សម័យមួយព្រះសម្មាសម្ពុទ្ធគង់នៅវត្តវេឡុវ័នទ្រង់ប្រារឰការព្យាយាមបំបែកសង្ឃឱ្យបាក់បែកគ្នាជាពួកជាក្រុមរបស់ភិក្ខុទេវទត្ត តែបំណងអាក្រក់របស់លោកមិនបានសម្រេចឡើយ ហើយទ្រង់ត្រាស់នូវព្រះគាថាយ៉ាងនេះថា៖
សុករានិ អសាធូនិ អត្តនោ អហិតានិ ចយំ វេ ហិតញ្ច សាធុញ្ច តំ វេ បរមទុក្ករំ ។ ប្រែថា អំពើអាក្រក់ និងអំពើឥតប្រយោជន៍ទាំងឡាយ មនុស្សអាក្រក់ធ្វើបានដោយងាយ តែអំពើណាដែលមានប្រយោជន៍ផង ល្អប្រពៃផង អំពើនោះមនុស្សអាក្រក់ធ្វើបានដោយកម្រណាស់ ។
ដោយហេតុថាការបំបែកសង្ឃជាអំពើ ឬជាទោសដ៏ធ្ងន់ធ្ងរចំពោះព្រះពុទ្ធសាសនាដល់ថ្នាក់កំពូលរណ្តៅមហានរកឈ្មោះអនន្តរិយកម្ម ព្រះធរណីមិនអាចទ្រទម្ងន់ទោសនេះបានក៏ហែកញែកជាពីរទាញទម្លាក់ភិក្ខុទេវទត្តឱ្យទៅសោយទុក្ខវេទនានៅក្នុងមហានរកនោះរហូតដល់សព្វថ្ងៃ ។ សាន សារិន
ចែករំលែកព័តមាននេះ