ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ទី​២៥ វិច្ឆិកា ផាកពិន័យ​យានយន្តល្មើសច្បាប់​ចរាចរណ៍ ៧៥៦​គ្រឿង

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក រក​ឃើញ​មធ្យោបាយ​ល្មើស សរុប​ចំនួន…

រាជធានី​ភ្នំពេញ ៖ របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក រក​ឃើញ​មធ្យោបាយ​ល្មើស សរុប​ចំនួន ៧៥៦​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន ៥១៩​គ្រឿង ត្រូវ​បាន​ផាកពិន័យ តាម​អនុក្រឹត្យ​លេខ​៣៩ នៅ​ទូ​ទាំង​ប្រទេស ។

ដោយឡែក​ក្នុង​រយៈពេល​២៥​ថ្ងៃ (​គិត​ចាប់ពី​ថ្ងៃ​ទី​០១ ដល់ទី​២៥ ខែវិច្ឆិកា​) ការ​រឹត​បន្ដឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក រក​ឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន ១៨,៦៥០​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន ១២,៩៦៦​គ្រឿង ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ អន​ក្រ​.​បក នៅ​ទូ​ទាំង​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ