មួយ​គ្រឿង​ទៀត​ពណ៌​ស ពាក់​ផ្លា​ក​លេខ 2AF-7491 ដឹកឈើ​ល្មើសច្បាប់ ប្រភេទ​សុ​ក្រំ ចេញពី​ចំណុច​ភូមិ​ពោធិ៍​រោង ឃុំ​សុខចិត្ត ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ កាត់​តាម​ផ្លូវ​ចំការ​កៅ​ឆ្ពោះទៅ​ស្រុក​ស​ន្ទុ​ក នៅ​ពេល​កំពុង​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​ចំការ​កៅស៊ូ​ទំ​រីង ក៏​ត្រូវ​កម្លាំង​ឧទ្យាន​នុ​រក្ស ស្ទាក់​ចាប់​បាន​ពី​គ្រឿង ធ្វើ​ឲ្យ​ម្ចាស់​ភ័យ​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល ចំណែក​រថយន្ត​១​គ្រឿង​ទៀត​ដឹងខ្លួន​ទាន់ បើក​រត់គេច​ខ្លួ​ចរួច ។

លោក ជិន ជី​ន អនុប្រធាន​ឧទ្យាន​នុ​រក្ស ស្នាក់​ការ​ព្រះអាទិត្យ​ប្រាប់​ថា រថយន្ត​សាំ​យ៉ុ​ង​ទាំង​ពីរ គ្រឿង​នេះ​ប្រហែលជា​របស់​លោក រី ថន រស់នៅ​ភូមិ​ដងក្ដា ឃុំ​ក្រយារ ស្រុក​ស​ន្ទុ​ក ។ ក្រោយ​ពី​បង្ក្រាប​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ទាំង​ពីរ​គ្រឿង នឹង​វត្ថុ​តាង​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​ព្រះអាទិត្យ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕