ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទប់ស្កាត់​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ក្រសួង​អប់រំ​ណែនាំ​ពី​ដំណើរការ​រៀនសូត្រ​ថ្នាក់​ទី​១២

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ណែនាំ​ពី​ដំណើរការ​រៀនសូត្រ​របស់​សិស្ស​ថ្នាក់​ទី​១២ និង​ការ​បំប៉ន​ត្រៀមប្រឡង​នៅ​តាម​ខេត្ត​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ណែនាំ​ពី​ដំណើរការ​រៀនសូត្រ​របស់​សិស្ស​ថ្នាក់​ទី​១២ និង​ការ​បំប៉ន​ត្រៀមប្រឡង​នៅ​តាម​ខេត្ត​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ។

ក្នុង​សេចក្ដីជូនដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា ដើម្បី​ចៀសវាង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ចូល​ក្នុង​សាលារៀន និង​រីក​រាលដាល​ក្នុង​សហគមន៍​ក្រោយ​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា និង​ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​សិស្ស​ថ្នាក់​ទី​១២ អាច​រៀនសូត្រ​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ២១ ធ្នូ ២០២០ ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ធ្វើការ​ណែនាំ​ដូច​ខាងក្រោម ៖

ទី​១-​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា ត្រូវ​វាយតម្លៃ​ហានិភ័យ​នៃ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ដើម្បី​ផ្អាក​ការ​រៀនសូត្រ និង​ស្នើ​សុំ​យោបល់​ពី​ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត ។
ទី​២- ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​អំពី​ការ​ផ្អាក​ការ​សិក្សា​នៅ​តាម​តំបន់​ទីរួមខេត្ត និង​ទីប្រជុំជន ។ ក ៖ ចំពោះ​ទីកន្លែង​ដែល​មាន​ហានិភ័យ ត្រូវ​ផ្អាក​ការ​រៀនសូត្រ​របស់​សិស្ស​ថ្នាក់​ទី​១២ ប៉ុន្តែ​ត្រូវ​បន្ត​ការ​បំប៉ន​ត្រៀមប្រឡង ដោយ​អនុវត្ត​ស្វ័​យ​សិក្សា និង​រៀន​តាម​បណ្ដុំ​តូច​ៗ ខ ៖ ចំពោះ​ទីកន្លែង​ដែល​គ្មាន​ហានិភ័យ ត្រូវ​បន្ត​ការ​រៀនសូត្រ​របស់​សិស្ស​ថ្នាក់​ទី ១២ និង​ការ​បំប៉ន​ត្រៀមប្រឡង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ