រាជធានីភ្នំពេញ ៖ សុខភាពសារធាណៈត្រូវបានទទួលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដែលបានបង្កើតផលប៉ះពាល់ដល់សង្គម និងសេដ្ឋកិច្ចរបស់ប្រទេសនានានៅជុំវិញពិភពលោក ដោយសារវត្តមាននៃជំងឺកូវីដ-១៩ ដែលនៅតែបន្តរាតត្បាត។ ជាពិសេសបានធ្វើឱ្យប៉ះពាល់អារម្មណ៍ និងជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពផ្លូវចិត្ត ព្រមទាំងសុខុមាលភាពផ្លូវចិត្តរបស់អ្នកជំងឺផ្លូវចិត្តផងដែរ ។

ជាការប្រឈមនៅក្នុងសហគមន៍ទៅនឹងភាពមិនច្បាស់លាស់ និងអ្វីមួយដែលមិនអាចដឹងមុនប្រជាជនងាយរងគ្រោះជាច្រើនបានទទួលរងនៃសម្ពាធលើអារម្មណ៍ និងមានភាពទុក្ខព្រួយយ៉ាងខ្លាំងនៅក្នុងតំបន់ជាច្រើនដែលពួកគេបានរស់នៅ រួមទាំងការបាត់បង់ការងារ ប្រាក់ចំណូល សេរីភាពត្រូវបានកំណត់ កង្វះការទំនាក់ទំនងជាមួយសមាជិកគ្រួសារដែលទាំងនេះគឺជាការភ័យខ្លាចនៃការឆ្លង និងការរីករាលដាលពីវីរុសនេះ ។ ដោយនេះជាបញ្ហាយ៉ាងអាក្រក់បំផុតតាមរយៈរបាយការថ្មីៗនេះរបស់អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO ជំងឺរីករាលដាលនេះបានបង្អាក់ ឬបញ្ឈប់សេវាកម្មសុខភាពផ្លូវចិត្តសំខាន់ៗប្រមាណជា ៩៣ភាគរយនៅក្នុងប្រទេសនានាជុំវិញពិភពលោក ដែលតម្រូវការសេវាកម្មទាំងនោះមានសារៈសំខាន់ខ្លាំងសម្រាប់មនុស្សដែលកំពុងមានបញ្ហាផ្លូវចិត្ត ។

នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេសន្មត់ថា ប្រមាណជាង ៤០% នៃប្រជាជនមានជំងឺ ឬបញ្ហាផ្លូវចិត្ត ។ ការសិក្សារស្រាវជ្រាវជាច្រើនរបស់ Post-Traumatic Stress Disorder ក្នុងប្រទេសកម្ពុជា មានរបាយការថា អត្រានៃការធ្វើអត្តឃាតមានមក្រិតខ្ពស់បើធៀបនឹងអត្រានៃការធ្វើអត្តឃាតទូទាំងសាកលលោក ។ ហេតុនេះ អង្គការចិត្តសង្គម អន្តរវប្បធម៌ (TPO) ដែលឈានមុខគេក្នុងប្រទេសកម្ពុជា ក្នុងការផ្តល់សេវាកម្មក្នុងវិស័យការថែទាំសុខភាពផ្លូវចិត្ត និងបញ្ហាផ្លូវចិត្ត បានចាប់ដៃគ្នាជាមួយក្រុមហ៊ុនស្មាត អាស្យាតា ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេក្នុងប្រទេសកម្ពុជា បង្កើតកម្មវិធីថ្មីមួយ ផ្តោតសំខាន់លើសុខភាពផ្លូវចិត្តដល់សហគមន៍ងាយរងគ្រោះជាច្រើនក្នុងខេត្តបន្ទាយមាន ជ័យ ។

ការប្រើប្រាស់ថវិកាមួយក្នុងចំណោមថវិកាមូលនិធិ ១លានដុល្លារអាមេរិក របស់ក្រុមហ៊ុនស្មាតបានឧបត្តម្ភដល់អង្គការ TPO ដែលនឹងនាំយកការផ្តល់ប្រឹក្សាដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋ ដែលជាអ្នកចំណាកស្រុក ឬអ្នកធ្វើអន្តោសប្រវេស៍ ក៏ដូចជាការបណ្តុះបណ្តាលបុគ្គលិកជាអាទិភាពនៅកំឡុងពេលពួកគេកំពុងត្រូវបានសម្រាកនៅផ្ទះ និងអ្នកដែលជាសមាជិកប្រឹក្សាក្នុងឃុំនីមួយៗដល់ស្ត្រី និងកុមារផងដែរ ។
លោកស្រី តាំង សុភាព (Taing Sopheap) ដែលជាអ្នកសម្របសម្រួលកម្មវិធីអង្គការ TPO បានថ្លែងថា «ក្នុងកំឡុងពេលដ៏ពិបាកនេះប្រជាជនកម្ពុជា ជាច្រើនបានបាត់បង់ការ ងាររបស់ខ្លួននៅក្រៅស្រុក ហើយបានត្រឡប់មកប្រទេសកម្ពុជាវិញដែលមិនមានការងារធ្វើនៅឡើយ។ ពួកគេបានប្រឈមនឹងការរើសអើងពីប្រជាជនដទៃក្នុងភូមិឃុំរបស់ពួកគេ ដែលគេគិតថា នៅពេលពួកត្រឡប់មកវិញអាចនឹងនាំយកមេរោគមកជាមួយផងដែរ» ។

លោកស្រីបន្តថា វាជាការបូករួមជាមួយកត្តាផ្សេងៗទៀតផងដែរ ដូចជាកត្តាហិរញ្ញវត្ថុ និងការកំណត់ការដើរហើរជាដើម ជាមូលហេតុអាចឱ្យពួកគេមានការសម្ពាធផ្លូវអារម្មណ៍ និងមានបញ្ញាផ្លូវចិត្តរហូតឈានដល់ការប្រើអំពើហឹង្សា និងការសម្លាប់ខ្លួនជាដើមព្រោះមិនមានទីប្រឹក្សា ឬការជួយពន្យល់ណែនាំនានាដល់ពួកគាត់ ។ ជាសំណាងល្អតាមរយៈមូលនិធិរបស់ក្រុមហ៊ុនស្មាត អង្គការ TPO បាននឹងកំពុងផ្តល់នូវសេវាប្រឹក្សានេះដោយឥតគិតថ្លៃតាមរយៈការសន្ទនាគ្នាតាមទូរស័ព្ទ និងការបណ្តុះបណ្តាលមនុស្សក្នុងតំបន់ និងបុគ្គលិកដែលធ្វើការនៅក្នុងភូមិឃុំនីមួយៗ ដែលអាចកំណត់អត្តសញ្ញាណប្រជាជនដែលកំពុងមានវិបត្តិផ្លូវចិត្តនេះ ដើម្បីណែនាំពួកគាត់មកផ្តល់ការប្រឹក្សារបស់អង្គការ TPO ។

លោកស្រីបន្ថែមទៀតថា«ពួកយើងបាននឹងកំពុងផ្តោតសំខាន់ទៅលើប្រជាពលរដ្ឋដែលមានសញ្ញាបញ្ហាផ្លូវចិត្តថ្មីៗនេះជាមួយសញ្ញានៃការស្រេ្តស និងថប់ៗអារម្មណ៍ ។ ចំពោះអ្នកមានសញ្ញាបញ្ហានេះខ្លាំង ឬធ្ងន់ធ្ងរ ពួកយើងនឹងផ្តល់ការព្យាបាលដោយចិត្តសាស្ត្រ ។ ការធ្វើការរួមគ្នាជាមួយក្រុមហ៊ុនស្មាត វាមានអត្ថន័យខ្លាំងបំផុតក្នុងការបង្កើនចំនួនប្រជា ជនដែលអាចទទួលបានសេវាកម្មនេះ ដែលជាការធ្វើឱ្យប្រសើរឡើងនៃអ្នកមានបញ្ហាផ្លូវចិត្តក្នុងតំបន់របស់ពួកគេ និងការកាត់បន្ថយឱកាសដែលបណ្តាលឱ្យពួកគេថប់អារម្មណ៍ ការប្រើអំពើហិង្សា និងការសម្លាប់ខ្លួនជាដើម ។ ក្រុមហ៊ុនស្មាត បានចូលរួមក្នុងការចែក រំលែក គឺមិនត្រឹមតែលើប្រជាជនដែលមិនមានសុខភាពល្អនោះទេ ប៉ុន្តែគឺបានជួយគាំទ្រដល់សង្គមទាំងមូលក្នុងប្រទេសកម្ពុជាផងដែរ ។ តាមរយៈការផ្តល់ជំនួយនេះ គឺបានជួយដល់មនុស្សជាច្រើនតាមរយៈអង្គការជាច្រើន និងស្ថាប័នដទៃទៀតក្នុងកំឡុងពេលដ៏លំ បាកនេះ ។ វាជាគំរូយ៉ាងអស្ចារ្យមួយរបស់វិស័យឯកជនដែលមានតួនាទីក្នុងការបង្កើតផលវិជ្ជមានដល់សហគមន៍ដែលជាតំបន់ធ្វើប្រតិបត្តិការរបស់ពួកគេ» ។

លោក Thomas Hundt នាយកប្រតិបត្តិរបស់ក្រុមហ៊ុនស្មាត បានថ្លែងថា នេះជាការរួមគ្នាសហការជាមួយអង្គការ TPO ទៅលើការផ្តល់សេវាកម្មសុខភាពផ្លូវចិត្តជាអាទិភាព និងការបណ្តុះបណ្តាលនៅក្នុងតំបន់ដាច់ស្រយាល ជាពិសេសក្នុងការកាត់បន្ថយការថប់អារម្មណ៍ និងជំងឺស្រេ្តស ចំពោះប្រជាជនងាយរងគ្រោះដោយសារជំងឺរាតត្បាតនេះ ។ ជំងឺរាតត្បាតនេះ ជះឥទ្ធិពលទៅលើសេដ្ឋកិច្ច និងបានប៉ះទង្គិចដល់ជីវិតរស់នៅរបស់ប្រជាពលរដ្ឋផងដែរ ។ បញ្ហាអស្ថេរភាពនៃប្រាក់ចំណូលនេះបានធ្វើប្រជាជនដែលរស់នៅក្នុងសហគមន៍ងាយរងគ្រោះ មានបញ្ហាផ្លូវចិត្តកាន់តែខ្ពស់ ដែលអាចមានផលវិបាកកាន់តែធ្ងន់ធ្ងរ ។ លោកបន្ថែមថា «ប្រមាណជា ២ ទៅ ៣ខែមុន មូលនិធិ ១លានដុល្លារអាមេរិក បានជួយដល់ស្ថាប័ន និងអង្គការជាដៃគូផ្សេងៗ ដែលទទួលរងផលប៉ះពាល់នេះផងដែរ ដើម្បីជួយដល់អ្នកទទួលរងគ្រោះទូទាំងប្រទេសកម្ពុជា» ៕ ដោយសហការ





ចែករំលែកព័តមាននេះ