ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីតា​ភិតភ័យ​ប្តឹង​ចាប់​កូន ក្រោយ​កូន​ប្រុស​ចាក់​សោរ​ផ្ទះ​ពី​ក្នុង​ជាប់​ទាំង​ចៅ​ស្រី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​មានកូន​ស្រី​ម្នាក់ ចំណែក​ប្រពន្ធ​បាន​រត់​ចោល​ទៅ​ហើយ ហើយ​បុរស​រូប​នេះ​មិន​បាន​មើលថែ​ទាំ​កូន​ក៏​ទុក​ឱ្យ​ជីតា​ជា​អ្នក​ថែទាំ​ជំនួស​ប្រមាណ​៥​ឆ្នាំ​មក​ហើយ លុះ​ពេល​បុរស​​រូប​នេះ​ទៅ​លេង​កូន​នៅ​ស្រុក​ក៏​លួច​នាំ​កូន​មក​ភ្នំពេញ ធ្វើ​ឱ្យ​ជីតា​ភិតភ័យ​តាម​រក​ចៅ​រហូត​ឮដំណឹង​នៅ​ភ្នំពេញ​ក៏​មក​យក​ចៅ​វិញ ស្រាប់តែ​បុរស​ជា​ឪពុក​ចាក់​ចោរ​ជាប់ ធ្វើ​ឱ្យ​ជីតា​ភ័យ​យ៉ាង​ខ្លាំង​ព្រោះតែ​បុរស​រូប​នេះ​មាន​អាការ​បែក​ថ្នាំ ក៏​ប្តឹង​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន​តែ​ម្តង…

រាជធានី​ភ្នំពេញ ៖ បុរស​មានកូន​ស្រី​ម្នាក់ ចំណែក​ប្រពន្ធ​បាន​រត់​ចោល​ទៅ​ហើយ ហើយ​បុរស​រូប​នេះ​មិន​បាន​មើលថែ​ទាំ​កូន​ក៏​ទុក​ឱ្យ​ជីតា​ជា​អ្នក​ថែទាំ​ជំនួស​ប្រមាណ​៥​ឆ្នាំ​មក​ហើយ លុះ​ពេល​បុរស​​រូប​នេះ​ទៅ​លេង​កូន​នៅ​ស្រុក​ក៏​លួច​នាំ​កូន​មក​ភ្នំពេញ ធ្វើ​ឱ្យ​ជីតា​ភិតភ័យ​តាម​រក​ចៅ​រហូត​ឮដំណឹង​នៅ​ភ្នំពេញ​ក៏​មក​យក​ចៅ​វិញ ស្រាប់តែ​បុរស​ជា​ឪពុក​ចាក់​ចោរ​ជាប់ ធ្វើ​ឱ្យ​ជីតា​ភ័យ​យ៉ាង​ខ្លាំង​ព្រោះតែ​បុរស​រូប​នេះ​មាន​អាការ​បែក​ថ្នាំ ក៏​ប្តឹង​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​ខាងលើ​មានឈ្មោះ ប៉ូ ណូ អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​មិន​ពិតប្រាកដ មាន​ស្រុក​កំណើត​នៅ​ភូមិ​ចាស់ ឃុំ​ចាស់ ស្រុក​ប​សេ​ធ ខេត្តកំពង់ស្ពឺ ។ បុរស​រូប​នេះ មានកូន​ស្រី​ម្នាក់​អាយុ​៥​ឆ្នាំ និង​មាន​ឪពុក​ត្រូវជា​ជីតា​កូនស្រី​របស់​គាត់​មានឈ្មោះ ពៅ នាង អាយុ​៥០​ឆ្នាំ មុខ​របរ​សន្តិសុខ មានស្រុក​កំណើត​នៅ​ភូមិ​ចាស់ ឃុំ​ប​សេទ ស្រុក​ប​សេទ ខេត្តកំពង់ស្ពឺ​។ ចំណែក​ប្រពន្ធ​វិញ​បាន​រត់​ចោល​ប្តី​និង​កូន​តាំងពី​កូន​ទើបនឹង​កើត​ម្ល៉េះ ។

តាម​ប្រភព​ពី​បុរស​វ័យ​ចំណាស់​ដែល​ត្រូវជា​ឪពុក​បុរស​ខាងលើ បានឱ្យ​យ​ដឹង​ថា ជា​ច្រើន​ឆ្នាំ​មក​ហើយ កូនប្រុស​របស់​គាត់​បាន​ប្រើប្រាស់​ថ្នាំ​ញៀន​រហូត​ដល់​ប្រពន្ធ​រត់​ចោល​តាំងពី​កូន​បាតជើង​ក្រហម រួច​ក៏​កូន​ទុក​ឱ្យ​គាត ដែល​ត្រូវជា​ជីតា​ក្មេង​ស្រី​ជា​អ្នក​មើលថែ​ទាំ​អស់​រយៈពេល​៥​ឆ្នាំ​មក​ហើយ ចំណែក​កូន​របស់​គាត់​ដែល​ត្រូវជា​ឪពុក​ក្មេង​ស្រី បាន​ដើរ​ចោលផ្ទះ​មិន​បាន​ជួយ​ថែទាំ​កូនស្រី​នោះ​ទេ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះ​នៅ​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ កូនប្រុស​របស់​គាត់​បាន​បែក​ថ្នាំ និយាយ​មិនដឹង​ត្រូវ​ខុស​ឡើយ ហើយ​ក៏​បាន​លួច​យក​កូនស្រី​រត់​ចេញពីផ្ទះ​នៅ​ទីរួមខេត្ត​កំពង់ស្ពឺ មក​ភ្នំពេញ​អស់​រយៈពេល​២​ថ្ងៃ ធ្វើ​ឲ្យ​គាត់​បាត់​ចៅស្រី និង​មានការ​ភិតភ័យ​យ៉ាង​ខ្លាំង ។ បន្ទាប់​មក គាត់​ក៏​បាន​ប្តឹង​ទៅ​សមត្ថកិច្ច និង​អង្គការ ព្រមទាំង​ប្រព័ន្ធ Facebook ដើម្បី​ឱ្យ​ជួយ​ស្វែងរក​ចៅ​របស់​គាត់​។ លុះ​នៅ​ថ្ងៃ​ទី​២៤ វិច្ឆិកា​នេះ នៅ​វេលា​ម៉ោង​២​រសៀល ក៏​លឺដំណឹង​ពី​បងប្អូន​បាន​ទូរស័ព្ទ​ប្រាប់​ថា បុរស​បែក​ថ្នាំ​ត្រូវជា​កូន​របស់​គាត់ និង​ជា​ឪពុក​ក្មេង​ស្រី​បាន​មក​រស់នៅ​បណ្តោះ​អាសន្ន​នៅផ្ទះ​បងប្អូន​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​ដែល​រូប​គាត់​ជា​ជីតា​បាន​មក​យក​ចៅស្រី​វិញ ស្រាប់តែ​ឪពុក​ក្មេង​ស្រី​បាន​ចាក់សោ​នៅ​ខាងក្នុង​ផ្ទះ​ជួល​ទាំង​ខ្លួន​មាន​អាកា​រៈ​បែក​ថ្នាំ ធ្វើ​ឲ្យ​រូប​គាត់​ដែល​ជា​ជីតា​មានការ​ភិតភ័យ​ព្រោះតែ​ចៅស្រី​នៅ​ក្នុងផ្ទះ​ជាមួយ​បុរស​បែក​ថ្នាំ រួច​ក៏​បាន​ប្តឹង​ទៅ​សមត្ថកិច្ច និង​អាជ្ញាធរ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ បុរស​ខាងលើ​ត្រូវ​បាន​ឪពុក​ប្តឹង​ឱ្យ​សមត្ថកិច្ច​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ ចំណែក​ក្មេង​ស្រី​តូច​ដែល​ត្រូវជា​ចៅ​របស់​គាត់ ក៏​ត្រូវ​បាន​ជីតា​យក​ទៅ​មើលថែ​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ