ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឈម​ហានិភ័យ​កូ​វី​ដ១៩ ៖ ថ្នាក់ដឹកនាំ​សភា ​និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​នឹង​ធ្វើតេស្ត​កូ​វី​ដ​ល្ងាច​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​រក​ឃើញ​ថា​មាន ឥស្សរជន អ្នកតំណាង​រាស្ត្រ និង​មន្ត្រីរាជការ​ប្រឈម​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ ១៩ ក្រោយ​ពី​បាន​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​ជាមួយ​អ្នកតំណាង​រាស្ត្រ​ម្នាក់​ដែល​មាន​ទំនាក់ទំនង​ជាមួយនឹង​អ្នក​កូ​វី​ដ​១៩ ក្រុម​គ្រូពេទ្យ​ក្រសួងសុខាភិបាល​នឹង​មក​សំណាក​វត្ថុ​ធ្វើតេស្ត​ថ្នាក់ដឹកនាំ​រដ្ឋសភា​ដើម្បី​រក​មើល​វីរុស​កូ​វី​ដ ១៩…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​រក​ឃើញ​ថា​មាន ឥស្សរជន អ្នកតំណាង​រាស្ត្រ និង​មន្ត្រីរាជការ​ប្រឈម​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ ១៩ ក្រោយ​ពី​បាន​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​ជាមួយ​អ្នកតំណាង​រាស្ត្រ​ម្នាក់​ដែល​មាន​ទំនាក់ទំនង​ជាមួយនឹង​អ្នក​កូ​វី​ដ​១៩ ក្រុម​គ្រូពេទ្យ​ក្រសួងសុខាភិបាល​នឹង​មក​សំណាក​វត្ថុ​ធ្វើតេស្ត​ថ្នាក់ដឹកនាំ​រដ្ឋសភា​ដើម្បី​រក​មើល​វីរុស​កូ​វី​ដ ១៩ តាម​ការ​ស្នើ​សុំ​របស់​រដ្ឋសភា ។

ឯកឧត្តម ឡេ​ង ប៉េង​ឡុ​ង អគ្គលេខាធិការដ្ឋាន​និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា​បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព ថា «​ល្ងាច​នេះ (​ថ្ងៃ​១ ខែធ្នូ​) ក្រុម​គ្រូពេទ្យ​ក្រសួង​សុខា ភិ​បាល​និង​មក​ធ្វើតេស្ត​យក​សំណាក​ថ្នាក់ដឹកនាំ​រដ្ឋសភា​ដើម្បី​វត្ថុ​សំណាក​ពិនិត្យ​»​។

អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​បាន​បន្ត​ថា «​ឯកឧត្តម ឡូយ សុ​ផាត គាត់​មាន​ហា​និ​យ​ភ័យ​ខ្ពស់​ព្រោះ​គាត់ បាន​ជាប់​ពាក់ព័ន្ធ​ផ្ទាល់ (​ជាមួយ​អគ្គនាយក​ពន្ធនាគារ​ដែល​កើត​កូ​វី​ដ​១៩) ហើយ​អ្នក​ដែល​ជាប់​ជិត​ស្និត​ជាមួយ​គាត់​គឺ​ត្រូវ​មក​ធ្វើតេស្ត​ទាំងអស់​។ ចំណែក​អ្នក​នៅ​ឆ្ងាយ​ដូច​ជា​ធ្វើការ​ក្នុង​បន្ទប់ ដូច​ជា​ប្រជុំ​ពេញអង្គ ហូប​បាយ​ជាមួយ​គ្នា ប្រជុំ​ផ្សេ ង​ៗ​គឺ​ត្រូវធ្វើ​តេស្ត​ហើយ​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់​»​។

ឯកឧត្តម ឡេ​ង ប៉េង​ឡុ​ង ក៏​បាន​លើក​ឡើង​ថា​អ្នក​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​គឺ​ត្រូវធ្វើ​ឲ្យ​បាន​ហ្មត់ចត់ ទោះបី​ធ្វើ​ក្នុងផ្ទះ​ឬ​នៅ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក គឺ​ត្រូវ​នៅ​ដាច់​ដោយឡែក​ម្នាក់​ឯក​។ ចំណែក​គ្រួសារ​មិន​អនុញ្ញាត​ឲ្យ​ចេញ​ទាក់ទង​និង​អ្នក​ខាងក្រៅ​នោះ​ទេ​។ លោក​ក៏​បាន​លើក​ឡើង​ថា​ចំពោះ​ការងារ​រដ្ឋសភា​នៅ​តែ​ដំណើរការ​ធម្មតា​ដោយ​ធ្វើការ​តា​ម្រ​ព័ន្ធ​អ៊ិ​ន​ធើ​ណែ​ត​តេ​ឡេ​ក្រាម​។

អ្នកនាំពាក្យ​រដ្ឋសភា​បាន​គូសបញ្ជាក់​ថា «​សម្តេច​ហេង​សំ​រិ​ន និង​អនុប្រធាន​ទី​១ ទី​២​រដ្ឋសភា​ក៏​មក​ធ្វើតេស្ត​តែ ។ សម្តេច​មិន​ប៉ះពាល់​ផ្ទាល់​ទេ តែ​លោក​មក​ធ្វើតេស្ត​ដើម្បី​បង្កា​។ សម្តេច​ត្រូវ​តែ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​គេហដ្ឋាន​របស់​លោក ។ អ៊ីចឹង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​គឺ​ត្រូវ​តែ​ធ្វើ​ទាំងអស់​គ្នា​»​។ លោក​ក៏​បាន​លើក​ឡើង​ថា​តាម​ការ​បញ្ជាក់​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​នៅ​រដ្ឋសភា​មាន​អ្នកមាន​ហានិភ័យ​មធ្យម​ព្រោះ​នៅ​ជិត​ឯកឧត្តម ឡូញ សូ​ផាត ចំនែក​អ្នក​នៅ​ឆ្ងាយ​ៗ​មិន​មាន​ហា​និ​យ​នោះ​ទេ ។ ដូច្នេះ​អ្នក​ដែល​ធ្វើតេស្ត​មិន​ដល់​១០០​នាក់​នោះ​ទេ​។ ឯកឧត្តម​អ្នកនាំពាក្យ​រដ្ឋសភា ក៏​បាន​លើក​ឡើង​ថា​មិន​ថា​អ្នកធ្វើការ​នៅ​សភា​នោះ​ទេ សូ​ម្បី​គ្រួសារ​ដែល​ពាក់ព័ន្ធ​ក៏​ត្រូវ​ឲ្យ​មក​ធ្វើតេស្ត​ផង​ដែរ​។

ជាមួយ​គ្នា​នោះ​ដែរ​ឯកឧត្តម ឡេ​ង ប៉េង​ឡុ​ង​ក៏​បាន​អះអាង​ថា​ទោះបី​មានការ​ធ្វើតេស្ត យ៉ាងណា​ក្តី​ក៏​ការងារ​របស់​សភា​នៅ​តែ​ដំណើរ​ធម្មតា​តាម​ប្រព័ន្ធ​អន​ឡាញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ