ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​យក​កាំបិត​ឆូត​មុខ​​ក្មេង​ស្រី​​ត្រូវតុលាការប្រកាសសាលក្រមថ្ងៃនេះ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​វិ​ច្ឆិ​កា បាន​ប្រកាស​សាល​ក្រ​ម​ផ្តន្ទាទោស​លើ​សំណុំរឿង​ស្ត្រី​ម្នាក់​យក​កាំបិត​ឆូត​​មុខ​​ក្មេង​ស្រី​​ម្នាក់​អាយុ​៥​ឆ្នាំ ដាក់​ពន្ធនាគារ​កំណត់​១២​ឆ្នាំ និ​ង​សងជម្ងឺចិត្ត​ទៅ​ជន​រង​គ្រោះ​ចំនួន​២០០​លាន​រៀល ។ សាលក្រម​បាន​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់…

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​វិ​ច្ឆិ​កា បាន​ប្រកាស​សាល​ក្រ​ម​ផ្តន្ទាទោស​លើ​សំណុំរឿង​ស្ត្រី​ម្នាក់​យក​កាំបិត​ឆូត​​មុខ​​ក្មេង​ស្រី​​ម្នាក់​អាយុ​៥​ឆ្នាំ ដាក់​ពន្ធនាគារ​កំណត់​១២​ឆ្នាំ និ​ង​សងជម្ងឺចិត្ត​ទៅ​ជន​រង​គ្រោះ​ចំនួន​២០០​លាន​រៀល ។ សាលក្រម​បាន​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើ​ភាគី​ណាមួយ​កើត​ទុក​មិន​សុខចិត្ត ចំពោះ​ការ​កាត់​​ក្តី​របស់​តុលាការ​ជាន់​ទាប​នេះ ។

ស្ត្រី​ជាប់ចោទ​មានឈ្មោះ លីវ ប៊ុ​ន​ធឿ​ន អាយុ​៤៣​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​៦ ផ្លូវ​លេខ​២៦ បុរី​ភព​ថ្មី​ឈូក​វ៉ា​២ ក្នុងភូមិ​តិ​ក្ខ​ប្ប​ញ្ញោ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សូម​បញ្ជាក់​ថា កាលពីរ​សៀ​ល​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ សាលាដំបូង​រាជធានី​ភ្នំ​ពេញ​ បាន​លើកយក​សំណុំរឿង​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ​មួយ​នេះ មក​បើក​សវ​នា​ការ​ជំនុំជម្រះ​ទោស ដែល​ស្ត្រី​ម្នាក់​បាន​យក​កាំបិត​​ឆូត​មុខ​និង​អារ​.ដៃ​ក្មេង​ស្រី​អាយុ​៥​ឆ្នាំ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ដេរ​ជាង​១០ ០​ថ្នេរ ។ សវនាការ​នេះ​ដឹកនាំ​ដោយ​លោកស្រី អ៊ុ​ក រ៉េ​ត​គ​ន្ធា ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ប៉ុន្តែ​នៅ​ពេល​សាកសួរ​ដេញដោល​ចប់​ប្រធាន​ក្រុមប្រឹក្សា បាន​លើក​ពេល​ប្រកាស​សាលក្រម ទៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា នេះ ។

នៅ​ចំពោះ​អង្គ​សវនាការ​ស្ត្រី​ជា​ជន​ដៃ​ដ​ល់​ឈ្មោះ លីវ ប៊ុ​ន​ធឿ​ន បាន​ឆ្លើយ​សារភាព​ថា នៅ​រសៀល​ថ្ងៃ​កើតហេតុ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២០ ខ្លួន​បាន​ទៅ​ទិញ​កូនកាំបិត​នៅ ក្នុង​ផ្សារ រួច​ក៏​ចាប់​ក្មេង​ស្រី​រង​គ្រោះ​ឆូត​មុខ ច្រមុះ និង​ដៃ នោះ​គឺជា​ការ​តបស្នង ទៅ​លើ​អ្វី​ដែល​ភាគី​ម្ខាង​នោះ​បាន​យក​ដុំ​ថ្ម​គប់​លើ​កូនប្រុស​របស់​ខ្លួន ។ រឿង​នឹង​គាត់​ខឹង​ខ្លាំង​ណាស់​ដេក​មិន​លក់ ២​យប់​មក​ហើយ ដោយសារ​តែ​ក្មេង​ស្រី​រង​គ្រោះ ធ្វើ​ឲ្យ​កូន​ខ្លួន​ចេ​ញ​ឈាម ហើយ​ត្រូវ​ដឹង​ថា កូន​ខ្លួន​ធំ​ឡើង នឹង​ក្លាយជា​តារា​ផង​ដូច្នេះ​ខ្លួន​សុំ​ត្រឹមតែ​ឲ្យ​ក្មេង​ស្រី​នោះ ចេញ​ឈាម​វិញ​ដូច​កូន​គាត់​ដែរ ។

​ក្មេងស្រី​រង​គ្រោះ​មានឈ្មោះ ឡាស់ ម៉ា​វី​លី​យ៉ា អាយុ​៥​ឆ្នាំ រង​របួស​ផ្ទៃមុខ ច្រមុះ ក និង ដៃ​ធ្ងន់ធ្ងរ ។ លោក គុ​ជ គឹ​ម​ឡុ​ង ព្រះ​រា​ជ​អាជ្ញា​រង នឹង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា លោក សុខ កែវ​បណ្ឌិត ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​១៨ ខែកក្កដា ឆ្នាំ​២០២០ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​លើ​ស្ដ្រី​ម្នាក់​ដែល​មានចិត្ត​ឃោ​ឃៅ យក​កាំបិត​វះ​មុខ​ក្មេង​ស្រី​អាយុ​៥​ឆ្នាំ ជា​ផ្លូវការ​ហើយ ពី​បទ​.​ទារុណកម្ម នឹង​អំពើ​ឃោរ.​ឃៅ តាម​បញ្ញា​តិ​មាត្រា​២១១ នៃ​ក្រមព្រហ្មទណ្ឌ ។

មាត្រា​២១១ នៃ ក្រមព្រហ្មទណ្ឌ បាន​ចែង​ថា បទ​.​ទារុណកម្ម និង​អំពើ​ឃោរ.ឃៅ មាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង នឹង​ជន​រង​គ្រោះ តម្រូវ​ឲ្យ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១០​ទៅ ២០​ឆ្នាំ ។ ក្រោយ​ពី​តំណាង​អយ្យការ​បាន​ចោទប្រកាន់ សំណុំរឿង​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​គឺ​ស្ថិត​នៅ​ដៃ​លោក ឆឹ​ម ឫ​ទ្ធី កំពុង​បើក​ការ​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

សូម​រំលឹក​ថា ស្ត្រី​ដែល​ជា​ជន​ដៃដល់​ក្នុង​ការ​ឆូត​មុខ​ក្មេង​ស្រី​ម្នាក់​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ព្រោះតែ​ជា​ការ​សងសឹក​ជំនួស​កូនប្រុស​គាត់ ដែល​ត្រូវ​បាន​ក្មេង​ស្រី​រង​គ្រោះ​គប់​បែកក្បាល​ហូរ​ឈាម និង​ត្រូវ​ប្រឈម​មុខ​ចំពោះ​ផ្លូវច្បាប់ និង​ការ​ទាមទារ​សំណង​ខូចខាត​ពី​សំណាក់​អាណាព្យាបាល​ក្មេង​ស្រី​រង​គ្រោះជា​ទឹកប្រាក់​ចំនួន​រាប់​ម៉ឺន​ដុល្លារ​ថែម​ទៀត​ផង ។ ខណៈ​ពេល​នោះ​ក្មេង​ស្រី​រង​គ្រោះ បាន​នាំ​ទៅ​សម្រាក​ព្យាបាល​របួស​នៅ​ក្នុង​មន្ទីរពេទ្យ​កុមារ​ជាតិ ហើយ​ក៏​មាន​អាជ្ញាធរ​និង​សប្បុរសជន​នានា​ទៅ​សាកសួរ​សុខទុក្ខ​ដល់​មន្ទីរពេទ្យ​ព្រមទាំង​ជួយ​ឧបត្ថម្ភ​ម​ជា​បន្ត​បន្ទាប់ ។

រីឯ​មជ្ឈដ្ឋាន​ជា​ច្រើន​បាន​សម្ដែង​នូវ​ការ​អាណិតអាសូរ​ដ​ល់​នាង​តូច​រូប​នេះ​និង ថ្កោលទោស​នូវ​ទ​ង្វើ​ដ៏​សាហាវព្រៃផ្សៃ​របស់​ជន​ដៃដល់ ។ មហាជន​ជា​ច្រើន​បាន​ទន្ទឹងរង់ចាំ​មើល​នូវ​ចំណាត់ ការ​តាម​ផ្លូវច្បាប់​ពី​តុលារ​ទៅ​លើ​ស្ត្រី​ដៃដល់ និង​ចង់​ដឹង​ថា​តើ​ស្ត្រី​នោះ​អាច​និង​ជាប់​ពន្ធនាគារ​រយៈពេល​ប៉ុន្មាន​ឆ្នាំ ហើយ​បើ​យោង​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​បង្ហោះ​ពី​សកម្មភាព​នានា​ក្រោយ​ពេល​កើតហេតុ ដោយ​ក្នុង​នោះ​អាជ្ញាធរ​ខណ្ឌ​និង​គ​របាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក ហែម ដា​រិ​ទ្ធិ បាន​ចុះ​ទៅ​សួរសុខទុក្ខ​ដល់​មន្ទីរពេទ្យ​ទាំង​យប់​និង​ឧបត្ថម្ភ​ថវិកា​រួម​គ្នា​សរុប​៧៥០​ដុល្លារ​អា​មេ​រិ​ក ។

រីឯ​ប្រធាន​មន្ទីរពេទ្យ​កុមារ​ជា​ក៏​បាន​ជួយ​ព្យាបាល​ដោយ​មិន​គិត​ប្រាក់​ឡើយ បន្តបន្ទាប់​ទៀត​គឺ​លោក​ឧក​ញ៉ ឌួ​ង ឆាយ ក៏​បាន​ទៅ​សួរសុខទុក្ខ​ដល់​មន្ទីរពេទ្យ​ដែរ ហើយ​ពុំ​ដឹង​ថា​បាន​ជួយ​ឧបត្ថម្ភ​ថវិការ​ផ្ទាល់​ប៉ុន្មាន​ទេ ប៉ុន្តែ​បាន​ធានា​ថា​នៅ​ពេល​ដែល​ក្មេង​ស្រី​រូប​នេះ​ជា​លោក​និង​នាំ​ទៅ​អ៊ុត​បំបាត់​ស្នាម​របួស​នៅ​ឯ​ប្រទេស​កូរ៉េ​ឬ​ប្រទេស​ថៃ ។

ចំណែក​សប្បុរសជន​ម្នាក់​ទៀត​ដែល​ជា​ថៅកែ​ហាង​ពេជ្រ​ដ៏​ល្បី​គឺ​អ្នកស្រី ទ្រី ដា​ណា និង​ស្វាមី ក៏​បាន​ទៅ​សួរសុខទុក្ខ​ដល់​មន្ទីរពេទ្យ ហើយដោយ​សារ​តែ​រន្ធត់​និង​អាណិត​ក្មេង​ស្រី​ខ្លាំង​ពេក​ទប់ទឹក​ភ្នែក​មិន​បាន អ្នកស្រី​ទ្រី​ដា​ណា បាន​យំ​តែ​ម្ដង បន្ទាប់​មក​អ្នកស្រី​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ២​ពាន់​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ ។

គួររំលឹក​​ទៀត​ថា នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ នា​វេលា​រសៀល​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២០ បាន​ធ្វើការ​សាកសួរ​ជន​ដៃដល់​រូប​នេះ​ចប់​សព្វគ្រប់​ហើយ មិនតែប៉ុណ្ណោះ​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ជន​ដៃដល់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ជាមួយ​នោះ​ដែរ​ឪពុក​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ ក៏​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​សមត្ថកិច្ច​ដោយ​មាន​សំណូមពរ​២​ចំណុច​គឺ​ទី​១-​ទាមទារ​សំណង​ការ​ខូចខាត​កូនស្រី​ជា​ទឹក​ចំនួន​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក និង​ទី​២-សំណូមពរ​សុំ​ឲ្យ​ជួយ​ចាត់ការ​ជន​ដៃដល់​តាម​ច្បាប់ ។

ស្ត្រី​ដែល​បាន​ប្រព្រឹត្ត​អំពើ​ឃោរ​ឃៅ​លើ​កុមារី​រង​គ្រោះ មាន​ប្ដី​ជា​មន្ត្រី​កងទ័ពជើងគោក ហើយ​បុរស​ជា​ប្ដី​ក៏​បាន​ទៅ​មើល និង​យក​បាយ​ទឹក​ឲ្យ​ប្រពន្ធ​ហូប​ផង​ដែរ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ