ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

​ចាប់ខ្លួន​ពួកគេ​ពេលកំពុង​​ប្រព្រឹត្ត​បទល្មើស​​ជាក់​ស្ដែង

1 ខែ មុន
  • Battambang

ខេត្តបាត់ដំបង ៖ ​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស​ជូ​ញ​ដូរ​ថ្នាំ​ញៀន​ចំនួន​០៣​ត្រូវ​បាន​ឃាត់ខ្លួន នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​មួយ​របស់​កម្លាំង​នគរបាល​ស្រុក​បាណ​ន់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ វិច្ឆិកា នៅ​ចំណុច​ភូមិ​ដូង ឃុំ​ចែង​មាន ដោយ​ដកហូត​បាន​នូវ​វត្ថុ​តាង​មួយ​ចំនួន​ផង ខណ​:​ដែល​ពួក​គេ​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​។​…

ខេត្តបាត់ដំបង ៖ ​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស​ជូ​ញ​ដូរ​ថ្នាំ​ញៀន​ចំនួន​០៣​ត្រូវ​បាន​ឃាត់ខ្លួន នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​មួយ​របស់​កម្លាំង​នគរបាល​ស្រុក​បាណ​ន់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ វិច្ឆិកា នៅ​ចំណុច​ភូមិ​ដូង ឃុំ​ចែង​មាន ដោយ​ដកហូត​បាន​នូវ​វត្ថុ​តាង​មួយ​ចំនួន​ផង ខណ​:​ដែល​ពួក​គេ​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​។​

ប្រធាន​ការិយាល័យ​ប្រឹង​បទល្មើស​គ្រឿងញៀន លោក សុខ និមល បានឱ្យ​ដឹង​ថា នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​នោះ មន្ត្រី​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៣​នាក់ ១,​ឈ្មោះ ប្រា​ង សា​វ៉ៃ ហៅ វុ​ិ​ត អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ក្រឡាពាស់ ឃុំ​បាយដំរាំ ២,​ឈ្មោះ សួន សា​វេ​ត ហៅ បឿ អាយុ​២៨​ឆ្នាំ រស់នៅ​កន្លែង​កើតហេតុ និង ៣,​ឈ្មោះ ឈឹ​ម ឆៃ អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ចង្ហូរ​ស្វាយ ឃុំ​ចែង​មាន​ជ័យ​។

លោក​ថា ជន​ទាំង​០៣​នាក់​នេះ ត្រូវ​បាន​កន្លង​នគរបាល​ស្រុក​បាណ​ន់ ឃាត់ខ្លួន​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង ហើយ​ថែម​ទាំង​ដកហូត​បាន​នូវ​វត្ថុ​តាង​មួយ​ចំនួន​ផង​។​យោង​តាម​របាយ​ការ​ណ៏​បានឱ្យ​ដឹង​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន កន្លង​ជំនាញ​បាន​រក​ឃើញ​ថ្ម​ញៀន​ប្រភេទ ICE (​ម៉ា​ទឹកកក​) ចំនួន​០៣​ថង់ ស្មើ​ទម្ងន់​៤,៤៦​ក្រាម ដែល​ពួក​គេ​រក្សា​ទុក​ជាប់​ខ្លួន និង​កំពុង​ជូ​ញ​ដូរ ហើយ​មាន​សម្ភារ​:​សម្រាប់​ប្រើប្រាស​គ្រឿងញៀន​មូ​យ​ចំនួន​ទៀត​។

នៅ​ក្នុង​របាយ​ការ​ណ៏ ជនសង្ស័យ​បាន​សារភាព​ថា វត្ថុ​តាង​ដែល​សមត្ថកិច្ច​បាន​ដកហូត​ទាំងនោះ​ពិតជា​របស់​ខ្លួន​មែន​។​ លោក សុខ និមល បាន​បញ្ជាក់​ថា ក្រោយ​ពី​បញ្ជូន​ជន​ទាំង​០៣​នាក់​មក​ដល់​ស្នងការ​ខេត្ត ពេល​នេះ​មន្ត្រី​ការិយាល័យ​ជំនាញ កំពុង​សួរនាំ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ ។