ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ចូលទៅ​វាយ​បំផ្លាញ​រូបសំណាក​​ព្រះ​អង្គ​ដង​កើខ្ទេច

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​​បាន​​យក​ញញួរ​ទៅ​វាយ​បំផ្លាញ​រូបសំណាក​ព្រះ​អង្គ​ដង​កើ ដែល​មាន​ទីតាំង​ស្ថិត​នៅ​មុខ​ព្រះ​បរមរាជវាំង ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២០…

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​​បាន​​យក​ញញួរ​ទៅ​វាយ​បំផ្លាញ​រូបសំណាក​ព្រះ​អង្គ​ដង​កើ ដែល​មាន​ទីតាំង​ស្ថិត​នៅ​មុខ​ព្រះ​បរមរាជវាំង ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២០ បណ្តាល​​ឱ្យ​រង​ការ​ខូចខាត​បាក់​អស់​មួយ​ចំហៀង​ ហើយ​ត្រូវ​បាន​កម្លាំង​មាន​សមត្ថ​កិច្ច​ចាប់ឃាត់ខ្លួន និង​កសាង​សំណំ​រឿង​បញ្ជូនទៅ​តុលាការ​​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សំណាក់​លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ ​នា​រសៀល​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។​

ជនបង្កម្នាក់ខាងលើនេះ​មិនត្រូវបានស្គាល់​ឈ្មោះ​នោះទេ ហើយគេ​មិនដឹងថាមកពីមូលហេតុអ្វីនោះទេ​ ទើប​ជនបង្ក​យកញញួរ​វាយកម្ទេចរូបសំណាកព្រះអង្គដងកើបែបនេះ​ដែរ ។

ពាក់ព័ន្ធ​ទៅ​នឹង​​ករណី​ខាងលើ​​នេះ ​លោក​អាចារ្យ​ធំ​ ដែល​កាន់កាប់​មើល​ការ​ខុស​ត្រូវ​នៅ​ទី​អាស្រម​​ព្រះអង្គដងកើ​ខាងលើនោះ បែ​រ​ជា​និយាយ​ថា មិន​មានការ​វាយ​បំផ្លាញ​អ្វី​ទេ ដោយ​គ្រាន់តែ​បិទទ្វារ​ធ្វើការ​ជួសជុល​តែ​ប៉ុណ្ណោះ​ ​។

តាម​ប្រភពពី​ស្ត្រី​ជា​អ្នកលក់​ផ្កា​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់​ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា ​​ឆ្នាំ​២០២០​ គេ​បានឃើញ​បុរស​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់ ​ស្លៀកពាក់​ត្រឹមត្រូវ បាន​ដើរមក​ពី​ម្តុំ​ខាង​មុខ​ព្រះ​បរមរាជវាំង ដោយ​ក្នុង​ដៃ​មាន​កាន់​ញញួរ​១ សៀវភៅ​ចំនួន​២​ក្បាល និង​ប៊ិច​១ បាន​ដើរ​សំដៅ​មក និង​ចូល​ទៅ​ក្នុង​កន្លែង​ព្រះ​អង្គ​ដង​កើ ។ ពេល​ដែល​ចូល​ទៅ​ដល់​ខាងក្នុង​ បុរស​ម្នាក់​ខាងលើ​នោះ​ក៏​បាន​យក​ញញួរ​ទៅ​វាយបំផ្លាញ​រូបសំណាក​ព្រះ​អង្គ​ដង​កើ ​វាយ​យក​ៗ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ត្រង់​ដៃ​ទាំង​​២​របស់​ព្រះ​អង្គ​ខ្ទេចខ្ទី​ស្ទើរតែ​ដាច់​ធ្លាក់​ទៅ​ហើយ​ ​ក៏​ត្រូវ​បាន​ក្រុម​តា​អាចារ្យ​​មាន​គ្នា​៤ ទៅ​១០​នាក់​ដែល​នៅ​ទីនោះ​នាំ​គ្នា​ចាប់​ឃាត់​ និង​ប្រគល់​អោយ​កម្លាំង​មាន​សមត្ថ​កិច្ច ប្រចាំការ​នៅ​ទីនោះ​តែ​ម្តង​។

​ស្ត្រី​ដដែល​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ជា​រៀងរាល់ថ្ងៃ​ មាន​កម្លាំង​សន្តិសុខ​ពី​២០ ទៅ៣០​នាក់​នៅ​ប្រចាំ​ការពារ និង​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ចំណុច​ព្រះ​អង្គ​ដង​កើ​ ដែល​​គេមានជំនឿថា ​មាន​បារ​មី​ពូកែ​ស័ក្តិ​សិទ្ធ​ និង​មិន​មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ប្រមាថ​ឡើយ តែ​បែរជា​បណ្តែត​បណ្តោយ​អោយ​គេ​មក​ចូល​វាយ​បំផ្លាញ​បាន​ទៅ​វិញ​ ។ ​ចាប់តាំងពី​រូបសំណាកព្រះអង្គដងកើ​​ត្រូវ​បាន​បុរស​ម្នាក់​វាយបំផ្លាញខាងលើ ​ត្រូវ​បាន​​អ្នកខ្លះ​និ​​យាយ​ថា «​ទំនង​ជា​​គេ​បែក​ថ្នាំ ឬ​ក៏​រូប​ចូល​ស​ន្ថិ​តម្នាក់​នេះ​វាយ​បំផ្លាញ​រូបសំណាក់​ព្រះ​ង្គ​ដង​កើ​​រួច​មក ​គេ​ក៏​បានឃើញ​ចាប់ ផ្តើម​បិទទ្វារ​មិន​អោយ​មាន​អ្នក​ណា​ម្នាក់​ចូល​ឡើយ ដើម្បី​ធ្វើការ​ជួសជុល និង​លាបថ្នាំ រហូត​ដល់​រយៈ​ពេល​៣​ថ្ងៃ​ទៀត ទើប​បើកដំ​ណើរការ​សារ​ជា​ថ្មី​ឡើង​វិញ​។

ប្រជា​ការពារ​នៅ​ចំណុច​ព្រះ​អង្គ​ដង​កើ​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​មាន​មនុស្ស​ម្នាយ៉ាង​​ច្រើន​បាន​នាំ​គ្នា​មក​អុជ​​ធូប បន់ស្រន់​ដូច​សព្វមួយដង ហើយ​ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​ដោយ​មិន​បានដឹង​ថា រូបគេ​ជា​មនុស្ស​បែក​ថ្នាំ ឬ​ក៏​មាន​រូប​ចូល​ស​ន្ថិ​ត​នោះ​ទេ បាន​យក​ញញួរ​មក​វាយ​បំផ្លាញ​រូបសំណាក​ព្រះ​អង្គ​ដង​កើ បណ្តាល​អោយ​រង​ការ​ខូចខាត​ ហើយ​តា​អា​ចា​រ្យ​មួយ​ចំនួន​ក៏​បាន​រង​របួស​ដៃ​ផង​ដែរ និង​បាន​ចាប់​ឃាត់ខ្លួន​​បុរសរូបនោះ​ប្រគល់​ទៅ​អោយ​ខាង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ជ័យ​ជំនះ ដែល​មា​នទី​តាំងនៅ​ម្តុំ​ខាងក្រោយ​ព្រះ​បរមរាជវាំង​តែ​ម្តង​។

តាម​​ប្រភព​ដដែល​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា រាល់ថ្ងៃ​កម្លាំង​ប្រជា​ការពារ​ខណ្ឌ​ដូនពេញ​ និង​កម្លាំង​នគរបាល​ខណ្ឌ​មាន​គ្នា​ជាង២០​នាក់ ក៏​បាន​ដាក់​គោលដៅ​នៅ​ក្បែរ​នេះ​ដែរ តែ​ដោយសារ​តែ​មាន​មនុស្ស​ច្រើន​ពេក​ចេញចូល​ មិនដឹង​អ្នក​ណា​ជា​អ្នក​ណា​នោះ ទើប​បានជា​មិនដឹង​ថា​ ​បុរស​ម្នាក់​នោះ​ចូល​មក​វាយ​បំផ្លាញ​រូបសំណាក​ព្រះ​អង្គ​ដង​កើ​​បែប​នេះ​ឡើយ ហើយ​ទើបត្រូវ​បិទទ្វា​ធ្វើការ​ជួសជុល​ឡើង​វិញ ​ពេល​​រួចរាល់​នឹង​បើកទ្វារ​​ដំ​ណើរការ​ឡើង​វិញ​បាន​។

រសៀល​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២០​នេះ​ដែរ លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ជន​បង្ក​នឹង​ត្រូវកសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត ព្រោះថា រូបគេ​បាន​យក​ញញួរ​ទៅ​វាយ​បំផ្លាញ​រូបសំណាកព្រះ​អង្គ​ដង​កើរ បណ្តាល​អោយ​រងការ​ខូចខាត​បាក់ដៃ​មួយ​ចំហៀង​។

ក្រោយ​ពី​កើតហេតុ ​ទីអាស្រមព្រះអង្គដងកើ​​ត្រូវ​បាន​បិទទ្វារ ដើម្បី​ធ្វើការ​ជួសជុល និង​លាបថ្នាំ​សា​ឡើង​វិញ ដោយ​មិន​អនុញ្ញាត​អោយ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ចូល​ទៅ​អុជ​​ធូប ឬ​ក៏​បន់ស្រន់​ខាងក្នុង​បាន​ឡើយ និង​​ធ្វើ​ការ​បន់ស្រន់​បាន​នៅ​តែ​ត្រង់​ដងទង់​ខាងក្រៅ​តែ​ប៉ុណ្ណោះ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ