ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ផឹកស្រា​ក្រឡុក​នាំ​គ្នា​រត់​ជែង​ជើង ក្រោយ​ពី​រថយន្ត​សម្រុកចូល​ក្នុង​ហាង​ដែរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​បាន​បើករថយន្ត​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ហាង​លក់​ស្រា​ក្រឡុក​មួយ​កន្លែង បណ្ដាល​ឲ្យ​រង​របួសស្រាល​២​នាក់ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​បាន​បើករថយន្ត​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ហាង​លក់​ស្រា​ក្រឡុក​មួយ​កន្លែង បណ្ដាល​ឲ្យ​រង​របួសស្រាល​២​នាក់ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ទល់មុខ​វា​រី​អគ្គិសនី ស្ថិត​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​បង្ក​ខាងលើ ម៉ាក OD-Q 7​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2BL-7897 បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ហាង​លក់​ស្រា​ឡុ​ក​តែ​ម្តង​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក OD-Q7 ពណ៌​ស បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ស្រវឹងស្រា​ផង លុះ​មក​ដល់​ចំណុច​កើតហេតុ ដោយ​ផ្លូវបែក​ជា​បី អ្នកបើកបរ​រូប​នេះ​ក៏​បួង​ចង្កូត​បត់​មិន​ទាន់ ក៏​ជ្រុល​ទៅ​បុក​រះ​ហាង​លក់​ស្រា​ក្រឡុក​ពេញទំហឹង​តែ​ម្តង ធ្វើ​ឲ្យ​ផ្អើល​ភ្ញៀវ​រត់​ជែង​ជើង​គ្នា​តែ​ម្តង ដោយ​មិន​ទាន់​បាន​គិតលុយ​នោះ​ទេ បណ្តាល​ឱ្យ​រង​របួសស្រាល​ចំនួន​ពីរ​នាក់​។

ប្រភព​ដដែល​បន្ត​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​នេះ មាន​ភ្ញៀវ​ម្នាក់ និង​អ្នក​រត់​តុ​ជា​ស្ត្រី​ម្នាក់ ព្រមទាំង​រង​ការ​ខូចខាត​សម្ភារៈ​ឥ​វ៉ា​ន់​ជា​ច្រើន និង​ម៉ូតូ​ចំនួន​ពីរ​គ្រឿង​ទៀត​។ ខណៈ​ពេល​ភ្លាម​ៗ​នោះ អ្នក​បើករថយន្ត​បង្ក​ត្រូវ​បាន​ម្ចាស់​ហាង​ឃាត់​ឱ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ ដើម្បី​ដោះស្រាយ​ជាមួយ​ភាគី​ម្ចាស់​ហាង និង​អ្នក​រង​របួសស្រាល​ទាំង​២​នាក់​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ ដោយ​ភាគី​ខាង​រថយន្ត​បង្ក​បានដឹង​ខ្លួន​ខុស ក៏​សុំ​សង​ថ្លៃ​ព្យាបាល​របួស និង​ថ្លៃ​ជួសជុល​ម៉ូតូ ព្រមទាំង​បង់ថ្លៃ​ការ​ខូចខាត​ទាំងអស់ ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ