ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពី​ឆ្នាំ​២០២១ ​ទៅ​អាយុ​ចូល​និវត្តន៍​របស់​កម្មករ និង​កម្មការិនី​នឹង​ពន្យារ​វែង​ជាង​មុន

3 ឆ្នាំ មុន

ហាណូយ ៖ ចាប់ផ្តើម​នៅ​ឆ្នាំ​ក្រោយ អាយុ​ចូល​និវត្តន៍​នឹង​ត្រូវ​បាន​តំឡើង​ដល់ ៦០​ឆ្នាំ និង ៣​ខែ សម្រាប់​បុរស និង​៥៥​ឆ្នាំ និង​៤​ខែ​សម្រាប់​ស្ត្រី…

ហាណូយ ៖ ចាប់ផ្តើម​នៅ​ឆ្នាំ​ក្រោយ អាយុ​ចូល​និវត្តន៍​នឹង​ត្រូវ​បាន​តំឡើង​ដល់ ៦០​ឆ្នាំ និង ៣​ខែ សម្រាប់​បុរស និង​៥៥​ឆ្នាំ និង​៤​ខែ​សម្រាប់​ស្ត្រី ។ ដែល​ការ​សម្រេច​បង្កើន​អាយុ​ចូល​និវត្តន៍​របស់​កម្មករ និង​កម្មការិនី​នេះ គឺជា​ផ្នែក​មួយ​នៃ​ក្រឹត្យ​របស់​រដ្ឋាភិបាល​លេខ ១៣៥ ហើយនឹង​ចាប់​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២១ បន្ទាប់​ពី​មានការ​អនុម័ត​លើ​ច្បាប់​ការងារ​ដែល​ត្រូវ​បាន​កែសម្រួល​ដោយ​រដ្ឋសភា កាលពី​ឆ្នាំ​មុន បន្ទាប់​ពី​មានការ​ជជែក​វែកញែក​ជា​ច្រើន​ដង ។

បច្ចុប្បន្ន​អាយុ​ចូល​និវត្តន៍​របស់​កម្មករ​ធម្មតា គឺ​៦០​ឆ្នាំ​សម្រាប់​បុរស និង​៥៥ ឆ្នាំ​សម្រាប់​ស្ត្រី ។ អ្នក​ដែល​ធ្វើការ​ធ្ងន់ធ្ងរ ឬ​ការងារ​ប្រភេទ​គ្រោះថ្នាក់​ខ្ពស់ ឬ​និ​យោ​ជិ​ក​ដែល​ធ្វើការ​នៅ​កន្លែង​ដែល​មាន​ជីវភាព​រស់នៅ​លំបាក​អាច​ចូល​និវត្តន៍​នៅ​អាយុ ៥៥ ឆ្នាំ សម្រាប់​បុរស និង ៥០ សម្រាប់​ស្ត្រី ។ កម្មករ​ដែល​មាន​ជំនាញ​ខ្ពស់​ធ្វើការ​រហូត​ដល់​អាយុ ៦៥ ឆ្នាំ សម្រាប់​បុរស​និង ៦០ ឆ្នាំ​សម្រាប់​ស្ត្រី ។ ការ​បង្កើន ឬ​ពន្យារ​នៃ​អាយុ​ចូល​និវត្តន៍ គឺជា​ផ្នែក​សំខាន់​មួយ​នៃ​ក្រមការ​ងារ​ដែល​ត្រូវ​បាន​កែសម្រួល ។

យោង​តាម​ក្រឹត្យ​ខាងលើ​នេះ បន្ទាប់​ពី​ឆ្នាំ​២០២១ អាយុ​ចូល​និវត្តន៍​នឹង​កើនឡើង​៣​ខែ​ក្នុង​មួយ​ឆ្នាំ សម្រាប់​បុរស និង​៤​ខែ​សម្រាប់​ស្ត្រី ។ អាយុ​ចូល​និវត្តន៍​របស់​បុរស​នឹង​ត្រូវ​បាន​កើន​ឡើងជា​លំដាប់​ពី ៦០ ដល់ ៦២ នៅ​ឆ្នាំ​២០២៨ ខណៈ​ពេល​ដែល​ស្ត្រី​ចូល​និវត្តន៍​នឹង​កើនឡើង​ពី​៥៥ ដល់ ៦០ ឆ្នាំ​នៅ​ឆ្នាំ​២០៣៥ ។ កម្មករ​ដែល​ធ្វើការ​ក្នុង​បរិស្ថាន​គ្រោះថ្នាក់ ឬ​ប្រភេទ​ការងារ​ធ្ងន់ធ្ងរ អាច​ចូល​និវត្តន៍​ឆាប់​ៗ រីឯ​អ្នក​ដែល​ធ្វើការ​ក្នុង​វិស័យ​ឯកជន ឬ​ការងារ​ដែល​មាន​ជំនាញ​ខ្ពស់​អាច​ចូល​និវត្តន៍​នៅ​ពេល​ក្រោយ​ដោយ​មាន​រយៈពេល​អតិបរមា ៥ ឆ្នាំ ។

យ៉ាងណាមិញ បើ​ទោះបីជា​កម្មករ​ឈាន​ដល់​អាយុ​ចូល​និវត្តន៍​ក្តី តែបើ​ប្រជាជន​អាច​បន្ត​ធ្វើការ​បាន​ទៀត​ប្រសិនបើ​ពួក​គេ​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ​និយោជក​របស់​ពួក​គេ​។ កាលពី​ឆ្នាំ​មុន ស្ថិតិប្រជាជន​នៅ​វៀតណាម​មាន​ចំនួន ៩៦,២ លាន​នាក់​ហើយ​អាច​កើនឡើង​ដល់ ៩៧,៣ លាន​នាក់​នៅ​ឆ្នាំ​នេះ ។ នេះ​បើ​យោង​តាម​ការិយាល័យ​ស្ថិតិ​ទូទៅ​។ ការ​ពន្យា​អាយុ​ចូល​និវត្តន៍ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មិន​រំខាន​ដល់ទី​ផ្សារ​ការងារ​និង​រក្សា​ស្ថេ​រ​ភាព​នយោបាយ​និង​សង្គម ។ វា​ក៏​ស្រប​ទៅ​នឹង​អាយុកាល​របស់​កម្មករ​វៀតណាម​ដែរ ។

អាយុកាល​ជា​មធ្យម​របស់​ប្រជាជន​វៀតណាម​បាន​កើនឡើង​ពី ៥៩ ក្នុង​ឆ្នាំ ១៩៦០ ដល់ ៧៣ ក្នុង​ឆ្នាំ ២០១៤ និង​ជាង ៧៥ ឆ្នាំ​នៅ​ឆ្នាំ ២០១៨ ។ បច្ចុប្បន្ន​ប្រទេស​នេះ​មាន​អ្នក​ចូល​និវត្តន៍​ប្រហែល ៣,២ លាន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ