ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កើត​ហិ.ង្សា​ពេល​ផឹកស៊ី​៣​នាក់​បង​ប្អូន​​បង្កើត

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ក្រចេះ​ ៖សមត្ថកិច្ចបានធ្វើការ​​​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ជន​រង​គ្រោះ​២​នាក់ ទាំង​៣​នាក់​ ដែល​ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា ក្នុង​ពេល​ផឹកស៊ី​ជុំ​គ្នា​បាន​ទាស់​ពាក្យ​សំដី​ក៏​កើត​ហិង្សា​វាយ​ប្រតប់ ​ដោយ​ប្រើ​កាំបិត​បណ្តាល​ឲ្យ​រង​របួស​។ អធិការ​នគរបាល​ស្រុក​សំបូ​រលោក​វរសេនីយ៍ឯក ប៊ុ​ន ឈឿ​ន…

ខេត្ត​ក្រចេះ​ ៖សមត្ថកិច្ចបានធ្វើការ​​​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ជន​រង​គ្រោះ​២​នាក់ ទាំង​៣​នាក់​ ដែល​ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា ក្នុង​ពេល​ផឹកស៊ី​ជុំ​គ្នា​បាន​ទាស់​ពាក្យ​សំដី​ក៏​កើត​ហិង្សា​វាយ​ប្រតប់ ​ដោយ​ប្រើ​កាំបិត​បណ្តាល​ឲ្យ​រង​របួស​។

អធិការ​នគរបាល​ស្រុក​សំបូ​រលោក​វរសេនីយ៍ឯក ប៊ុ​ន ឈឿ​ន បាន​ឲ្យ​ដឹង​ថា​៖ នៅ​យប់​ថ្ងៃ​ទី​២៤ ​​វិ​ច្ឆ​កា ឆ្នាំ ២០២០ មាន​ករណី​អំពើហិង្សា​ដោយ​ចេតនា រវាង​បងប្អូន​ប​ង្កើត នៅ​ចំណុច​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​សំបូរ ខ​ខេត្តក្រចេះ​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​១-ឈ្មោះ ទុំ រ​ដ្ឋា ហៅ​តាក់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រង​របួស​ត្រូវ​ចំពោះ​ផ្នែក​ខាងឆ្វេង​។ ២-ជន​រង​គ្រោះ​ឈ្មោះ ទុំ មក​រា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រង​របួស​ត្រូវ​ចំ​ខ្ទង់ច្រមុះ​​ និង​ទី៣-​ជនសង្ស័យ​ឈ្មោះ​ទុំំ បូ​រ៉ា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ អ្នក​ទាំង​បី​មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ ។

លោក​អធិការ​ឲ្យ​ដឹង​បន្ត​ថា​៖ ​មុន​ពេល​កើតហេតុបងប្អូន​ទាំង​៣​នាក់ បាន​នាំ​គ្នា​ផឹកស៊ី​ជុំ​គ្នា ក៏បាន​ទាស់​ពាក្យ​សំដី​ហើយ​បាន​ទាញ​កាំបិត​ប្រតាយប្រតប់​គ្នា​បណ្តាល​អោយរ​ងរ​បួស​២​នាក់ ត្រូវ​នាំ​យក​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​សំបូរ ហើយ​​បន្ទាប់​មក​គ្រូពេទ្យ​ក៏​បា​នប​ញ្ចូ​ន​ជន​រង​គ្រោះ​ទាំង​២​នាក់​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តក្រចេះ ដោយ​មាន​សភាព​របួស​ធ្ងន់ធ្ងរ​។

លោក​អធិការ​បញ្ជាក់​ថា​៖​បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះះ ទុំ បូ​រ៉ា ត្រូវ​បាន​ធ្វើការ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំបូរ ដើម្បីធ្វើការ​សាកសួរ​និង​កសាង​សំនុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្ត​ ​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

អត្ថបទសរសេរ ដោយ