ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ នៅក្នុងសប្តាហ៍នេះ បានបន្តនាំយកសត្វល្មិចឬ
អណ្តើកសមុទ្រមួយក្បាលទៀត ទៅលែងឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញនៅប្រជុំកោះរ៉ុង ។
លោកឧកញ៉ាមានប្រសាសន៍ថា ការលែងសត្វល្មិច ឬអណ្តើកសមុទ្រមួយក្បាលនេះ គឺជាលើកទី១១៩ ដែលលោកឧកញ៉ាបានលែងសត្វល្មិច ចូលសមុទ្រ ដើម្បីអភិរក្ស ។

លោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណបងប្អូនប្រជានេសាទសមុទ្រមួយចំនួន ដែល
កន្លងមកបានចូលរួមសហការនាំយកសត្វល្មិច ឬអណ្តើកសមុទ្រ មកប្រគល់ជូនរូបលោក ក្រោយពេលពួកគាត់នេសាទបាន ដើម្បីយកទៅលែង ឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ ។

ចំពោះបញ្ហានេះ លោកឧកញ៉ា ទៀ វិចិត្រ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់សហគមន៍ មន្ត្រីរាជការគ្រប់ស្ថាប័ន ជាពិសេសអ្នកនេសាទសមុទ្រ សូមបន្តជួយការពារអភិរក្សសត្វល្មិច ឬអណ្តើកសមុទ្រឲ្យបានគង់វង្សទាំងអស់គ្នា ដោយកុំសម្លា.ប់យកធ្វើជាអាហារ ឬកុំនាំយកទៅធ្វើអាជីវកម្មផ្សេងៗជាដើម ៕








ចែករំលែកព័តមាននេះ