ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្តមណ្ឌលគិរី​​ធានា​ការពារ​ធនធានធម្មជាតិ​ទាក់ទាញ​ទេសចរណ៍ និង​អ្នក​វិនិយោគ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​ដល់​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្តមណ្ឌលគិរី ត្រូវ​តែ​ធានា​ការពារ​ឲ្យ​បាន​ធនធានធម្មជាតិ ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ពី​ពលរដ្ឋ​ទាក់ទាញ​ទេសចរណ៍…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​ដល់​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្តមណ្ឌលគិរី ត្រូវ​តែ​ធានា​ការពារ​ឲ្យ​បាន​ធនធានធម្មជាតិ ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ពី​ពលរដ្ឋ​ទាក់ទាញ​ទេសចរណ៍ និង​ទាក់ទាញ​ការ​វិនិយោគ​ដោយ​មិន​ត្រូវ​ចាត់​ទុក​បញ្ហា​នេះ​ជា​បញ្ហា​ធម្មតា​នោះ​ឡើយ ។

ការ​បញ្ជាក់​របស់​សម្តេច ស ខេ​ង ខណៈ​ខេត្ត​នេះ​ត្រូវ​បាន​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា​មាន​លួច​ការ​បាប់​ព្រៃឈើ​ពី​សំណាក់​ឈ្នួល​ទុច្ចរិត ។ ថ្លែង​ក្នុង​ពិធី​សម្រួល​ភារកិច្ច និង​ចាត់តាំង​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តមណ្ឌលគិរី សម្ដេច ស ខេ​ង បាន​ក្រើនរំលឹក​ថា ថ្នាក់ដឹកនាំ​ខេត្តមណ្ឌលគិរី​ត្រូវ​តែ​ធានា​ថា ការពារ​ឱ្យ​បាន​នូវ​ធនធានធម្មជាតិ ដែល​ការងារ​នេះ គឺជា​យុទ្ធសាស្ត្រ ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ពី​ពលរដ្ឋ​ទាក់ទាញ​ទេសចរណ៍ ទាក់ទាញ​ការ​វិនិយោគ ដោយ​មិន​ត្រូវ​ចាត់​ទុក​បញ្ហា​នេះ​ជា​បញ្ហា​ធម្មតា​នោះ​ឡើយ ពីព្រោះ​ការងារ​នេះ គឺជា​ការងារ ដើម្បី​ផលប្រយោជន៍​ជាតិ ប្រជាជន និង​កូនចៅ​ជំនាន់​ក្រោយ ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច ស ខេ​ង ក៏​បាន​ផ្ដល់​ការ​លើកទឹកចិត្ត​ឱ្យ​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ ព្រមទាំង​អភិបាលខេត្ត ពិសេស​ខេត្ត​ដែល​សំបូរ​ធនធានធម្មជាតិ ដូច​ជា ព្រៃឈើ​ជាដើម អាច​ពិចារណា​រៀបចំ​ប្រតិទិន​ទៀងទាត់ ដើម្បី​រួម​គ្នា​ជិះ​ឧ​ទ្ធ​ម្ភា​ចក្រ​ពិនិត្យ​ស្ថានភាព​ព្រៃឈើ និង​ធនធានធម្មជាតិ ដោយ​មិន​ត្រូវ​ពឹង​អាស្រ័យ​តែ​ទៅ​លើ​ការ​ជិះ​រថយន្ត ឬ​ដើរ​មើល​នោះ​ឡើយ ។

ប្រមុខ​ដឹកនាំ​ក្រសួងមហាផ្ទៃ​បាន​ហៅ​ថា ធនធានធម្មជាតិ​ថា​«​ជា​ទ្រព្យសម្បត្តិ​ដូនតា​របស់​យើង​» ដោយ​សម្ដេច​បន្ត​ដោយ​រំលឹក​«​ខ្ញុំ​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ចិន ហើយ​គេ​ក៏​បាន​ធ្វើ​បទ​បង្ហាញ​ប្រាប់​ខ្ញុំ​អំពី​គម្រោង​អភិវឌ្ឍ​ធំ​ៗ​។ ខ្ញុំ​ក៏​បាន​សួរ​ថា តើ​លុយ​នោះ​បាន​មកពីណា0x017d7 ចម្លើយ​គឺ​លុយ​បាន​មក​ពី​៣​ប្រភព គឺ​ទី​១ លុយ​ដូនតា ទី​២ លុយ​យើង និង​ទី​៣​លុយ​កូនចៅ​យើង​» ។ សម្ដេច​បាន​លើក​និង​ពន្យល់​ទៀត​ថា «​លុយ​ដូនតា គឺ​សំដៅ​ដល់​ធនធានធម្មជាតិ មានព្រៃ​ភ្នំ​ជាដើម​ដែល​អាច​ទាក់ទាញ​ការ​វិនិយោគ មិនមែន​បាន​ពី​ការ​កាប់​ឈើ​លក់​នោះ​ឡើយ​។ លុយ​យើង គឺ​លុយ​ដែល​បាន​មក​ពី​ការ​ខិតខំ​ប្រឹងប្រែង​វិនិយោគ​បាន​ផល​ចំណេញ មាន​ពន្ធ មានការ​ងារ​ធ្វើ​ជាដើម និង​លុយ​កូនចៅ​យើង គឺ​សំដៅ​ដល់​លុយ​ដែល​បាន​ខ្ចី​សម្រាប់​យក​មក​អភិវឌ្ឍ ហើយ​កូនចៅ​យើង​ជា​អ្នក​បន្ត​ទទួលខុសត្រូវ ដែល​ការ​ខ្ចី​នោះ​ត្រូវ​មាន​ដែន​កំណត់ ហើយ​ប្រទេស​ណា​ក៏​ធ្លាប់ និង​កំពុង​ជំពាក់​បំណុល​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ​»​។

ក្នុង​ឱកាស​នោះ​ដែរ សម្ដេច ស ខេ​ង ក៏​បាន​ផ្ដល់​ការ​ណែនាំ​ឱ្យ​ក្រុមការងារ​ទាំងអស់ ត្រូវ​ខិតខំ​ផ្សា​ភ្ជាប់​ការ​ដឹកនាំ និង​ការងារ​របស់​ខ្លួន ទៅ​នឹង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ បំរើ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ ធ្វើអំពើ​ល្អជា​មួយ​ប្រជាជន​ឱ្យ​បាន​ច្រើន ចៀសវាង​ការ​គៀបសង្កត់ គំរាមកំហែង ឬ​ប្រសិនបើ​ពួក​គាត់​ជួប​នៅ​បញ្ហា​ណាមួយ​ត្រូវ​ខិតខំ​ដោះស្រាយ​តាម​សមត្ថកិច្ច​ឱ្យ​បាន​ល្អ និង​យុត្តិធម៌​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ