ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ម្ចាស់​យានដ្ឋាន​ជួសជុល​រថយន្ត​មួយ​កន្លែង ក្នុង​បទ​ប្រើប្រាស់​ឯកសារ​ក្លែង

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ជា​ម្ចាស់​យានដ្ឋាន​ជួសជុល​រថយន្ត​មួយ​កន្លែង ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​ធ្វើការ​ចាប់​ឃាត់ខ្លួន​យក​មក​សួរនាំ​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ពាក់ព័ន្ធ​ទៅ​នឹង​ប្រើប្រាស់​ស្លាក​លេខ​រថយន្ត​ក្លែងក្លាយ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​គយ​ធ្វើការ​ចាប់​ឃាត់ និង​ដកហូត​យក​។ លោក…

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ជា​ម្ចាស់​យានដ្ឋាន​ជួសជុល​រថយន្ត​មួយ​កន្លែង ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​ធ្វើការ​ចាប់​ឃាត់ខ្លួន​យក​មក​សួរនាំ​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ពាក់ព័ន្ធ​ទៅ​នឹង​ប្រើប្រាស់​ស្លាក​លេខ​រថយន្ត​ក្លែងក្លាយ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​គយ​ធ្វើការ​ចាប់​ឃាត់ និង​ដកហូត​យក​។

លោក ហង្ស សុ​ជាតិ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ដោយ​មានការ​សម្របសម្រួល​ពី​លោក​ អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ស្ដី​ពី​ការ​ហៅ​ជនសង្ស័យ​ឈ្មោះ ឃឹម ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ពោធិ ឃុំ​ពង្រ ស្រុក​រលាប្អៀរ ដើម្បី​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​រថយន្ត​ម៉ាក LEXUS-RX400h ពណ៌​ស ពាក់​ស្លាក​លេខ​ក្លែងក្លាយ ភ្នំពេញ BD-9326 ដែល​ជន​នេះ​បាន​ប្រើប្រាស់ ជា​សាធារណៈ​។

លោក​មេបញ្ជាការ​រង បាន​បញ្ជាក់​ថា មុន​ពេលធ្វើការ​ឃាត់ខ្លួន សមត្ថកិច្ច​គយ​ខេត្តកំពង់ឆ្នាំង ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ជាមួយ​រថយន្ត​ពាក់​ស្លាក​លេខ​ក្លែងក្លាយ ហើយ​ក៏​បាន​ដកហូត​រថយន្ដ​មួយ​គ្រឿង ប៉ុន្តែ​ជនសង្ស័យ​បាន​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ យ៉ាងនេះ​ក្តី​ក្រោយ​ពី​ទទួល​បាន​ដំណឹង​គួរ​ឲ្យ​សង្ស័យ​នេះ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​ដោយ​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាន​ហៅ​ឈ្មោះ​ឃឹម ប៊ុ​ន​ធឿ​ន មក​ធ្វើការ​សាកសួរ និង​រក​ឃើញ​ថា មិន​មាន​ឯកសារ​អ្វី​ត្រឹមត្រូវ​នោះ​ទេ តាម​ការ​ពិត​រថយន្ត LEXUS-RX400h ស្លាក​លេខ ភ្នំពេញ BD-9326 គឺជា​ស្លាក​លេខ​របស់​រថយន្ត​ហា​យ​ឡេ​ន​ឌ័​រ ពណ៌​ខ្មៅ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ គ័​រ ឆូវ​យ៉ាង មាន​ទីលំនៅ​រាជធានី​ភ្នំពេញ​។

ដោយសារ​តែ​ឃើញ​ឈ្មោះ នេះ​ប្រើប្រាស់​ឯកសារ​ក្លែង​បែប​នេះ​ហើយ​ទើប​សមត្ថកិច្ច​សម្រេច​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន ដើម្បី​ធ្វើការ​សាកសួរ និង​ស្រាវជ្រាវ​បន្ត​។ សមត្ថកិច្ច​បាន​រំលឹក​ដែរ​ថា ឈ្មោះ ឃឹម ប៊ុ​ន​ធឿ​ន​មានមុខរ​បរជា​ជាង​ជួសជុល​រថយន្ត មាន​យានដ្ឋាន​មួយ​កន្លែង​នៅ​ឃុំ​ពង្រ ស្រុក​រលាប្អៀរ ដែល​ជា​រឿយ​ៗ​ឈ្មោះ​នេះ​ធ្លាប់​ឃើញ​ទិញ​លក់​រថយន្ត​ជា​ច្រើន​គ្រឿង​ផង​ដែរ​៕ ដោយ ៖ ពៅ សុខ​ហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ