ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈ​ពេល៥ខែ​ ឆ្នាំ​២០១៥​ចំណូល​ភ្ញៀវ​ទេសច​រ​ចូល​ទស្សនា​អង្គរមាន​ជាង​២៧​លាន​ដុល្លារ​

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា រយៈពេល​៥​ខែ​ចាប់ពី​ខែមករា​ដល់​ខែឧសភា​ ​​២០១៥ ចំណូល​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​មាន​ជាង​២៧​លាន​ដុល្លារ

រាជធានី​ភ្នំពេញ ​៖ របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា រយៈពេល​៥​ខែ​ចាប់ពី​ខែមករា​ដល់​ខែឧសភា​ ​​២០១៥ ចំណូល​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​មាន​ជាង​២៧​លាន​ដុល្លារ ខណៈ​ដែល​អ្នកទេសចរ​បរទេស ចូល​មក​ទស្សនា​ប្រាសាទ​អង្គរមាន​ជាង៩៧ម៉ឺន​នាក់​។

យ៉ាងណា​ក៏​ដោយ​ចំណូល​រយៈពេល៥ខែ​នេះ បាន​ថយ​ចុះ​ជិត២ភាគរយ បើ​ធៀប​នឹង​រយៈពេល៥ខែ កាលពី​ឆ្នាំ​២០១៤​។ គួរ​បញ្ជាក់​ថា អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចេញផ្សាយ​នូវ​របាយការណ៍​មួយ កាលពី​ថ្ងៃ​ទី​៩ ​មិថុនា ​​២០១៥​ ដោយ​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​បរទេស​ទិញ​ប័ណ្ណចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​សម្រាប់​ខែឧសភា មាន​ចំនួន១២៧.៦៤២នាក់ និង​ទទួល​បាន​ចំណូល​សរុប ៣.៤៦៩.៥៨០ដុល្លារ​។

ចំណែក​ភ្ញៀវ​ទេសចរ​បរទេសដែល​បាន​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក្នុង​រយៈពេល៥ខែ ដើមឆ្នាំ​២០១៥ គិត​ចាប់ពី​ខែមករា ដល់​ខែឧសភា រួម​មាន៩៧០.៣៦១នាក់ និង​ទទួល​បានចំណូល​២៧.៦២១.៧២០ដុល្លារ​។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា ចំណូល​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ នៅ​ខេត្តសៀមរាបក្នុង​រយៈពេល៥ខែ​ដើមឆ្នាំ​នេះ មានការ​ថយ​ចុះ​ប្រមាណ១,៨៤% បើ​ធៀប​នឹង​រយៈពេល៥ខែដើមឆ្នាំ​២០១៤​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព