ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ អំណោយ​ម៉ាស​ជាង​២​លាន និង​បរិក្ខា​ពេទ្យ​ប្រគល់​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​រួចរាល់​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា អំណោយ​ម៉ាស​ជាង​២​លាន និង​បរិក្ខារ​ពេទ្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​បាន​ប្រគល់​ជូន​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​មី​យ៉ា​ន់​ម៉ា រួចរាល់​ហើយ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា អំណោយ​ម៉ាស​ជាង​២​លាន និង​បរិក្ខារ​ពេទ្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​បាន​ប្រគល់​ជូន​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​មី​យ៉ា​ន់​ម៉ា រួចរាល់​ហើយ ។

សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​បាន​នាំ​យក​អំណោយ​ម៉ាស​ជាង​២​លាន និង​បរិក្ខារ​ពេទ្យ​មួយ​ចំនួន​របស់​រាជរដ្ឋាភិបាល​កម្ពុជា ប្រគល់​ជូន​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​មី​យ៉ា​ន់​ម៉ា រួចរាល់​ហើយ នៅ​រដ្ឋធានី​ណៃ​ពិដោរ នៃ​ប្រទេស​មី​យ៉ា​ន់​ម៉ា​។

អំណោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជូន​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​រួម​មាន​ដូច​ជា​៖ ម៉ាស​ចំនួន​២​លាន​, ម៉ាស​ក្រណាត់​១​ម៉ឺន​, ម៉ាស N95 ចំនួន​២​ម៉ឺន​, វែ​នតា​សុវត្ថិភាព ចំនួន​២​ម៉ឺន​, សំលៀក​បំពាក់​សុវត្ថិភាព សម្រាប់​មន្ត្រី​សុខាភិបាល (​ជា​ឈុត​) ចំនួន​២​ម៉ឺន​ឈុត​, ម៉ាស៊ីន​វាស់​កំ​ដៅ ចំនួន​៥០០, របាំងមុខ​ចំនួន​២​ម៉ឺន​, ឧបករណ៍​ជំនួយការ​ដកដង្ហើម សម្រាប់​ប្រ​យោ​ធន​កម្ម ចំនួន​២០, ទូរទស្សន៍​តាមដាន​សុខភាព​អ្នកជំងឺ និង​សម្ភារ​បន្ទាប់បន្សំ​ម៉ូ​ឌែ​ល Vista 120 ចំនួន​២០, ម្សៅ​ថ្នាំ​បាញ់​សម្លាប់​មេរោគ ២៥​គីឡូក្រាម​ក្នុង​១​ធុង (​ក្ល​រ៉ា​មីន​ប្រភេទ​B) ៥០០​កេស​, ស្បែកជើង​ក៏​វែង​សុវត្ថិភាព​១​ពាន់​គូ និង​សាប៊ូ​លាងដៃ ២​ពាន់​គូ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ