ខេត្តឧត្តរមានជ័យ ៖ ដំរីឈ្មោល កាវ៉ាន់ Kaavan ដែលទើបបានមកដល់កម្ពុជា កាលពីថ្ងៃទី៣០ វិច្ឆិកាម្សិលមិញនេះ កំពុងចាប់ផ្តើមការប្រាស្រ័យទាក់ទងជាលើកដំបូង ជាមួយនឹងដំរីញី ១ក្បាលឈ្មោះ ឌីប៉ូ Di Poh ។
នាព្រឹកព្រលឹមថ្ងៃទី១ធ្នូនេះ បន្ទាប់ពីការលេងកម្សាន្តជាមួយនឹងបរិយាកាសថ្មី កាវ៉ាន់ បានការទទួលការរាក់ទាក់ ស្វាគមន៍ ពីដំរីញីឈ្មោះ ឌីប៉ូ ។
មន្ត្រីអង្គការ CWS អោយដឹងថា បើទោះរូបរាងកាវ៉ាន់ធំ
ខ្ពស់សង្ហា តែពួកគាត់នឹងមិនធ្វើអោយដំរីញី ចំនួនបីទៀត រងការភិតភ័យនោះទេ ពួកគេនឹងក្លាយជាមិត្តដ៍ល្អ នឹងគ្នាឆាប់នេះ ។
កាវ៉ាន់ ៖ នាពេលនេះ ទំនងជាកំពុងគិតថា ខ្ញុំនៅតែមិនជឿវាទេ! ខ្ញុំកំពុងនៅក្នុងឋានសួគ៌ឫ ?
សូមរម្លឹកដែរថា កាវ៉ាន់ ដែលមានអាយុ ៣៦ឆ្នាំ និងមានទម្ងន់ប្រមាណ ៦តោន ដែលគេដឹងជាទូទៅថា ជាដំរីដ៏ឯកោបំផុតលើលោក កាលនៅប្រទេសប៉ាគីស្ថាននោះ ហើយកាវ៉ាន់ ត្រូវបានដឹកជញ្ជូនតាមយន្តហោះកាលពីថ្ងៃម្សិលមិញ ក្រោមការសហការជ្រោមជ្រែងពីអ្នកចម្រៀងអាមេរិកដ៏ល្បីឈ្មោះ ស័រ (Cher) និងអង្គការ Four Paws អង្គការ CWS រួមនិងក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា ។
ការរស់នៅខេត្តឧត្តរមានជ័យ នាពេលនេះរបស់ កាវ៉ាន់ គឺដើម្បីផ្សាំនឹងបរិស្ថានជុំវិញសិន ដោយមានដំរីញីចំនួន០៣ក្បាលរស់នៅជាមួយ ហើយនៅពេលដែលដំរីកាវ៉ាន់ ស៊ាំនឹងបរិស្ថាននេះហើយ កាវ៉ាន់ នឹងអនុញ្ញាតឱ្យរស់នៅរីករាយក្នុងព្រៃធម្មជាតិ ដោយសេរីភាព ក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ក្រោមការយកចិត្តទុកដាក់ ថែរក្សាការពារនិងអភិរក្សខ្ពស់របស់ក្រសួងបរិស្ថាន និងអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា (CWS) ៕
សូមទស្សនាវីដេអូ ៖
ចែករំលែកព័តមាននេះ