ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ស្រវឹងស្រា បើក​កង់​បី​ឥណ្ឌា​ជ្រុល​ទៅ​បុក​រថយន្ត​ឈប់​នៅ​ចិញ្ចើម​ផ្លូវ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​សង្ស័យ​ថា​ស្រវឹងស្រា​បាន​បើក​កង់​បី​ឥណ្ឌា​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រថយន្ត​ដែល​ឈប់​នៅ​តាម​ចិញ្ចើម​ផ្លូវ​បណ្ដាល​ឱ្យ​រង​ការ​ខូចខាត និង​រង​របួស​ខ្លួនឯង​នោះ ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​ស្តុ​បបូ​គោ តាម​ដោយ​ផ្លូវ​ម៉ៅ​សេ​ទុង…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​សង្ស័យ​ថា​ស្រវឹងស្រា​បាន​បើក​កង់​បី​ឥណ្ឌា​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រថយន្ត​ដែល​ឈប់​នៅ​តាម​ចិញ្ចើម​ផ្លូវ​បណ្ដាល​ឱ្យ​រង​ការ​ខូចខាត និង​រង​របួស​ខ្លួនឯង​នោះ ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​ស្តុ​បបូ​គោ តាម​ដោយ​ផ្លូវ​ម៉ៅ​សេ​ទុង សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន​។

បើ​តាម​សម្ដី​អ្នកលក់​មីឆា​-​បាយ​ឆា ដែល​លក់​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​វ័យ​២៥​ឆ្នាំ បាន​បើករថយន្ត​ម៉ាក​ព្រូស ពណ៌​ខ្មៅ​អត់​មាន​ស្លាក​លេខ​បើកបរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​ក៏​បាន​មក​ឈប់​នៅ​ចិញ្ចើម​ផ្លូវ​រួច​ក៏​បាន​មក​អង្គុយ​បំណង​ញ៉ាំ​មីឆា ឬ​ក៏​បាយ​ឆា តែ​មិន​ទាន់​បាន​ហៅ​ទេ ស្រាប់តែ​មាន​បុរស​ម្នាក់​ដែល​គេ​សង្ស័យ​ថា​ស្រវឹងស្រា​បាន​បើក​កង់​បី​ឥណ្ឌា ពណ៌​ស ពាក់​ស្លាក​លេខ កណ្ដាល 1AC-3887 បើក​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេ​ទុង​នៅ​គ្នា​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ពីក្រោយ​ផ្នែក​ចំហៀង​ខាងឆ្វេង​បណ្ដាល​ឲ្យ​រថយន្ត​រង​ការ​ខូចខាត ពេល​នោះ​អ្នក​បើក​កង់​បី​ក៏​បាន​ធ្លាក់​ពីលើ​កង់​បី​រង​របួស​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ពន្លឺ​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​។

ចំណែក​បុរស​ដែរ​ម្ចាស់​រថយន្ត​ដោយសារ​តែ​មិន​ចង់​មានរឿង​វែង​ឆ្ងាយ​ក៏​បាន​បើករថយន្ត​ទៅ​មុខ​បន្ត​ទៀត​ដោយ​មិន​ទាមទារ​សំណង​ពី​បុរស​ជា​អ្នក​បើក​កង់​បី​នោះ​ទេ​។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​ទំនាក់ទំនង​មក​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌចំការមន​ចុះ​ទៅ​យក​ម៉ូតូ​កង់​បី​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន រង់ចាំ​ម្ចាស់​មក​យក​ទៅ​វិញ​៕ ដោយ ៖ យឹ​ម ឈឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ