
ប្រវត្តិត្រួសៗរបស់ ដំរីឈ្មោលឈ្មោះ កាវ៉ាន់់ អាយុ៣៥ឆ្នាំ ជាដំរី ដ៏ឯកោបំផុតលើលោក ទើបតែបានមកដល់ទឹកដីខេត្តសៀមរាមអង្គរ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ តាមយន្តហោះពិសេស ពីប្រទេសប៉ាគីស្ថាន មកកាន់ព្រះរាជាណាចក្រកម្ពុជា ជាទីលំនៅថ្មី ។

ពិពណ៌នាតាមរូបភាព ៖ ត្រលប់ទៅឆ្នាំ១៩៨៥ កាវ៉ាន់់ មានអាយុទើបបាន១ឆ្នាំ ត្រូវបានគេនាំពីប្រទេសស្រីលង្កា ទៅប្រទេសប៉ាគីស្ថាន ដែលមានចម្ងាយប្រមាណ ៣,៧០០គីឡូម៉ែត្រ ។
ពេលនោះ កាវ៉ាន់៖ តើខ្ញុំនៅឯណា ? តើគ្រួសារខ្ញុំនៅឯណា ?

កាវ៉ាន់៖ “ខ្ញុំមិនប្រាកដថា តើច្រវ៉ាក់នេះ សម្រាប់អ្វីទេ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា ជាប់អន្ទាក់”

ពីមួយឆ្នាំ ទៅមួយឆ្នាំ កន្លងផុត កាវ៉ាន់ មានភាពឯកោ វ័យកាន់តែច្រើន ហើយកាន់តែរីកលូតលាស់ធំឡើង ។

ប្រាំឆ្នាំក្រោយមក ក្នុងឆ្នាំ១៩៩០ ដំរីញីមួយក្បាល ឈ្មោះសាហេលី បានមកដល់ ។
កាវ៉ាន់៖ ខ្ញុំមិនប្រាកដថា តើនាងដឹងថា នេះជាអ្វីទេ ? ប៉ុន្តែយ៉ាងហោចណាស់ខ្ញុំបានរកឃើញដៃគូម្នាក់ !

ថ្ងៃដ៏សោកសៅបំផុតសម្រាប់ កាវ៉ាន់ ក្នុងឆ្នាំ២០១២ ។
កាវ៉ាន់៖ ខ្ញុំមិនអាចជឿទេ ខ្ញុំបានបាត់បង់របស់មួយ ហើយជារបស់រីករាយតែមួយគត់- សាហេលី ជាទីស្រឡាញ់របស់ខ្ញុំ ! សូមក្រោកឡើង !

ច្រើនឆ្នាំកន្លងផុតទៅ…
កាវ៉ាន់៖ ខ្ញុំឯកាជាទីបំផុត និងធុញទ្រាន់ណាស់ ខ្ញុំសង្ឃឹមថា មានគេជួយខ្ញុំ !

បន្ទាប់ពីមរណភាពរបស់ សាហេលី ប្រជាជនប៉ាគីស្ថាន ចាប់ផ្តើមធ្វើការតវ៉ា និងដាក់ញត្តិ ដើម្បីឲ្យដោះលែង កាវ៉ាន់ ។

នៅខែសីហា ឆ្នាំ២០២០ ជំនួយបានមកដល់ !
កាវ៉ាន់៖ អ្វីៗដែលល្អកំពុងកើតឡើងហើយ ខ្ញុំមានអារម្មណ៍ដូច្នេះ !

ដោយមានបទពិសោធរបស់អង្គការ FOUR PAWS និងជំនួយរបស់សហគមន៍ប៉ាគីស្ថាន IWMB និងអង្គការការពារសត្វព្រៃ កាវ៉ាន់ បានត្រៀមខ្លួនរួចរាល់ ដើម្បីផ្លាស់ទីលំនៅ និងចាប់ផ្តើមដំណើរជីវិតជាថ្មី ។
កាវ៉ាន់៖ សង្ឃឹមថា ប្រអប់នេះ នឹងនាំខ្ញុំទៅឆ្ងាយពីកន្លែងនេះ !

ទីបំផុត! ថ្ងៃទី៣០ វិច្ឆិកា ២០២០នេះមកដល់ហើយ ដំរីដ៏ឯកោបំផុតនៅលើពិភពលោក កំពុងចាកចេញពីប្រទេសប៉ាគីស្ថាន ទាំងនេះគឺជាការល្អ !
កាវ៉ាន់៖ ខ្ញុំមិនច្បាស់ថា នេះជាអ្វីទេ ប៉ុន្តែខ្ញុំមានអារម្មណ៍វិជ្ជមាន និងសប្បាយរីករាយ !

នេះគឺជាជីវិត ដែលកាវ៉ាន់ សមនឹងទទួលបាន បន្ទាប់ពីចំណាយជីវិតលើភាពឯកោ យូរជាងគេជាទីបំផុតនៅលើពិភពលោក ។
កាវ៉ាន់៖ ខ្ញុំនៅតែមិនជឿវា ! ខ្ញុំនៅក្នុងឋានសួគ៌ ?

ព្រះរាជាណាចក្រកម្ពុជា សូមស្វាគមន៍ កាវ៉ាន់់ ! អ្នកលែង ឯកោ ជាងគេបំផុតនៅលើពិភពលោកទៀតហើយ សូមរីករាយដោយសេរីភាព រស់នៅក្នុងព្រៃធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ក្រោមការយកចិត្តទុកដាក់ ថែរក្សាការពារខ្ពស់របស់ក្រសួងបរិស្ថាន និងអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា (CWS) ធ្វើការការពារនិងអភិរក្ស មានសត្វដំរីញី ជាច្រើនក្បាល កំពុងរស់នៅក្នុងតំបន់នោះ ដែលបានយកមកពីខេត្តមណ្ឌលគិរី ៕
ចែករំលែកព័តមាននេះ