ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយបំផុត! វីរបុរស​បាល់ទាត់​សេ​ណេ​ហ្គា​ល់​​​ទទួលមរណភាព​​ហើយ​

3 ឆ្នាំ មុន

អន្តរជាតិ ៖ យោង​តាម​ការ​ចុះ​ផ្សាយ​ពី Sky Sports បានឱ្យ​ដឹង​ថា វីរបុរស​បាល់ទាត់​សេ​ណេ​ហ្គា​ល់ និង​ជា​អតីត​ខ្សែបម្រើ​ឆ្នើម​ក្រុម Portsmouth និង…

អន្តរជាតិ ៖ យោង​តាម​ការ​ចុះ​ផ្សាយ​ពី Sky Sports បានឱ្យ​ដឹង​ថា វីរបុរស​បាល់ទាត់​សេ​ណេ​ហ្គា​ល់ និង​ជា​អតីត​ខ្សែបម្រើ​ឆ្នើម​ក្រុម Portsmouth និង Fulham គឺ​លោក Papa Bouba Diop បាន​ទទួលមរណភាព​ហើយ កាលពី​ថ្ងៃ​ទី ២៩ វិច្ឆិកា កន្លង​ទៅ នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ក្នុង​វ័យ ៤២​ឆ្នាំ ដោយសារ​ជំងឺ​ប្រចាំ​កាយ​។

Diop ល្បីល្បាញ​បំផុត និង​ត្រូវ​បាន​ចាត់ទុកជា​កីឡាករ​ឆ្នើម​ក្នុង​ប្រវត្តិសាស្ត្រ​សេ​ណេ​ហ្គា​ល់ ដោយ​បាន​រក​គ្រាប់​បាល់​ជ័យជម្នះ​ទល់​នឹង​ក្រុម​ខ្លាំង​បារាំង ក្នុង​ការ​ប្រកួត World Cup កាលពី​ឆ្នាំ ២០០២ ដែល​គ្រានោះ​សេ​ណេ​ហ្គា​ល់​បាន​ឈាន​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​។

ប្រធានាធិបតី​សេ​ណេ​ហ្គា​ល់ លោក Macky Sall បាន​ថ្លែង​នៅ​លើ​បណ្តាញ​សង្គម Twitter ថា «​មរណភាព​របស់​លោក Pape Bouba Diop គឺជា​ការ​បាត់បង់​ដ៏​ធំធេង​សម្រាប់​សេ​ណេ​ហ្គា​ល់​។ ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​កីឡាករ​បាល់ទាត់​ដ៏​ល្អ​ម្នាក់ និង​ត្រូវ​បាន​គោរព​ដោយ​មនុស្ស​គ្រប់​គ្នា​ចំពោះ​សុជីវធម៌ និង​ទេព​កោសល្យ ដែល​រំលឹក​យើង​ពី World Cup ឆ្នាំ ២០០២»​។

សូម​រំលឹក​ថា ក្នុង​អាជីព​របស់ Diop ធ្លាប់​លេង​ឱ្យ​ក្លិប​ចំនួន ១០ ដោយ​បាន​បង្ហាញខ្លួន​ចំនួន ១២៩​ប្រកួត​ក្នុង​ក្រប​ខណ្ឌ Premier League និង​ជួយ Portsmouth ឈ្នះ​ពានរង្វាន់ FA Cup កាលពី​ឆ្នាំ ២០០៨ ផង​ដែរ​។

Diop បាន​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​សេ​ណេ​ហ្គា​ល់​ក្នុង​ឆ្នាំ ២០០១ ដល់​ឆ្នាំ ២០០៨ ដោយ​បង្ហាញខ្លួន​សរុប​ចំនួន ៦៣​ប្រកួត​ស៊ុត​បញ្ចូល​ទី ១១​គ្រាប់ និង​ជួយ​ប្រទេស​ខ្លួន​ឈាន​ដល់​វគ្គ​ផ្តាច់​ព័​ត្រ Africa Cup of Nations កាលពី​ឆ្នាំ ២០០២ ប៉ុន្តែ​ត្រូវ​ចាញ់​កា​មេ​រូ​ន ដោយ​បាល់​កាត់សេចក្តី​១១​ម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ