សហរដ្ឋអាមេរិក ៖ រដ្ឋាភិបាលលោកដូណាល់ ត្រាំ កាលពីថ្ងៃទី៣០ វិច្ឆិកា បានតតាំងចំពោះសំណុំរឿងចុងក្រោយនៃការតវ៉ានៅតុលាការកំពូលសហរដ្ឋអាមេរិក ក្នុងក្ដីសង្ឃឹមអាចទាញយកបានសមាជិកសភាបានច្រើននៅតាមរដ្ឋនីមួយៗ ។
ពាក្យបណ្ដឹងផ្ដោតលើការជំរឿនប្រជាជន អាមេរិក ដែលតាមរដ្ឋធម្មនុញ្ញត្រូវធ្វើរៀងរាល់១០ឆ្នាំម្ដង ដែលបែបនោះអាចឲ្យក្រុមលោកទទួលបានកៅអីសភាច្រើននៅតាមរដ្ឋនិមួយៗ។ គណបក្សសាធារណរដ្ឋដែលតស៊ូប្រឆាំងអន្តោ
ប្រវេសន៍ខុសច្បាប់ធ្លាប់ពន្យល់ថាមិនចង់ផ្ដល់កៅអីអ្នកតំណាងរាស្ត្រ ដោយសារជនបរទេសដែលស្ថិតក្នុងស្ថានភាពមិនទៀងទាត់ ។ រដ្ឋជាច្រើនដែលមានជនអន្តោប្រវេសន៍ច្រើន ដូចជារដ្ឋកាលីហ្វ័រនីញ៉ាជាដើម អាចនាំឲ្យមានការបាត់បង់កៅអីសភាយ៉ាងតិចក៏មួយដែរ។ រដ្ឋទាំងនេះបានប្ដឹងតវ៉ាជាបន្តបន្ទាប់ដល់តុលារការហើយទទួលបានជ័យជម្នះនៅតុលាការសាលាដំបួង ។
ពេលនេះរដ្ឋការលោកត្រាំបានស្នើដល់តុលាការកំពូលឲ្យធ្វើអន្តរាគមន៍ជាបន្ទាន់ ហើយមានបំណងបញ្ជូននាដើមខែមករាដល់សភានូវលទ្ធផលនៃការជំរឿនឆ្នាំ២០២០ និងចំនួនកៅអីសភា
តាមរដ្ឋនិមួយៗ ។ ចៅក្រមតុលាការកំពូលទាំង៩រូប ត្រូវស្ដាប់ការអះអាងរបស់បណ្ដាគណបក្សតាមទូរស័ព្ទនាថ្ងៃទី៣០ វិច្ឆិកា ដោយសារការឆ្លងរាលដាលនៃវីរុស COVID-19 ។
ខណៈលោកត្រាំនៅបន្តបដិសេធមិនទទួលស្គាល់ជាផ្លូវការនូវបរាជ័យរបស់លោកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលគូប្រជែងលោកចូបៃដិនជាអ្នកឈ្នះ ហើយប្ដឹងតវ៉ា ជាពិសេសចំពោះលទ្ធផលក្នុងបណ្ដារដ្ឋគន្លឹះជ័យជម្នះរបស់លោកបៃដិន ត្រូវបានអះអាងជាផ្លូវការហើយ កាលពីថ្ងៃទី៣០ វិច្ឆិកា នៅរដ្ឋអារីហ្សួណានិងរដ្ឋវីស្កុនស៊ីន ។
អភិបាលរដ្ឋអារីហ្សូណាជាអ្នកសាធារណរដ្ឋលោក DOUG DUCEY អះអាងតាម TWITTER ថា ពេលនេះយើងបានចុះហត្ថលេខាទទួលយកលទ្ធផលនៃការបោះឆ្នោតនោះហើយ ។ នាថ្ងៃនោះដែរអភិបាលរដ្ឋវីស្កុនស៊ីនលោក TONY EVERS ក៏ប្រកាសទទួលស្គាល់លទ្ធផលបោះឆ្នោតដែលលោកបៃដិនជាអ្នកឈ្នះក្នុងរដ្ឋលោកដែរ ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ