នៅវេលាបុព្វណ្ហសម័យព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅវត្តជេតពន ព្រះអង្គបានប្រារឰភិក្ខុកម្លោះមួយអង្គដែលឈ្លោះគ្នាជាមួយនឹងចៅស្រីរបស់មហាឧបាសិកាវិសាខា ដោយព្រះអង្គត្រាស់នូវគាថាយ៉ាងនេះថា៖
ហីនំ ធម្មំ ន សេវេយ្យ បមាទេន ន សំវសេ មិច្ឆាទិដ្ឋឹ ន សេវេយ្យ ន សិយា លោកវឌ្ឍនោ ។ ប្រែថា បុគ្គលមិនគួរសេពនូវធម៌ដ៏ថោកទាប មិនគួរនៅរួមជាមួយសេចក្តីប្រមាទ មិនគួរសេពនូវមិច្ឆាទិដ្ឋិ មិនគួរជាមនុស្សចង្អៀត លោកឡើយ ។
ជាតិជាអ្នកបួសត្រូវប្រតិបត្តិតាមធម៌វិន័យឱ្យបានខ្ជាប់ខ្ជួន សង្រួមឥន្ទ្រិយឱ្យបានល្អមិនគប្បីទៅប្រទូស្តជាមួយនឹងអ្នកស្រុកនោះឡើយ ប្រយោជន៍អ្វីនឹងការចង់ចាញ់ ចង់ឈ្នះបុថុជ្ជននោះ អំពើនេះមិនមែនជាតម្លៃនៃអ្នកបួសទេ ។ សាន សារិន
ចែករំលែកព័តមាននេះ