អាជីវកម្ម​របស់​អ្នក​កាន់តែ​រីក​ចម្រើន​ជាមួយ​ភាព​ជា​ដៃគូដ៏​ល្អ​ឥត​ខ្ចោះ​ពី​ក្រុមហ៊ុន​អ៊ិ​ន​ធឺ​ណិ​ត TODAY – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អាជីវកម្ម​របស់​អ្នក​កាន់តែ​រីក​ចម្រើន​ជាមួយ​ភាព​ជា​ដៃគូដ៏​ល្អ​ឥត​ខ្ចោះ​ពី​ក្រុមហ៊ុន​អ៊ិ​ន​ធឺ​ណិ​ត TODAY

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ភាព​រីក​ចម្រើន​នៃ​ក្រុមហ៊ុន​អាជីវកម្ម​នីមួយ​ៗ​ពិតជា​ចាំបាច់​ណាស់​ក្នុង​ការ​ស្វែងរក​ដៃគូសហការ​ត្រឹមត្រូវ និង​យល់​ច្បាស់​អំពី​តម្រូវការ​របស់​ខ្លួន​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​ចាំបាច់​ក្នុង​សង្វា​ក់ អាជីវកម្ម​នោះ ។ ក្នុង​នោះ​ផង​ដែរ​សេវាកម្ម​អ៊ិ​ន​ធឺ​ណិ​ត​ពិតជា​មិន​អាច​ខ្វះ​បាន​នោះ​ឡើយ​ក្នុង​ការ បំពេញតម្រូវការ​ស្រាវជ្រាវ និង​ទំនាក់ទំនង​ផ្សេង​ៗ ។…

រាជធានី​ភ្នំពេញ ៖ ភាព​រីក​ចម្រើន​នៃ​ក្រុមហ៊ុន​អាជីវកម្ម​នីមួយ​ៗ​ពិតជា​ចាំបាច់​ណាស់​ក្នុង​ការ​ស្វែងរក​ដៃគូសហការ​ត្រឹមត្រូវ និង​យល់​ច្បាស់​អំពី​តម្រូវការ​របស់​ខ្លួន​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​ចាំបាច់​ក្នុង​សង្វា​ក់ អាជីវកម្ម​នោះ ។ ក្នុង​នោះ​ផង​ដែរ​សេវាកម្ម​អ៊ិ​ន​ធឺ​ណិ​ត​ពិតជា​មិន​អាច​ខ្វះ​បាន​នោះ​ឡើយ​ក្នុង​ការ បំពេញតម្រូវការ​ស្រាវជ្រាវ និង​ទំនាក់ទំនង​ផ្សេង​ៗ ។

លោក ទើ យូ​សុះ ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​នៃ​ក្រុមហ៊ុន​អ៊ិ​ន​ធឺ​ណិ​ត TODAY ដែល​មាន​បទពិសោធន៍​ក្នុង​វិស័យ​អ៊ិ​ន​ធឺ​ណិ​ត​នេះ​ជាង ១០​ឆ្នាំ​មក​ហើយ​បាន​លើក​ឡើង​ថា វា​ពិតជា​សំខាន់ណាស់​ក្នុង​ការ​ស្វែងរក​ដៃគូ​រណា​ដែល​យល់​ច្បាស់​អំពី​ខ្លួន ជា​ពិសេស​ក្នុង​ដំណាក់កាល​ដំបូងនៃ​ការ​ច​ចារ​នេះឯង​ដោយ​អ្នកលក់​សេវាកម្ម​អ៊ិ​ន​ធឺ​ណិ​ត​មួយ​ចំនួន​មិន​យល់ និង​មិនសូវ​ខ្វល់​អំពីបញ្ហា​របស់​ភ្ញៀវ​ជា​ធំ​នោះ​ទេ​បែ​ជា​ផ្តោត​តែ​លើ​ការ​លក់​សេវាកម្ម​របស់​ខ្លួន​ធ្វើ​ម៉ិច​អោយ​តែ​បានចំណូល​ច្រើន​ដែល​ហុច​ជា​លទ្ធផល​នូវ​បញ្ហា​ជា​ច្រើន​នៅ​ពេល​ក្រោយ​ ។

លោក យូ​សុះ បន្ថែម​ទៀត​ថា​នៅ​ទី​នេះ ក្រុមហ៊ុន​អ៊ិ​ន​ធឺ​ណិ​ត TODAY យើង​យកគុណ​ភាព​នៃសេវា​អ៊ិ​ន​ធឺ​ណិ​ត​ជា​ធំ​ដែល​ស្រប​តាម​ចក្ខុវិស័យ​របស់​យើង​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​អ្នក​ផ្តល់​សេវា​អ៊ិ​ន​ធឺ​ណិ​ត​កម្រិត​ខ្ពស់​ដោយ​បម្រើ​អតិថិជន​ចេញពី​បេះដូង ដូចនេះ​ហើយ​យើង​ស្តាប់​និង​ស្វែង យល់​អំពីរ​តម្រូវការ​អតិថិជន​អោយ​ច្បាស់​ជា​មុន​សិន​ទើប​ផ្តល់​ជា​កញ្ចប់​ណាមួយ​អោយ​ត្រូវ​តាម​តម្រូវការ​ភ្ញៀវ​ ។

គួរ​បញ្ជាក់​ថា​ចាប់តាំងពី​បើក​ដំណើរការ​ក្នុង​ឆ្នាំ ២០១៦ មក​ក្រុមហ៊ុន​អ៊ិ​ន​ធឺ​ណិ​ត TODAY ទទួល​បានការ​គាំទ្រ​ពី​សំណាក់​ក្រុមហ៊ុន​អាជីវកម្ម​ធំ​ៗ​ជា​ច្រើន​មិន​ថា​តែ​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រៅ​ស្រុក​នោះ​ទេ​ ។ ដោយសារ​តែ​សន្ទុះ​នៃ​ការ​គាំទ្រ​យ៉ាងច្រើន​នេះ​ហើយ​បាន​ធ្វើ​អោយ ក្រុមហ៊ុន​ពង្រីក​បណ្តាញ​គ្របដណ្តប់​របស់​ខ្លួន​ទៅ​ដល់​ខេត្ត​ក្រុង​ជា​ច្រើន​ដូច​ជា រាជធានី​ភ្នំពេញ ក្រុង​តា​ខ្មៅ ក្រុងព្រះសីហនុ ក្រុង​បា​វិត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបាត់ដំបង និង​ខេត្តសៀមរាប ជាមួយ​កញ្ចប់​សេវាកម្ម​សម្រាប់​ក្រុមហ៊ុន​អាជីវកម្ម​ដូច​ជា Business Broadband Internet (BBI), Dedicated Broadband Internet (DBI), Layer 2 VPN, TODAY xFast, Dark Fiber, និង Value Added Service (VAS) ​។

សម្រាប់​ព័ត៌មាន​បន្ថែម ​សូម​ទាក់ទង​មក​កាន់​ក្រុមហ៊ុន​អ៊ិ​ន​ធឺ​ណិ​ត TODAY តាម​រយៈ​ទូរស័ព្ទលេខ ​៖ 087 21 5577 / 070 58 5577 ឬ​តាម​រយៈ Facebook Messenger “TODAY Internet” ឬ​គេហរ​ទំព័រ www.today.com.kh ​៕ ដោយសហការ