ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ​មូលនិធិ​កុមារ​កម្ពុជា និង eMoney ​ប្រកាស​អំពី​ភាព​ជា​ដៃគូ​សហការ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​ ២៦ ខែវិច្ឆិកា ឆ្នាំ ​២០២០ អង្គការ​មូលនិធិ​កុមារ​កម្ពុជា និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ក្នុងស្រុក…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​ ២៦ ខែវិច្ឆិកា ឆ្នាំ ​២០២០ អង្គការ​មូលនិធិ​កុមារ​កម្ពុជា និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ក្នុងស្រុក eMoney បាន​ប្រកាស​អំពី​ភាព​ជា​ដៃគូនៃ​ការ​ប្រមូល​មូលនិធិ​ថ្មី ដើម្បី​ជួយ​គាំទ្រ​ដល់​ការ​អប់រំ​តាម​ប្រព័ន្ធ STEM និង​ផ្នែក​ព័ត៌មានវិទ្យា (IT) នៅ​ក្នុង​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) ដើម្បី​ជះ​ឥទ្ធិពល​ដល់​បច្ចេកវិទ្យា​ហិរិ​ញ្ញ​វត្ថុ និង​បច្ចេកវិទ្យា​ព័ត៌មាន​ និង​ទូរគមនាគមន៍ (ICT) នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ដោយ​ឥត​ដែន​កំណត់ សម្រាប់​មនុស្ស​គ្រប់​រូប និង​គ្រប់​ទីកន្លែង ​។

នា​ឳ​កាស​នេះ​ផង​ដែរ អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) និង​ក្រុមហ៊ុន eMoney បាន​ធ្វើការ​ចុះ​ប​ត្ថ​លេ​លេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ភាព​ជា​ដៃគូ​សហការ​ណ៍ និង​ការ​អនុវត្ត​យុទ្ធនាការ ប្រមូល​មូលនិធិ​ដែល​មាន​រយៈពេល ​៦​ខែ តាម​រយៈ​ទម្រង់​បច្ចេកវិទ្យា​ហរិ​ញ្ញ​វត្ថុ​របស់​ក្រុមហ៊ុន eMoney នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។

អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) គឺជា​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​តំបន់​នៅ​ស្ទឹង​មាន​ជ័យ បាន​ផ្លាស់​ប្តូរជីវិត​របស់​កុមារ​កំព្រា​ក្រីក្រ​បាត់បង់​ឱកាស និង​ត្រូវ​បាន​មើល​រំលង​នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​ការ​អប់រំ​ដ៏​មានគុណ​ភាព​ខ្ពស់ ការ​បណ្តុះបណ្តាល​ភាព​ជា​អ្នកដឹកនាំ និង​កម្មវិធី​ជួយ​គាំទ្រ​ដោយ​ផ្ទាល់​ផ្សេង ​។

តាម​រយៈ​ការ​បរិច្ចាគ​នៅ​លើ​កម្មវិធី eMoney អ្នក​ប្រើប្រាស់ eMoney នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា នឹង​អាច​ធ្វើការ​បរិច្ចាគ​ទៅ​កាន់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ប្រកបដោយ​ភាព​ងាយស្រួល​ ។ ការ​បរិច្ចាគ​នេះ​ក៏​អាច​ធ្វើ​ឡើង​នៅ​គ្រប់​បណ្ដាញ​សាខា eMoney ចំនួន 8,000 សាខា នៅ​ទូ​ទាំង​ប្រទេស ​។

ភាព​ជា​ដៃគូរ​នេះ​នឹង​ផ្ដល់​ឲ្យ​កុមារ​កម្ពុជា​ក្រីក្រ​បំផុត​ជាង 2,000 នាក់ ដែល​កំពុង​តែ​សិក្សា​នៅ​សាលារៀន​របស់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) នៅ​ស្ទឹង​មាន​ជ័យ ទីក្រុង​ភ្នំពេញ​ទទួល​បានការ​អប់រំ​តាម​ប្រព័ន្ធ STEM (​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិត​វិទ្យា​) និង​ធនធាន​ផ្សេង​ៗ​របស់​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍ (ICT)​ ។ តាម​រយៈ​ការ​ជួយ​ផ្គត់ផ្គង់​ថវិការ​ដល់​ការ​អប់រំ​តាម​ប្រព័ន្ធ STEM និង​ការ​អប់រំ​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទូរគមនាគមន៍ (ICT) នៅ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) ក្រុមហ៊ុន eMoney មាន​មោទនភាព​ក្នុង​ការ​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សម័យ​បច្ចេកវិទ្យា​ដើម្បី​ឲ្យ​កុមារ​ទាំងនោះ​ប្រកបដោយ​ជំនាញ​ច្បាស់លាស់ សម្រាប់​អាជីព​ការងារ​នា​ពេល​អនាគត​របស់​ពួក​គេ នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​នៃ​ប្រទេស​កម្ពុជា​ ។

លោក Scott Neeson ជាស្ថាបនិក និង​នាយក​ប្រតិបត្តិការ​របស់ អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF)។

ស្ថាបនិក និង​នាយក​ប្រតិបត្តិការ​របស់ អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) លោក Scott Neeson បាន​មាន​ប្រសាសន៍​អំពី​ភាព​ជា​ដៃគូ​នេះ​ថា ៖ «​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) បាន​បង្កើត​កន្លែង​អប់រំ​តាម​ប្រព័ន្ធ STEM យ៉ាង​រឹង​មាំ​នៅ​ក្នុង​តំបន់​ស្ទឹង​មាន​ជ័យ សម្រាប់​ធ្វើការ​បង្រៀន​ដល់​កុមារ​ក្រីក្រ​បំផុត​ក្នុង​តំបន់​នោះ ​។ ភាព​ជា​ដៃគូ​ជាមួយ​និង​ក្រុមហ៊ុន eMoney នេះ​នឹង​ជួយ​បង្កើន​ការ​អប់រំ​ដល់​សិស្សានុសិស្ស​របស់​យើង ​។ ការ​សហការ​នេះ ក៏​នឹង​អាច​ឱ្យ​អ្នកគាំទ្រ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​នូវ​វិធី​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​តាមដាន​ការងារ និង​បរិច្ចាគ​ទៅ​កម្មវិធី​របស់​ពួក​យើង​ផង​ដែរ​ ។ ក្រុមហ៊ុន eMoney បាន​គាំទ្រ​យើង​យ៉ាង​ក្រៃ​លែង​ក្នុង​ការ​រៀបចំ​វេទិការ​នេះ ហើយ​យើងខ្ញុំ​សូម​ថ្លែងអំណរគុណរ​ចំពោះ​ការ​យកចិត្តទុកដាក់​របស់​ពួក​គេ​មក​លើ​អប់រំ​តាម​ប្រព័ន្ធ STEM ដែល​យើង​មាននៅ​ទី​នេះ​»​ ។

លោក Pham Doan Cuong ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន eMoney។

ថ្លែង​អំពី​ភាព​ជា​ដៃគូ​នេះ លោក Pham Doan Cuong ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន eMoney បាន​មាន​ប្រសាសន៍​ថា ៖ «​ភាព​ជា​ដៃគូ​នេះ​នឹង​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាជន​កម្ពុជា​ក្នុង​ការ​បរិច្ចាគ​ទៅ​កាន់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) តាម​រយៈ​កម្មវិធី eMoney និង​តាម​បណ្ដាញ​ភ្នាក់ងារ eMoney ដែល​មាន​ទីតាំង​ជាង 8,000​កន្លែងនៅ​ទូ​ទាំង​ប្រទេស ដើម្បី​ក្លាយជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុ​ជានា​ពេល​អនាគត​» ​។

អ្នក​ផ្តល់​សេវា​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទ​ចល័ត​ឈានមុខ​គេ ក្រុមហ៊ុន eMoney ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​កាន់តែ​លឿន ងាយស្រួល និង​មាន​សុវត្ថិភាព​ជូន​ដល់​ប្រជាជន​កម្ពុជា ​។ តាម​រយៈ​បណ្តាញ​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ភាព​ជា​ដៃគូ​ជាមួយនឹង​អង្គការ ដូច​ជា​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) ក្រុមហ៊ុន eMoney មាន​គោលបំណង​ក្នុង​ការ​ជះ​ឥទ្ធិពល​លើ​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍ (ICT) ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ដោយ​ឥត​ដែន​កំណត់​សម្រាប់​មនុស្ស​គ្រប់​គ្នា និង​គ្រប់​ទីកន្លែង ​។

តាម​រយៈ​ការ​គាំទ្រ​ពី​ភាព​ជា​ដៃគូ​បែប​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) អាច​ផ្តល់​ការ​អប់រំ​ប្រកបដោយ​គុណភាព និង​កម្មវិធី​គាំទ្រ​សហគមន៍​នៅ​ក្នុង​តំបន់​ស្ទឹង​មាន​ជ័យ រាជធានី​ភ្នំពេញ​ ។ អង្គការ​មូលនិធិ​កុមារ​កម្ពុជា​បាន​កំពុង​បំបែក​វដ្ត​នៃ​ភាព​ក្រីក្រ ការ​រំលោភ​បំពាន និង​បង្កើត​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ប្រទេស​កម្ពុជា តាម រយៈ​ការ​កសាង​សមត្ថភាព​របស់​សហគមន៍​ដែល​ត្រូវ​បាន​រំលោភ​បំពាន និង​ងាយ​រង​គ្រោះ​បំផុត​៖ អ្នក​ដែល​មាន​ជីវភាព​ក្រីក្រ​ខ្លាំង​បំផុត បញ្ហា​សុខភាព និង​សង្គម និង​អ្នក​ដែល​ទទួល​បាន​ធនធាន​មូលដ្ឋាន​តិច​បំផុត​ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទៅ​កាន់​ ៖ Claudia Turkington
ប្រធាន​កម្មវិធី​ស្ម័គ្រចិត្ត និង​ភាព​ជា​ដៃគូ អង្គការ​មូលនិធិ​កុមារ​កម្ពុជា
អ៊ី​ម៉ែ​ល​: claudia.turkington@cambodianchildrensfund.org
លេខ​ទូរស័ព្ទ​: 070 666 701 ៕ ដោយសហការ

អត្ថបទសរសេរ ដោយ