ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​តែ​បារម្ភ​ចំពោះ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង និង​អីុរ៉​ង់

8 ឆ្នាំ មុន

អគ្គនាយក​របស់​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ លោក​យូគី​យ៉ា អា​ម៉ា​ណូ ថ្លែង​កាលពី​ថ្ងៃ​ទី​៨ មិថុនា​ថា លោក​នៅ​តែ​មានការ​ព្រួយបារម្ភ​ខ្លាំង​ជា​និច្ច​ចំពោះ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង និង​របស់​អីុ​រ៉​ង់ ។

អគ្គនាយក​របស់​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ លោក​យូគី​យ៉ា អា​ម៉ា​ណូ ថ្លែង​កាលពី​ថ្ងៃ​ទី​៨ មិថុនា​ថា លោក​នៅ​តែ​មានការ​ព្រួយបារម្ភ​ខ្លាំង​ជា​និច្ច​ចំពោះ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង និង​របស់​អីុ​រ៉​ង់ ។

ក្នុង​ឱកាស​បង្ហាញ​របាយការណ៍​ពី​សកម្មភាព​ប្រចាំឆ្នាំ​របស់​ទីភ្នាក់ងារ អ​.​ស​.​ប នេះ​ដល់​ក្រុមប្រឹក្សាភិបាល​របស់​ខ្លួន​លោក​អា​ម៉ា​ណូ ថ្លែង​ថា ខ្ញុំ​នៅ​តែ​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង ។ មក​ទល់​ពេល​នេះ​ជាង​៦​ឆ្នាំ​ហើយ​ដែល​បណ្តា​អ្នក​ធ្វើ​អធិការកិច្ច​របស់​ទីភ្នាក់ងារ​ថាម​ពល​បរមាណូ​អន្តរជាតិ​ចាក​ចេញពី​កូរ៉េ​ខាងជើង ។ លោក​រំលឹក​ពី​ឆន្ទៈ​របស់​ទីភ្នាក់ងារ​នោះ​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ត្រួតពិនិត្យ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ ។

ចំពោះ​ប្រទេស​អីុ​រ៉​ង់ លោក​អា​ម៉ា​ណូ បញ្ជាក់​ថា ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ​បន្ត​ត្រួតពិនិត្យ​លើ​ការ​មិន​ពង្វាង​វត្ថុ​ធាតុ​នុយក្លេអ៊ែរ ប្រកាស​ដោយ​អីុរ៉ង់ យោង​តាម​កិច្ចព្រមព្រៀង​ធានា​របស់​ខ្លួន ។

ទោះបី​យ៉ាងណា អគ្គនាយក​រូប​នោះ​សម្តែង​ការ​អបអរសាទរ​ចំពោះ​ការ​ប្រកាស​នៅ​ប្រទេស​ស្វ៊ី​ស​របស់​អីុរ៉​ង់ និង​របស់​ក្រុម​ប្រទេស​មហាអំណាច​៥ ជា​សមា​ជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប បូក​នឹង​អា​ល្លឺ​ម៉​ង់​ពី​កិច្ចព្រមព្រៀង​មួយ​ឈាន​ទៅ​រក​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជា​ស្ថាពរ​មួយ​អំពី​ការ​បន្ត​កម្មវិធី​នុយក្លេអ៊ែរ​អីុរ៉​ង់ ដែល​កិច្ចព្រមព្រៀង​នោះ​ត្រូវ​តាក់តែង​រហូត​ដល់​ថ្ងៃ​ទី​៣០ មិថុនា ៕