ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រាំ​នឹង​ប្តី​​ចិន​លែង​បាន! នាងរ​ត់ទៅ​​ប្តឹង​ឱ្យ​ចាប់​ខ្លួន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ជា​ប្តី​ជនជាតិ​ចិន​វ័យ​៤២​ឆ្នាំ​ម្នាក់ ត្រូវ​បាន​កម្លាំង​នៃ​អធិការដ្ឋាន​ខណ្ឌ​បឹង​កេងកង​ចាប់​ឃាត់ខ្លួន ក្រោយ​ពី​ស្ត្រី​ជនជាតិ​ខ្មែរ​ជា​ប្រពន្ធ​ទ្រាំ​លែង​បាន​​នឹង​ការ​​​ប្រើអំពើ​ហិង្សា​វាយដំ​មក​លើ​រូប​នាង ​បណ្តាល​​ឱ្យ​មាន​របួស​ស្នាម​​លើរាងកាយ​ជា​ច្រើន​កន្លែង ​កាលពី​យប់​ថ្ងៃ​ទី​២៣ ខែ វិច្ឆិកា ឆ្នាំ​២០២០…

រាជធានីភ្នំពេញ ៖ បុរស​ជា​ប្តី​ជនជាតិ​ចិន​វ័យ​៤២​ឆ្នាំ​ម្នាក់ ត្រូវ​បាន​កម្លាំង​នៃ​អធិការដ្ឋាន​ខណ្ឌ​បឹង​កេងកង​ចាប់​ឃាត់ខ្លួន ក្រោយ​ពី​ស្ត្រី​ជនជាតិ​ខ្មែរ​ជា​ប្រពន្ធ​ទ្រាំ​លែង​បាន​​នឹង​ការ​​​ប្រើអំពើ​ហិង្សា​វាយដំ​មក​លើ​រូប​នាង ​បណ្តាល​​ឱ្យ​មាន​របួស​ស្នាម​​លើរាងកាយ​ជា​ច្រើន​កន្លែង ​កាលពី​យប់​ថ្ងៃ​ទី​២៣ ខែ វិច្ឆិកា ឆ្នាំ​២០២០ កន្លង​មក​នេះ ហើយ​នាង​​បាន​រត់​មក​ដាក់​ពាក្យ​ប្តឹង​ឱ្យ​​សមត្ថកិច្ច​ចាប់ឃាត់ខ្លួន​តែម្តង​។​

​ស្ត្រីជាប្រពន្ធ​ដែល​រងគ្រោះ​ក្នុង​ករណីអំពើហិង្សាខាងលើ​​បាន​មក​ដាក់​ពាក្យបណ្តឹង​​កាលពី​វេលា​ម៉ោង២​រសៀល​ថ្ងៃ​ទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅ​ចំណុច​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​ង​កេងកង រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ប្តី​ដែល​បាន​ចាប់​ឃាត់ខ្លួន​ទៅ​តាម​ពាក្យបណ្តឹង​​ខាងលើ​នេះ​ឈ្មោះ ឈិ​ន ស៊ា​អ៊ី អាយុ​៤២​ឆ្នាំ ជា​ជនជាតិ​ចិន សញ្ជាតិ​ខ្មែរ មាន​ទីលំនៅ​ផ្ទះ​លេខ​៦៧B ផ្លូវ​លេខ​៣១០ ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ​។ ​ចំណែកឯ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​មានឈ្មោះ ជីវ ស៊ុ​យ​អី​ង អាយុ ៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​ជាមួយ​ប្តី​​ជាជនជាតិចិនខាងលើ​។

តាម​ប្រភពដដែលបានបន្ត​ថា ​មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង៨និង​៣៧​នាទី​យប់​ថ្ងៃ​ទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២០ កន្លង​មកនេះ ខណៈ​ដែល​ស្ត្រី​ជា​ប្រពន្ធ​កំពុង​តែ​បង្រៀន​កូន​ស្រី​ពៅ​នោះ ស្រាប់តែ​បុរស​ជា​ប្តី​ក៏​បាន​ចាប់ផ្តើម​នាំ​បុគ្គលិក​ផឹកស្រា​។​

តាម​ប្រភព​ដដែល​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​នោះ កូនស្រី​ពៅ​របស់​នាង​ក៏​បាន​កាន់​រំពាត់​ចេញ​ក្រៅ​បណ្តាល​អោយ​ប៉ះ​បុគ្គលិក ភ្លាម​នោះ​បុរស​ជា​ប្តី​ក៏​បាន​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​ហើយ​បាន ស្រែក​គំហក​ដាក់​នាង​ថា ម៉េច​ក៏​មិន​ចេះ​មើល​កូន? ម៉េច​បាន​បណ្តោយ​អោយ​កូន​ធ្វើ​ចឹ​ង ចុះបើ​កូន​កាន់​កាំបិត​ ឬ​កាំ​ភ្លើង​វិញ​ កូន​បាញ់​គេ​បាញ់​ឯង​ងា.ប់​អស់ហើយ​។​

តាម​ប្រភពដដែលបានបន្តទៀតថា ពេល​នោះ​ក៏​ជជែក​ឈ្លោះប្រ​កែក​គ្នា និង​ឈាន​ដល់​ការ​ប្រើ​អំពើហិង្សា ដោយ​បុរស​ជា​ប្តី​ជនជាតិ​ចិន​បាន​ស្ទុះ​ទៅ​ចាប់​ច្របាច់ក និង​អូស​ស្ត្រី​ជា​ប្រពន្ធ​ចេញពី​ក្នុង​ទៅ​ក្រៅ​ផ្ទះ​ រួចបោក​ទៅ​លើ​ឥដ្ឋការ៉ូ​នៅ​ចំពោះ​មុខ​បុគ្គលិក​បណ្តាល​ឱ្យ​នាងរង​របួស​ត្រង់​ក សៀតផ្កា​ខាងឆ្វេង ក្រោមត្របកភ្នែក​​ និង​លើ​ខាងឆ្វេង​ជង្គង់ កែងដៃជា​ច្រើន​កន្លែង​បាន​ដាច់​រលាត់​ផង​ដែរ​។​

តាម​ប្រភពដដែលបានបន្តទៀត​ថា ស្ត្រី​រង​គ្រោះ​ជា​ប្រពន្ធ និង​បុរស​ជា​ប្តី​ជនជាតិ​ចិន​បាន​រៀប​ការ ​និង​រួមរស់​ជាមួយ​គ្នា​អស់​រយៈពេល៩​ឆ្នាំ​មក​ហើយ​ តាំងពី​ឆ្នាំ២០១១​មកម៉្លេះ តែ​មិន​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​នោះ​ទេ ដោយ​មាន​កូនស្រី​ចំនួន​២​នាក់ ពី​មុន​មក​ក៏​ធ្លាប់​មាន​ជម្លោះ​នឹង​គ្នា​ដែរ ​តែ​មិន​ដែល​​បង្ក​​អោយ​មាន​របួស​ស្នាម​អ្វី​ឡើយ ទើបតែ​ពេល នេះ​នាង​ទ្រាំ​មិន​បាន​ក៏​មក​ដាក់​ពាក្យបណ្តឹង​​ឱ្យ​ចាត់ខ្លួន​តែ​ម្តង​។

ក្រោយ​ពី​ទទួល​បាន​នូវ​ពាក្យបណ្តឹង​ពី​សំណាក់​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​រួច​ហើយ​ កម្លាំង​មាន​សមត្ថ​កិច្ច​ក៏​បាន​ហៅបុរស​ជនជាតិ​ចិន​ជា​ប្តី​មក​ធ្វើការ​សាកសួរ​នៅ​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​ទី​២ ភ្លាម​នោះ​ក៏​សម្រេច​ធ្វើការ​ចាប់​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ