ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ឡង់​ឡង់​គ្រី​ស័​រ​មួយ​គ្រឿង បើក​លឿន​បុក​របង​ផ្ទះ​ប្រជាពលរដ្ឋ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ដ​ឡង់​គ្រី​ស័​រ​មួយ​គ្រឿង​សង្ស័យ​អ្នកបើកបរ​ស្រវឹង​បើក​លឿន​ផ្លូវកែង​បួង​ចង្កូត​មិន​ទាន់​បន្ថយល្បឿន​ជ្រុល​បុក​ផ្ទប់​របង​ផ្ទះ​ប្រជាពលរដ្ឋ ធ្លុះ​ចូល​ដល់​ខាងក្នុង​រង​ការ​ខូចខាត​ជា​ច្រើន​ផ្ទាំង​។ ចំណែក​រថយន្ត​បង្ក​ខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ​ទាំងស្រុង ចំណែក​អ្នកបើកបរ​គេច​ខ្លូ​ន​បាត់​ស្រមោល កាលពី​វេលា​ម៉ោង​១ និង​២៦​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ រថយន្ដ​ឡង់​គ្រី​ស័​រ​មួយ​គ្រឿង​សង្ស័យ​អ្នកបើកបរ​ស្រវឹង​បើក​លឿន​ផ្លូវកែង​បួង​ចង្កូត​មិន​ទាន់​បន្ថយល្បឿន​ជ្រុល​បុក​ផ្ទប់​របង​ផ្ទះ​ប្រជាពលរដ្ឋ ធ្លុះ​ចូល​ដល់​ខាងក្នុង​រង​ការ​ខូចខាត​ជា​ច្រើន​ផ្ទាំង​។ ចំណែក​រថយន្ត​បង្ក​ខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ​ទាំងស្រុង ចំណែក​អ្នកបើកបរ​គេច​ខ្លូ​ន​បាត់​ស្រមោល កាលពី​វេលា​ម៉ោង​១ និង​២៦​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​តាម​បណ្ដោយ​លេខ​៥២៨ កែង​នឹង​ផ្លូវ​លេខ​២៧៥ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក​។

រថយន្ត​បង្ក​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ស ស៊េរី​ឆ្នាំ​២០០៩ គ្មាន​ស្លាក​លេខ ខូចខាត​មួយ​កំណាត់​មុខ​ទាំងស្រុង​។ យោង​តាម​ប្រភព​ព័​ត៌​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ពួក​គាត់​មិនដឹង​ច្បាស់​ថា​រថយន្ដ​នោះ​បង្កហេតុ​តាំងពី​ម៉ោង​ប៉ុន្មាន​នោះ​ទេ​។ ខណៈ​ពេល​ដែល​គាត់​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​បាន​ប្រទះ​ឃើញ​រថយន្ត​បង្ក​បុក​របង​ផ្ទះ​នោះ​ទៅ​ហើយ​។

ប្រភព​ដដែល​បាន​បន្ត​ថា បើ​តាម​ស្ថានភាព​ស្នាម​កង់​រថយន្ត ពួក​គាត់​អាច​សន្និដ្ឋាន​បាន​ថា រថយន្ដ​បង្ក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧៥ ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន មក​ដល់​កែង​នឹង​ផ្លូវ​៥២៨ រថយន្ត​បង្ក​នោះ​ក៏​បួង​ចង្កូត​បត់​ស្ដាំ​មិន​បន្ថយល្បឿន​ក៏​ជ្រុល​បុក​ផ្ទប់​ចូល​របង​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​បាក់​រលំ​អស់​ជា​ច្រើន​ផ្ទាំង ចំណែក​រថយន្ត​បង្ក​រង​ការ​ខ្ទេច​មួយ​កំណាត់​មុខ​។

បន្ទាប់​ពី​បង្កហេតុ អ្នក​នៅ​ក្នុង​រថយន្ត​បង្ក​បាន​នាំ​គ្នា​គេច​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​បន្សល់​ទុក​តែ​រថយន្ត​បង្ក​នៅ​នឹង​កន្លែង​កើតហេតុ​។ ក្រោយ​កើតហេតុ​រថយន្ដ​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​វាស់វែង​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​បន្ត​នៅ​ពេល​ក្រោយ​ជាមួយ​ម្ចាស់ផ្ទះ​រង​គ្រោះ​៕ ដោយ ៖ យឹ​ម ឈឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ