ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួនដោយជាប់ពាក់ព័ន្ធក្នុងករណីជួញដូរ និងប្រើ ប្រាស់សារធាតុញៀនត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនរបស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងធ្វើការបង្ក្រាប ក្រោមការដឹកនាំកម្លាំងបញ្ជាផ្ទាល់ដោយលោកវរ សេនីយ៍ ឯក ផៃ រស្មី ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ។

លោកវរសេនីយ៍ថា ការបង្ក្រាបនេះ ក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែងបានចុះនៅចំណុចបង្គោលអង់តែន ស្ថិតនៅភូមិលើ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែងវេលាម៉ោង៤រសៀលល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ។

លោកវរសេនីយ៍ឯកស្នងការងបានឲ្យដឹងថាជនសង្ស័យដែលកម្លាំងលោកឃាត់ខ្លួនបាននៅពេលនេះមានឈ្មោះ ធីង សីហា ភេទប្រុសអាយុ២០ឆ្នាំ រស់នៅភូមិលើ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ។

លោកវរសេនីយ៍ឯកបន្តថាវត្ថុតាងដែលរឹបអូសបានពីជនសង្ស័យជាប្រភេទមេតំហ្វេតាមីនW Y(គ្រាប់) ១០សុង និង១០០ កញ្ចប់តូច ។ បច្ចុប្បន្នត្រូវបានកម្លាំងនគរបាលកំពុងធ្វើការសាកសួរជនសង្ស័យនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តទៅតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ