ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​គ្រោង​ចាក់​វ៉ាក់សាំង​ឲ្យ​ទាហាន​ជាង​៤​សែន​នាក់

3 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ រដ្ឋ​ម​ន្ត្រី្ឋ​ការពារ​ប្រទេស​រុ​ស្ស៊ី លោក​ស័​រ​ហ្កេ​យ​ឆ​យ​ហ្កូ ថ្លែង​កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា​ថា ​រុ​ស្ស៊ី​គ្រោង​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​COVID-19 ឲ្យ​ទាហាន​ជាង​៤០០.០០០​នាក់ ។ ដក​ស្រង់​សម្ដី​ដោយ​បណ្ដា​សារព័ត៌មាន​​រុ​ស្ស៊ី…

ប្រទេស​រុ​ស្ស៊ី ៖ រដ្ឋ​ម​ន្ត្រី្ឋ​ការពារ​ប្រទេស​រុ​ស្ស៊ី លោក​ស័​រ​ហ្កេ​យ​ឆ​យ​ហ្កូ ថ្លែង​កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា​ថា ​រុ​ស្ស៊ី​គ្រោង​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​COVID-19 ឲ្យ​ទាហាន​ជាង​៤០០.០០០​នាក់ ។ ដក​ស្រង់​សម្ដី​ដោយ​បណ្ដា​សារព័ត៌មាន​​រុ​ស្ស៊ី លោក​ស័​រ​ហ្គេ​យ​ឆ​យ​ហ្គូ​បញ្ជាក់​ថា ទាហាន​២.៥០០​នាក់​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​នោះ​រួច​ហើយ ចំណែក​ទាហាន​៨០.០០០​នាក់​ត្រូវ​ចាក់នា​​ដំណាច់ឆ្នាំ​នេះ ។

​រុ​ស្ស៊ីជា​ប្រទេស​ដំបូង​គេ​ដែល​កាលពី​ខែ​សីហា បាន​ចេញ​ការ​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំងប្រឆាំង​វីរុស COVID-19 របស់​ខ្លួន​មានឈ្មោះ​ថា SPOUTNIK V ។ នា​ពាក់កណ្ដាល​ខែវិច្ឆិកា ក្រៅពី​ពួក​អ្នក​ស្ម័គ្រចិត្ត​សាកល្បង​គ្លីនិក​មនុស្ស​ប្រមាណ​ជា​១០.០០០​នាក់​ដែល​ចាត់​ទុក​ថា ជា​អ្នកមាន​ហានិ​ភ័យ​ឆ្លង​ខ្ពស់ ដូច​ជា​បណ្ដា​គ្រូពេទ្យ ឬ​គ្រូបង្រៀនជាដើម បាន​ចាក់​វ៉ាក់សាំង​នោះ ។

ជាមួយ​អ្នក​ឆ្លង​កើន​ដល់​២.២១៥.៥៣៣នាក់ ​រុ​ស្ស៊ី​គឺជា​ប្រទេស​ទី​៤​បន្ទាប់​ពី​សហរដ្ឋអា​មេ​រិ​ក ឥណ្ឌា ប្រេ​ស៊ីល​ដែល​អ្នក​ឆ្លង​វីរុស​មាន​ច្រើន​ជាងគេ​លើ​ពិភពលោក ។ ប្រទេស​នោះ​ចំនួន
អ្នក​​ស្លា.ប់​ដោយសារ​វីរុស​បាន​កើន​ដល់​៣៨.៥៥៨​នាក់ ។

អា​មេ​រិ​ក​អ្នក​ឆ្លង​កើន​ដល់​ជាង​១៣លាន​នាក់ចំនួន​អ្នក​ឆ្លង​វីរុស COVID-19 សរុប​នៅ​សហរដ្ឋ​អា​មេ​រិ​ក មក​ដល់​ថ្ងៃ​ទី​២៨ វិច្ឆិកា បាន​កើន​ដល់១៣.៣០៦.៣០៥​នាក់ និង​អ្នក​ស្លា.ប់​២៦៥.៩១៩
នាក់ ។ រដ្ឋ​តិច​សាស់​មាន​អ្នក​ឆ្លង​ច្រើន​ជាងគេ​ដល់១.២០៦.២៤៨​នាក់ បន្ទាប់​មគ​គឹ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា មាន​អ្នក​ឆ្លង​១.១៧៩.៨៥៧​នាក់​រដ្ឋ​ផ្ល​រី​ដា​មានអ្នក​ឆ្លង​កើន​ដល់​ជាង​៩៧៩.០២០​នាក់ រដ្ឋ​អ៊ី​លី​ណ​យ​៧០៥.០៦៣​នាក់ និង​រដ្ឋ​ញូ​វ​យ៉​ក​ជាង​៦២៨.៣៧៥​នាក់ ។

សហរដ្ឋអាមេរិក​នៅ​តែ​ជា​ប្រទេស​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ដោយសារ​វីរុស​នោះ បើ​គិត​ពីចំនួន​អ្នក​ឆ្លង​ក៏​ដូច​ជា​ចំនួន​អ្នក​ស្លា.ប់​ដែរ ។ បន្ទាប់​ពីអា​មេ​រិ​ក​គឹ​ប្រទេស​ឥណ្ឌា ដែល​មាន​អ្នក​ឆ្លង​កើន​ដល់​​ជាង​៩,៣៥​លាន​នាក់ និង​អ្នក​ស្លា.ប់​ជាង​១៣៦.០០០​នាក់ ។ ប្រេ​ស៊ីល​ចំនួន​អ្នក​ឆ្លង​បាន​កើន​ដល់​ជាង​៦,២៣​លាន​នាក់ និង​អ្នក​ស្លា.ប់​ជិត​១៧២.០០០​នាក់ ។

ចំនួន​អ្នក​ឆ្លង​វីរុស​នោះ​លើ​ពី​ភព​លោក​មក​ដល់​ថ្ងៃ​ទី​២៨ វិច្ឆិកា មាន​ដល់​ជាង​៦២​លាន​នាក់​និង​អ្នក​ស្លា.ប់​ជាង​១,៤៥​លាន​នាក់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ