ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អាច​បង្ការ​ជំងឺមហារីក​ពងស្វាស​បាន​ទេ?

3 ឆ្នាំ មុន

ពងស្វាស​គឺជា​សរីរាង្គ​ភេទ​ប្រុស​មួយ​ប្រភេទ​ដែល​មាន​នាទី​ផលិត​អ័រម៉ូន​ភេទ និង​មេជី​វិត​ឈ្មោល​ដើម្បី​បន្ត​ពូជ​។ បើ​យើង​ប្រៀបធៀប​នឹង​ជំងឺមហារីក​ផ្សេង​ៗ​ទៀត​នោះ ជំងឺមហារីក​ពងស្វាស​កម្រ​នឹង​កើត​មាន​ខ្លាំង​ណាស់ ប៉ុន្តែ​វា​បែរជា​កើត​ញឹកញាប់​លើ​បុរស​ជនជាតិ​អាម៉េរិក​ពី​អាយុ​ចាប់ពី ១៥ ទៅ ៣៥​ឆ្នាំទៅ​វិញ​។ ជំងឺមហារីក​ពងស្វាស​ជា​ជំងឺ​ដែល​អាច​ព្យាបាល​ជា ទោះបីជា​មហារ​រីក​នេះ​រាលដាល​ហួស​ពងស្វាស​ក៏​ដោយ​។…

ពងស្វាស​គឺជា​សរីរាង្គ​ភេទ​ប្រុស​មួយ​ប្រភេទ​ដែល​មាន​នាទី​ផលិត​អ័រម៉ូន​ភេទ និង​មេជី​វិត​ឈ្មោល​ដើម្បី​បន្ត​ពូជ​។ បើ​យើង​ប្រៀបធៀប​នឹង​ជំងឺមហារីក​ផ្សេង​ៗ​ទៀត​នោះ ជំងឺមហារីក​ពងស្វាស​កម្រ​នឹង​កើត​មាន​ខ្លាំង​ណាស់ ប៉ុន្តែ​វា​បែរជា​កើត​ញឹកញាប់​លើ​បុរស​ជនជាតិ​អាម៉េរិក​ពី​អាយុ​ចាប់ពី ១៥ ទៅ ៣៥​ឆ្នាំទៅ​វិញ​។

ជំងឺមហារីក​ពងស្វាស​ជា​ជំងឺ​ដែល​អាច​ព្យាបាល​ជា ទោះបីជា​មហារ​រីក​នេះ​រាលដាល​ហួស​ពងស្វាស​ក៏​ដោយ​។ បើ​យោង​ទៅ​តាម​ប្រភេទ និង​ចំណាត់ថ្នាក់​នៃ​ជំងឺមហារីក​នេះ អ្នក​ប្រហែលជា​ត្រូវ​ទទួល​បាន​នូវ​ការ​ព្យាបាល​មួយ​ក្នុង​ចំណោម​ការ​ព្យាបាល​ច្រើន​មុខ ឬ​ច្រើន​មុខ​ចូល​គ្នា​តែ​ម្តង​។

ការ​ពិនិត្យ​ពងស្វាស​ដោយ​ខ្លួនឯង​ជា​ទៀងទាត់​ពិតជា​អាច​សម្គាល់​ដឹង​អំពី​ការ​លូតលាស់​របស់​មហារីក​ទាន់​ពេល ហើយ​វា​ក៏​អាច​នាំ​ឲ្យ​ការ​ព្យាបាល​ទទួល​បាន​ជោគជ័យ​ខ្លាំង​បំផុត​ដែរ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ វា​មិន​មាន​វិធី​ណា​ដែល​អាច​បង្ការ​ជំងឺមហារីក​ពងស្វាស​បាន​ឡើយ​។ គ្រូពេទ្យ​ខ្លះ​ណែនាំ​ឲ្យ​ពិនិត្យ​ពងស្វាស​ដោយ​ខ្លួន​ឯ​ដើម្បី​រក​មើល​ការ​លូតលាស់​មហារីក​នៅ​ដំណាក់កាល​ដំបូង​បំផុត​។ ប៉ុន្តែ​គ្រូពេទ្យ​ទាំ​អ​អស់​មិន​បាន​យល់​ស្រប​ពី​រឿង​នេះ​ឡើយ​។ ចូរ​ពិភាក្សា​អំពី​ការ​ពិនិត្យ​ពងស្វាស​ដោយ​ខ្លួនឯង​ជាមួយ​គ្រូពេទ្យ​ទៅ​បើសិនជា​អ្នក​មិន​ច្បាស់​ថា​វា​ត្រឹមត្រូវ​ចំពោះ​អ្នក​ទេ​។

បើសិនជា​អ្នក​ជ្រើសរើស​ការ​ពិនិត្យ​ពងស្វាស​ដោយ​ខ្លួន​ឯនោះ ពេលវេលា​ដ៏​ដើម្បី​ពិនិត្យ​នោះ​គឺ​ក្រោយ​ពី​ងូតទឹក​ក្តៅ​រួច ព្រោះ​កម្តៅ​ចេញពី​ទឹក​អាច​ធ្វើ​ឲ្យ​ពងស្វាស​ធូរ ហើយ​ក៏​កាន់តែ​ស្រួល​ក្នុង​ការ​ពិនិត្យ​ដែរ​។
ដើម្បី​ពិនិត្យ​បាន អ្នក​គួរតែ​ធ្វើ​ដូច​ខាងក្រោម​នេះ​៖

• ឈរ​នៅ​ពីមុខ​កញ្ចក់​៖ ចូរ​រក​មើល​ការ​ហើម​លើ​ស្បែក​របស់​ពងស្វាស
• ពិនិត្យ​ពងស្វាស​នីមួយ​ៗ​ដោយ​ដៃ​ទាំង​សងខាង​៖ ចូរ​ដាក់​ចង្អុលដៃ និង​ដៃ​កណ្តាល​នៅ​ខាងក្រោម​ពងស្វាស ហើយ​មេដៃ​ដាក់​ពីលើ​វិញ​។
• ចូរ​លុ​ញ​ពងស្វាស​ដោយ​ប្រើ​មេដៃ និង​ម្រាមដៃ​៖ ចូរ​ចាំ​ថា ពងស្វាស​គឺ​រលោង​, រាង​ដូច​ពងក្រពើ និង​រឹង​។ វា​ក៏​ធម្មតា​ដែរ​បើ​អ្នករក​ឃើញ​ថា​ពងស្វាស​ម្ខាង​ធំ​ជាង​ម្ខាង​ទៀត​។ តាម​រយៈ​ការ​ពី​និត្យ​ជា​ទៀងទាត់ អ្នក​អាច​នឹង​ដឹង​ថា​មាន​អ្វី​ប្រែប្រួល ឬ​ក៏​អត់​ហើយ ​៕ ប្រភព ៖ health.com

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ